(ខេត្តព្រៃវែង )៖ ជនសង្ស័យម្នាក់ប្រើប្រាស់ អាវុធខុសច្បាប់ពាក់ ព័ន្ធករណីប៉ុនប៉ង មនុស្សឃាតត្រូវបាន កម្លាំងនគរបាល នៃស្នងការនគរ ខេត្តព្រៃវែងឃាត់ ខ្លួនភ្លាមៗកាលពីថ្ងៃ ទី០៥ខែមករាឆ្នាំ ២០២០នៅ ចំណុចភូមិ ព្រៃខ្លាទី២ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
មន្ត្រីនគរបាល ខេត្តព្រៃវែង បានឲ្យដឹងថា ជនសង្ស័យ ខាងលើនេះឈ្មោះ វ៉ិន អ៊ូក ភេទប្រុស អាយុ ៤៤ឆ្នាំមាន ទីលំនៅ បច្ចុប្បន្ន ភូមិបេង ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំបាន មកធ្វើ សំណង់ នៅភូមិ ព្រៃខ្លាទី២ ឃុំព្រៃខ្លា ស្រុកស្វាយ អន្ទរ ខេត្តព្រៃវែង ។
សមត្ថកិច្ចបានអោយ ដឹងបន្ថែមទៀតថាដោយ ជនសង្ស័យមាន គុំនំបាន យក អាវុធ AK47 អត់ ស្វា យមក រក បាញ់ ជនរងគ្រោះម្នាក់ឈ្មោះ ឃៀ ម ស្រូ យ ភេទ ប្រុស អាយុ ៦០ ឆ្នាំ នៅ ភូមិ ព្រៃខ្លាទី ២ ឃុំ ព្រៃខ្លា ស្រុក ស្វាយ អន្ទរ ខេត្តព្រៃវែង។
នៅពេល កើតហេតុនោះ ត្រូវ បាន ប្រជាពលរដ្ឋ រស់នៅជិតខាង ឃើញ ទាន់សភាពការណ៍ក៏បាន ប្តឹង មកសមត្ថកិច្ច ពេលនោះ កម្លាំង សមត្ថកិច្ច បានចេញ អន្តរាគមន៍ និងឃាត់ខ្លួនជន សង្ស័យបានភ្លាមៗតែម្តង។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាងលើ សមត្ថកិច្ច ដក ហូតអាវុធ បានមួយដើម នឹង បញ្ជូនខ្លួន ជនសង្ស័យ យក មក កាន់ អធិការដ្ឋាន នគរបាល ស្រុក ស្វាយ អ ន្ទ រ ដើម្បី សាកសួរ និង កសាងសុំនុំរឿងបញ្ជូនបន្តរ ទៅកាន់ស្នងការនគរ បាលខេត្តព្រៃវែង ដើម្បីចាត់ការ បន្តរទៅតាម នីតិវិធី ច្បាប់ ៕