(ខេត្តបន្ទាយមានជ័យ)៖ បុរសម្នាក់ផឹកស្រា ចង់កើតជាមនុស្ស សរសៃប្រាសាទផឹក ស្រវឹងហើយមិន ដេកផ្ទះយកគោយន្ត គេបើកទាំងយប់ បណ្តាលឲ្យធ្លាក់ ចូលប្រឡាយស្លាប់ នៅនិងកន្លែងប្រជា ពលរដ្ឋបានប្រទះ ឃើញនៅវេលា ម៉ោង៧ព្រឹក នៅថ្ងៃទី ៦ ខែមករា ឆ្នាំ២០២០ នៅចំណុចជិតព្រៃ កាសខ្យា ភូមិ ពង្រ សង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកសោមសារេត អធិការនគរបាល រងក្រុងសិរីសោភ័ណ បានប្រាប់ឲ្យដឹងថាជន ប្រមឹកបើកគោយន្ត ធ្លាក់ប្រឡាយស្លាប់មាន ឈ្មោះ វ៉ាន សាមួន ភេទប្រុស អាយុ ២៨ ឆ្នាំ នៅភូមិ ពង្រ សង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
លោក សោមសារេត បានបញ្ជាក់ឲ្យដឹង ទៀតថានៅមុនពេល កើតហេតុនោះជន រងគ្រោះបានផ្តុំក្បាល គ្នាផឹកស្រានៅ វាលស្រែមានគ្នា ៤ នាក់ ១ ឈ្មោះ ហៀប ជ័យ ភេទប្រុស អាយុ ៣៣ ឆ្នាំ ២ឈ្មោះ ផង ៣អ្នកដាំ ឪឡឹក មិនស្គាល់ ឈ្មោះ លុះម៉ោង ប្រហែល ៨យប់ជនរងគ្រោះ បានយកគោយន្ត របស់ឈ្មោះ ហៀប ជ័យ បើកចូលក្នុង ភូមិម្នាក់ឯង លុះនៅម៉ោង២យប់ ជនរងគ្រោះបានបើកគោយន្តត្រ ឡប់មកកន្លែងផឹក វិញទាំងស្រវឹងខ្លាំង ហើយថែមទាំងមិនចេះ បើកគោយន្តទៀតលុះបើក មកចំណុចកើតហេតុ ក៏បើកគោយន្តធ្លាក់ ប្រឡាយស្លាប់តែម្តង។
លុះនៅម៉ោង៧ ព្រឹកបងប្រុស សពឈ្មោះ វ៉ាន សាមឿត បានប្រទះឃេីញ គោយន្តនៅក្នុង ប្រឡាយនិងសព ដេកស្លាប់ក្បែគោយន្ត។
ក្រោយពីកើតហេតុ ហើយកម្លាំងប៉ុស្តិ៍ និងកំលាំងនគរ បាលជំនាញព្រហ្មទណ្ឌ និង កម្លាំងចរាចរណ៍បានពិនិត្យរួម គ្នាពិនិត្យសពបាន ធ្វើការសន្និដ្ឋាន ថាសពនេះពិតជាស្លាប់ ដោយបើកគោយន្តធ្លាក់ ប្រឡាយពិតគ្មាន ជាប់និងអំពើ ឃាតកម្មនោះទេ សពត្រូវបានប្រគល់ ទៅឲ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យតាម ប្រពៃណី៕