(ភ្នំពេញ) ៖ ទីតាំង សង្វៀន ជល់ មាន់ បាញ់អាប៉ោង មួយកន្លែង ស្ថិតនៅ ចំណុច ខាង ភូមិ ភ្នំពេញ ថ្មី សង្កាត់ ភ្នំពេញ ថ្មី ខណ្ឌ សែន សុខ រាជធានី ភ្នំពេញ កំពុងតែ បើក ដំណើរការ យ៉ាង រលូន ដោយ ទទួល អ្នក ញៀន ល្បែងស៊ីសង ទាំងនោះ មិន ខ្លាច អាជ្ញាធរ ឬ សមត្ថកិច្ច ថ្នាក់ ណា បង្ក្រាប ឡើយ ។
តាមប្រភពព័ត៌មានអោយដឹងថា សង្វៀនជល់មាន់នេះ មានឈ្មោះ សេង ជាមេការជល់មាន់ ឈ្មោះ សួន ជាមេការអាប៉ោង និង ឈឿន សុខលី ជាអ្នកសម្របសម្រួល កំពុងបើកលេង ទំនងត្រូវរ៉ូវជាមួយអាជ្ញាធរ ខណ្ឌសែនសុខ ។
តាម សម្តី ពលរដ្ឋ ដែល រស់នៅ ក្បែរ ទីតាំង នោះ បាន បង្ហើប ថា គាត់ មិន ដែល ឃើញ អាជ្ញា ធរមាន សមត្ថកិច្ច ខណ្ឌ សែន សុខ ចុះមក ត្រួតពិនិត្យ ម្តងណា ឡើយ គឺ ស្ងាត់ ជ្រាប ដូច ចោរលួច សេះ ហើយ បើ ចុះ មក វិញ បាន ត្រឹម អើត មើល សង្វៀន ជល់ មាន់ និង បាញ់អាប៉ោង មួយ នេះ ដោយ បិទ ភ្នែក ទោះជា ឃើញ ក៏ ធ្វើ មិន ឃើញ ដែរ ។
ពលរដ្ឋ បន្តថា ទីតាំង ខាងលើនេះ គាត់ បាន ឃើញ មន្ត្រីនគរបាល ខណ្ឌ ចេញចូលៗ ទី នេះ ដែរ មិន ដឹង ថា មក កាង ល្បែងស៊ីសង ខុសច្បាប់ ឬ មួយ គាត់ មក សម្របសម្រួល ស ង្វៀន ខុសច្បាប់ ។
បើ តាម ការ ឲ្យដឹង ពី អ្នកញៀន ល្បែង ថា ម្ចាស់ សង្វៀន ជល់ មាន់ និង បាញ់អាប៉ោង មួយ នេះ គេ ស្គាល់ ច្បាស់ គឺ ជា មន្ត្រី នគ បាល ដាក់ ហ៊ុន ជាមួយ ក្នុង នឹង ទើប អាច មាន ទំនាក់ទំនង ល្អ ជាមួយ មន្ត្រី នគរបាល ក្នុង ខណ្ឌ សែន សុខ ។
កន្លែង ល្បែង មួយ នេះ ដែរ អាច ជា ឆ្នាំងបាយ ចៅហ្វាយខណ្ឌ អធិការ ទើប កន្លែង មួយ នេះ បើក ទទួលភ្ញៀវ ឲ្យចូល លេង ចាក់ ១ គូ រាប់ពាន់ ដុល្លារ ឯណោះ ។
ទីតាំង មួយ នេះ បើក ដំណើរការ មិនដឹងថា ម្ចាស់ សង្វៀន នេះ មាន ខ្នងបង្អែក ឬ ខ្សែស្រឡាយ ណា នោះ ទេ ? ទើប ហ៊ាន បើក លេង យ៉ាង ក្រ អើត ក្រ ទម មិន ខ្លាច អាជ្ញាធរ ណា នោ ទេ ? ដោយ សព្វថ្ងៃ ពលរដ្ឋ កំពុង ងឿងឆ្ងល់ រហូត ដាក់ ការសង្ស័យថា ការ មិន បង្ក្រាប មាន ៤ ចំណុច ទី ១- មក ពី មិនដឹង ទើប មិន បង្ក្រាប ទី ២- មក ពី ម្ចាស់ ទីតាំង ល្បែង មាន ខ្សែ ធំ ទើប មិន ហ៊ាន ប៉ះ ទី ៣- មក ពី ម្ចាស់ ទីតាំង ល្បែង បង់លុយ ប្រចាំ ខែ រួចហើយ ទើប ធ្វើ មិនដឹង ទី ៤- អាចមាន ចេតនា អនុវត្ត ផ្ទុយ ពី យន្តការ អនុវត្ត គោលនយោបាយ ភូមិ – សង្កាត់ មាន សុវត្ថិភាព ។
កន្លងមកនេះ លោក ឃួ ង ស្រេង អភិបាល នៃ គណៈ អភិបាល រាជធានី ភ្នំពេញ និង លោក ស ថេត អគ្គស្នងការ រង នគរបាលជាតិ និង ជា ស្នងការ នគរបាល រាជធានី ភ្នំពេញ ធ្លាប់ បាន ប្តេជ្ញាចិត្ត ហើយ គឺ បង្ក្រាប ឲ្យអស់ រាល់ ល្បែងស៊ីសង ខុស ច្បាប់ ក្នុង ទឹក ដី រាជធានី ភ្នំពេញ ដើម្បី ធានា ឲ្យបាន នូវ ភូមិ ឃុំ មាន សុវត្ថិភាព ស្របតាម អនុសាសន៍ របស់ ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា ដែល បាន ដាក់ចេញ អនុវត្ត ទូទាំង ប្រទេស ប្តេជ្ញា នឹង អនុវត្តន៍ ។
មហាជន ក៏ដូចជា ប្រជាពលរដ្ឋ ដែល រស់នៅ ក្នុង ភូមិ ភ្នំពេញ ថ្មី បាន សំណូមពរ ដល់ លោក ឃួ ង ស្រេង លោក ស ថេត ស្នងការ ជាពិសេស ( ប្រមុខ រដ្ឋាភិបាល សម្តេច តេជោ សែន ) ចាត់វិធានការ ក្តៅ ទៅលើ លោក ម៉ូ វ ម៉ានិត អភិបាល ខណ្ឌ និង លោក ហួរ ម៉េង វ៉ាង អធិការនគរបាល ខណ្ឌ សែន សុខ ដែល កំពង់ ដេកលក់ ។ ព្រោះ ថា មិន ដែល ឃើញ មន្ត្រី ទាំងអស់ នោះ ចុះ មក ពិនិត្យ មើល ទីតាំង សង្វៀន ជល់ មាន់ និង បាញ់អាប៉ោង ខុស ច្បាប់ នៅ ចំណុច ខាងលើ នោះទេ ? ៕