យុវជនដាច់យ៉ៃម្នាក់ចូលលួច ប្រាក់ក្នុងថង់នៅលើតុ ម្ចាស់កំពុងលក់ដូរបាន ៥០០បាតត្រូវ អាវុធហត្ថឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងអាវុធហត្ថក្រុង ប៉ោយប៉ែត១ក្រុមដឹកនាំ ដោយលោកវ រសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតបានចុះ ឃាត់ខ្លួនបានជន សង្ស័យ១នាក់ជាប់ ពាក់ព័ន្ធនិងរឿងចូល លួចប្រាក់ក្នុងថង់ នៅលើតុរបស់អាជីវករ បានចំនួន៥០០បាតនៅ វេលាម៉ោង១ល្ងា ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្សារអគ្គ ស្ថិតក្នុងភូមិបាលិលេយ១ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

វរសេនីយ៍ត្រី នួន នីណារ៉ូបានបញ្ជាក់ឲ្យ ដឹងទៀតថាក្រោយពី បានទទួលបណ្ដឹងតាម ទូរស័ព្ទពីជនរងគ្រោះឈ្មោះ គង់ ឈឿន ភេទប្រុស អាយុ៤៨ឆ្នាំ ភូមិបាលិលេយ១ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានចោរចូលលួច ប្រាក់ក្នុងថង់នៅ លើតុពេលដែលគាត់ កំពុងលក់ដូរក្នុងផ្សារ អគ្គទើបលោកដឹក នាំកំលាំងចុះឃាត់ ខ្លះនបានភ្លាមៗមាន ឈ្មោះ ហ៊ុន ពិសិដ្ឋ ភេទប្រុស អាយុ៣០ឆ្នាំហើយបាន កសាងសំណុំរឿង បញ្ជូនបន្តមកទីបញ្ជាកា រដ្ឋានកងរាជអាវុធហត្ថ ខេត្តដើម្បីបន្តនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តធម៌ បានឲ្យដឹងថា ដោយបានការ អនុញ្ញាតិពីលោកឧត្ដម សេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត  កម្លាំងជំនាញបទ ល្មើព្រហ្មទណ្ឌបាន សាកសួរចម្លើយជន សង្ស័យបានឆ្លើយ សារភាពថាខ្លួនពិតជា បានចូលលួចប្រាក់ ចំនួន៥០០បាតពី ជនរងគ្រោះ ពិតប្រាកដមែន។

ដោយផ្អែកលើមាន ពាក្យបណ្ដឹង និងចម្លើយសារភាព របស់ជនសង្ស័យ គឺមានភាពស៊ីសង្វាក់ គ្នាបញ្ជាក់ថា ជនសង្ស័យឈ្មោះ ហ៊ុន ពិសិដ្ឋ ពិតជាបានលួចពិត ប្រាកដមែន ជនសង្ស័យត្រូវបាន កម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលា ដំបូងខេត្តចាត់ការ តាមច្បាប់ហើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *