(ខេត្តកំពង់ធំ)៖ គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកជាមួយរថយន្ត ក្នុងដំណើរច្រាសទឹសគ្នា បណ្តាលអោយបុរស ២នាក់រងរបួសធ្ងន់ ហេតុការណ៍នេះបានកើត ឡើងកាលពីវេលា ម៉ោង២៣ និង៤០ នាទី ថ្ងៃសុក្រ ០៩ កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ តាមផ្លូវជាតិលេខ០៦ គីឡូម៉ែត្រលេខ ១០៩-១១០ ចំណុចភូមិរពាក់ពេន ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។
សមត្ថកិច្ចបានអោយដឹងថា អ្នកបើកបរម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានផ្លាកលេខ ឈ្មោះ តុប ផា ភេទប្រុស អាយុ ២៦ឆ្នាំ នៅភូមិត្រពាំងទូក ឃុំបាក់ស្នា ស្រុកបារាយណ៏ ខេត្តកំពង់ធំ មិនពាក់មួកសុវត្ថិភាព បានរងរបួសសន្លប់បាក់ឆ្អឹងភ្លៅខាងស្តាំ បាក់ឆ្អឹងកដៃស្តាំ ។ អ្នករួមដំណើរឈ្មោះ ឃាន់ ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិ/ឃុំជាមួយគ្នា មិនពាក់មួកសុវត្ថិភាព របួសបែកលើចិញ្ជើមឆ្វេង រយៈប្រអប់ជើងស្តាំ ពកថ្ងាសស្តាំ ។
ចំណែកអ្នកបើកបរ រថយន្ដរថយន្តម៉ាក នីសាន់ពណ៌បៃតង ពាក់ផ្លាក់លេខ ភ្នំពេញ3C.2250 សណ្តោង សឺមីរ៉ឺម៉ក ពាក់ផ្លាកលេខ ភ្នំពេញ4A.5642 មិនស្គាល់ អត្តសញ្ញាណ បានរត់គគេចខ្លួន បាត់ស្រម៉ោល ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះ វាស់វែងធ្វើកំណត់ហេតុ ប្រមូលយកវត្ថុតាង រថយន្តយកមក រក្សាទុកនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលទ្រៀល រីឯម៉ូតូរក្សាទុក នៅអធិការ រដ្ឋាននគរបាលស្រុក តាំងគោក .អ្នករបួសបញ្ជូន ទៅមន្ទីរពេទ្យ ។
មូលហេតុ បឋមបង្កដោយ អ្នកបើកបរម៉ូតូ បើកបរខ្ជីខ្ជាមិនប្រកាន់ ស្តាំស្ថិតក្នុងស្ថានភាព ស្រវឹងស្រា ទៅបុករថយន្តមក ពីច្រាសទឹសនៅ កណ្តាលទ្រូងផ្លូវ៕