លោកអ៊ុំរាត្រីបានប្រាប់អ្នកយកព័ត៍មានថាឈ្មោះ ទុយ ស្រស់នោះស្លាប់ដោយដាច់ស្រាមិនម៉ែនដូចគេចោទស្លាប់ដោយធ្វើទារុណកម្មនោះទេ

(ខេត្តបន្ទាយមានជ័យ)៖ មកទល់ល្ងាចថ្ងៃទី៦ ខែមករាឆ្នាំ២០២០ ករណីស្លាប់ជនជាប់ ចោទម្នាក់ជា មេខ្លោងដឹកនាំ បំផុសចលនារំលោភ ដីធ្លីកម្មសិទ្ធិឯកជនគេ នោះស្លាប់ដោយដាច់ ស្រាមិនម៉ែនដូចគេ ចោទថាស្លាប់ដោយ ធ្វើទារុណកម្មនោះទេ នេះបើតាមការអះ អាងរបស់ លោកអ៊ុំរាត្រី អភិបាលខេត្ត បន្ទាយមានជ័យបានប្រាប់ អ្នកយកព័ត៍មាននៅល្ងាច ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០នៅសាលា ខេត្តបន្ទាយមានជ័យ។

លោកបានបញ្ជាក់ ឲ្យដឹងទៀតថាជន ជាប់ចោទដែលស្លាប់ នោះមានឈ្មោះ ទុយ ស្រស់ អាយុ៣៤ឆ្នាំ មានទីលំនៅ ក្នុងភូមិជ្រៃ ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ឈ្មោះនេះស្ថិតក្នុងចំណោមមេខ្លោងដ៏ សកម្មចំនួន៥នាក់ ដែលត្រូវបានអាជ្ញា ធរមានសមត្ថកិច្ចចាប់ ខ្លួនបន្ទាប់ពីធ្វើសកម្មភាព ដឹកនាំរចនាសម្ព័ន្ធ លើកមនុស្សរាប់ សិបរាប់រយនាក់ មកពីឃុំសឹង្ហស្រុកអូរជ្រៅ និងមកពីភូមិឃុំស្រុក ខេត្តនានាទៅវាស់វែង ដាំបង្គោល សង់របង់អាណាធិប តេយ្យលើដីកម្មសិទ្ធិឯក ជនរបស់ឈ្មោះព្រឹម សាលី ប្រធានពន្ធដារ ខេត្តបន្ទាយមានជ័យជាដើម នៅភូមិសាស្ត្រ ឃុំសឹង្ហ ស្រុកអូរជ្រៅនិងឃុំ ស្លក្រាម ស្រុកស្វាយចេក ជាបន្តបន្ទាប់តាំង ពីខែមីនាឆ្នាំ២០១៩ មកនិងបានលើក គ្នាតវ៉ារឿងដីធ្លី នៅមុខសាលា ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

ជនជាប់ចោទនេះ ស្ថិតក្នុងចំណោម៥នាក់ ដែលត្រូវសមត្ថកិច្ច ចាប់ខ្លួនតាមបណ្តឹង របស់ម្ចាស់ដីនិង តាមដីកាបង្គាប់ របស់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងខេត្តបន្ទាយមានជ័យ ក្នុងករណីខាងលើ។

លោកបានបញ្ជាក់ ឲ្យដឹងទៀតថាជនជាប់ ចោទ៥នាក់នោះរួមមាន ១ឈ្មោះ នូវ នឿន ភេទប្រុស អាយុ ៦១ ឆ្នាំ រស់នៅ ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ២ឈ្មោះ យិប ម៉ក់ ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅ ភូមិជ្រៃ ឃុំសឹង្ហ ស្រុក អូរជ្រៅ ៣ឈ្មោះ ហឹម គីរី ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិ ស្រមោច ឃុំ ស្រមោច ស្រុក ព្រះនេត្រព្រះ៤ឈ្មោះ អាន រួន ភេទប្រុស អាយុ ៥៩ ឆ្នាំ រស់នៅភូមិក្បាលខ្ទីង ឃុំ បុស្បូវ ស្រុកព្រះនេត្រព្រះ និង៥ឈ្មោះ ទុយ ស្រស់ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅ ភូមិជ្រៃ ឃុំសឹង្ហ ស្រុក អូរជ្រៅ។

ជនជាប់ចោទ ក៏ជាប់ពាក់ព័ន្ធនឹង សកម្មភាពពេល មន្ត្រីអាជ្ញាធរ សមត្ថកិច្ចនិងកង កម្លាំងចម្រុះនៃគណៈ បញ្ជាការខេត្តបន្ទាយ មានជ័យបានចាត់ វិធានក្តៅដោយចុះបង្ក្រាប ចលនាជនអាណាធិប តេយ្យមកពី ប្រភពជាច្រើនដែល លើកគ្នាចាប់ដីរដ្ឋនិង ដីឯកជននៅស្រុកអូរជ្រៅ និងស្រុកស្វាយចេកហើយ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ។

ក្រោយចាប់ខ្លួន សមត្ថកិច្ចបានបញ្ជូន ខ្លួនភ្លាមៗទៅឃុំខ្លួនពន្ធនា គារខេត្តបន្ទាយមានជ័យប៉ុ ន្តែក្នុងចំណោមជន ជាប់ចោទមេខ្លោង ៥នាក់នោះ ឈ្មោះទុយ ស្រស់ ទោះជាមានវ័យក្មេង តែមានសុខភាពទ្រុឌទ្រោម ទន់ខ្សោយជាងគេ ស្រាប់ដោយជម្ងឺថ្លើ មនិងសួតធ្វើទុក្ខខ្លាំង ហើយត្រូវបញ្ជូនពី ពន្ធនាគារទៅពិនិត្យ ព្យាបាលនៅមន្ទីរពេទ្យ ខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី ហើយបានស្លាប់នៅ ទីនោះតែម្តងពោល គឺក្រោយឃុំខ្លួនបាន ១យប់ថ្ងៃទី៣១ខែធ្នូឆ្នាំ ២០១៩កន្លងមក ។

ប្រភពក្រៅផ្លូវការ ពីគ្រូពេទ្យថា ទុយ ស្រស់មានជម្ងឺថ្លើម សួត ហើយញៀនគ្រឿង ស្រវឹងជាខ្លាំង ហើយមិនព្រមទៅ រកគ្រូពេទ្យព្យបាលជម្ងឺ ដោយខ្លួនឯងជា ទៀងទាត់ឡើយ ប៉ុន្តែប្អូនប្រុសនិងក្រុម គ្រួសារសពអះអាងថា ទុយ ស្រស់បានរង អំពើវាយដំ វាយធ្វើទារុណកម្ម វាយផ្ទប់រហូតជាំដងខ្លួន គ្រាំក្នុងនិងបែកថ្លើម ព្រោះតែរឹងរួសពេក នឹងការបង្គាប់បញ្ជា របស់មន្ត្រីពន្ធនា គារនុរក្សទៅវិញ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *