(ខេត្តស្វាយរៀង)៖ កម្លាំងនគរបាលនៃស្នង ការនគបាលខេត្ត ស្វាយរៀងបញ្ជូន ជនសង្ស័យជនជាតិ ចិន២នាក់រួមទាំង វត្ថុតាងគ្រឿងញៀន មួយចំនួនទៀតបញ្ជូន ទៅកាន់តុលាការខេត្ត ស្វាយរៀងដើម្បី ចាត់ការទៅ តាមនិតិវិធីកាលពី រសៀលថ្ងៃទី០៦ខែមករា ឆ្នាំ២០២០បន្ទាប់ពី ឃាត់ជនសង្ស័យខាង លើនេះកាល ពីថ្ងៃទី០២ខែ មករាឆ្នាំ២០២០។
សូមបញ្ជាក់ផងដែល ថាកម្លាំងនគរបាល នៃស្នងការនគរបាល ខេត្តស្វាយរៀងក្រោម ការដឹកនាំនិង ចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ កឹង ឃុន ស្នងការនគរបាលខេត្ត និងដឹកនាំកិច្ច ប្រតិបត្តិការផ្ទាល់ពីលោក វរសេនីយ៍ឯក កែវ សុថា ស្នងការងទរទួលផែន ការងារប្រឆាំង គ្រឿងញៀន និងក្រោមការចង្អុល បង្ហាញពីព្រះរាជអាជ្ញ អមសាលាដំបូង ខេត្តដឹកនាំកម្លាំង ជំនាញការិយាលយ័ ប្រឆាំងគ្រឿង ញៀនខេត្ត សហការជាមួយ កម្លាំងអធិការដ្ឋាន នគរបាលក្រុងបាវិត បានបើកប្រតិបត្តិការ ស្រាវជ្រាវបង្ក្រាបករណី ជួញដូរគ្រឿងញៀន ខុសច្បាប់១លើកកាល ពីថ្ងៃទី០២ខែមករាឆ្នាំ ២០២០នៅចំណុចភូមិ បាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងនិង បានឃាត់ខ្លួនជនសង្សយ័ ជាជនជាតិចិន ចំនួន២នាក់។
ក្រោយពីឃាត់ជន សង្ស័យខាងលើ កម្លាំងជំនាញឆែកឆេរ និងរឹបអូសបានវត្ថុ តាងរួមថ្នាំញៀននិង សារធាតុគីមីផ្សំ ជាច្រើនមុខព្រម ទាំងសំភារះវេចខ្ចប់ ឧបករណ៍កែឆ្នៃ មួយចំនួនទៀត៕