(បន្ទាយមានជ័យ)៖ ជនជាប់ចោទម្នាក់ បានស្លាប់ បន្ទាប់ពីឃុំខ្លួនមួយ យប់នៅពន្ធនាគារខេត្ត បន្ទាយមានជ័យ។
យោងតាមប្រភពព័ត៌មាន ដែលអាចជឿទុកចិត្ត បានអោយដឹងថា ជនជាប់ចោទឈ្មោះ ទុយ ស្រស់ អាយុ៣៤ឆ្នាំ មានទីលំនៅ ក្នុងភូមិជ្រៃ ឃុំ សឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានចាប់ខ្លួននៅ ក្នុងសកម្មភាពតវ៉ារឿងដីធ្លី នៅមុខសាលាខេត្ត បន្ទាយមានជ័យ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។
ប្រភពបានបញ្ជាក់អោយ ដឹងដែរថា ប្រជាពលរដ្ឋមួយក្រុមបាន នាំគ្នាមកប្រមូលផ្តុំតវ៉ា នៅមុខសាលា ខេត្តដើម្បីសុំអោយ អាជ្ញាធរជួយដោះស្រាយ រឿងដីធ្លីរបស់ពួកគាត់ ស្ថិតនៅចំណុចបឹងកន្សែង ឃុំសឹង្ហ ស្រុកអូរជ្រៅ ដែលអាជ្ញាធរចុះរុះរើ និងហាមឃាត់កាល ពីអំឡុងដើមខែធ្នូកន្លងទៅ។
ក្នុងសកម្មភាពតវ៉ារឿង ដីធ្លីនៅមុខសាលាខេត្ត នោះដែរ សមត្ថកិច្ចបាន ចាប់មនុស្សចំនួន៥នាក់ ដែលគេអះអាងថា ជាមេក្លោងញុះញង់ អោយមានការតវ៉ា។
មនុស្សទាំង៥នាក់ ដែលត្រូវឃាត់ ខ្លួនមាន ១-ឈ្មោះ នូវ នឿន ភេទប្រុស អាយុ ៦១ ឆ្នាំ រស់នៅ ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ២- ឈ្មោះ យិប ម៉ក់ ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅ ភូមិជ្រៃ ឃុំសឹង្ហ ស្រុក អូរជ្រៅ ៣-ឈ្មោះ ហឹម គីរី ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិ ស្រមោច ឃុំ-ស្រុក ព្រះនេត្រព្រះ ៤-ឈ្មោះ អាន រួន ភេទប្រុស អាយុ ៥៩ ឆ្នាំ រស់នៅភូមិក្បាលខ្ទីង ឃុំ បុស្បូវ ស្រុកព្រះនេត្រព្រះ និង៥-ឈ្មោះ ទុយ ស្រស់ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅ ភូមិជ្រៃ ឃុំសឹង្ហ ស្រុក អូរជ្រៅ។ ក្រោយចាប់ខ្លួន សមត្ថកិច្ចបាន បញ្ជូនខ្លួនភ្លាមៗទៅ កាន់ពន្ធនាគារខេត្តតាម អំណាចអយ្យការ។
បន្ទាប់ពីឃុំខ្លួនរយៈ ពេលមួយថ្ងៃមួយ យប់ជនជាប់ចោទឈ្មោះ ទុយ ស្រស់ ត្រូវបានបញ្ចេញ ចេញទៅមន្ទីរពេទ្យ បង្អែកមង្គលបូរី ដើម្បីព្យាបាល ខណៈជនជាប់ ចោទមានអាការៈទ្រុឌទ្រោមខ្លាំង ហើយក៏បានស្លាប់ ក្នុងមន្ទីរពេទ្យនោះ។
ជួបជាមួយអ្នកយក ព័ត៌មានយើងតាមទូរ សព្ទ័លោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារ ខេត្តបន្ទាយមានជ័យ ដែរតែលោកមិន បានបញ្ជាក់ពីមូលហេតុ នៃការស្លាប់របស់ជនជាប់ ចោទខាងលើនេះទេ ដោយលោក សុំទោសថា ប៉ូលីសកំពុងធ្វើ ការហើយ តែប្រភពអះអាងថា ការស្លាប់មកពីជន ជាប់ចោទជាជនញៀនស្រា។
ដោយឡែក ក្រុមគ្រួសារអះអាងថា ការស្លាប់របស់ ជនជាប់ចោទ ស្លាប់ព្រោះតែការធ្វើទារុណ កម្មបែកថ្លើម។
ជុំវិញករណីខាងលើនេះ អង្គភាពសារព័ត៌មានយើង រងចាំកាបកស្រាយអោយ បានជាក់លាក់ពីមូល ហេតុនៃការស្លាប់ អ្នកទោសខាងលើ នេះរាល់ម៉ោងធ្វើការ ដើម្បីអោយមហាជន ក៏ដូចជាគ្រួសារសព និងអស់មិន្ទិល ការសង្ស័យ៕