ចោរប្លន់ហាងលក់មាស កណ្តាលខេត្ត ឡុបបុរី បាញ់សម្លាប់មនុស្ស ៣នាក់ និង របួស ៤ នាក់

(ប្រទេសថៃ) ៖ យ៉ាងហោចណាស់ ក៏មានមនុស្សស្លាប់ ចំនួន៣នាក់ដែរក្នុង ចំណោមជនរងគ្រោះ ចំនួន ៧ នាក់បន្ទាប់ពីមានករណី ចោរប្លន់ប្រដាប់អាវុធ មួយបានកើតឡើង នៅក្នុងហាងលក់ មាសមួយកន្លែង ដែលស្ថិតនៅ កណ្តាលខេត្ត ឡុបបុរី ដោយជនសង្ស័យ រូបនោះបានបាញ់សម្លាប់ មនុស្សឆៅៗតែម្តងមុន នឹងឡើងទៅប្រមូល យកមាសដែលគេ ដាក់តាំងលក់នៅ ក្នុងទូរកញ្ចក់ ។

យោងតាមការផ្សាយ របស់កាសែតថៃរ៉ាត់  ដែលចេញផ្សាយ ថ្ងៃនេះបានសរសេរថា  នៅវេលាម៉ោង ៨ និង ៣០ នាទីយប់ ថ្ងៃទី៩ ខែមករាឆ្នាំ ២០២០មានករណីប្លន់ ប្រដាប់អាវុធមួយបាន កើតឡើងនៅក្នុង ហាង លក់មាសមួយកន្លែងយីហោ  « រ៉ូប៊ិនសាន់ »  តាមបណ្តោយផ្លូវផុនយោធិន  ត្រង់ចំណុចផ្ទះលេខ ៥៥៥/៥ ភូមិ៤ឃុំកុកកូស្រុក មឿងខេត្តឡុបបុរី  ប្រទេសថៃ ។

កាសែតបានដកស្រង់ សម្តីប្រភពដែលនៅទី នោះថានៅមុនពេល កើតហេតុ គឺមានជនមិន ស្គាល់មុខ ម្នាក់ ស្លៀកខោប៉ារ៉ាពាក់ អាវខ្មៅពាក់មួកឃ្លុម មុខជិតបានជិះម៉ូតូទៅ កាន់ហាងលក់មាស ហើយបានរុញទ្វារកញ្ចក់ ដើរចូលទៅរកកន្លែង ទូរមាសនិង គ្រឿងអល័ង្កាផ្សេងៗ ដោយបានដកកាំភ្លើងខ្លី  ខ្នាត៩  មីល្លីម៉ែត្រនិងមាន បំពាក់កាណុង ( សុីឡង់ស្យឺ )  « គ្មានឮសម្លេង »  បាញ់ទៅលើភ្ញៀវ ដែលកំពុងឈរទិញ គ្រឿងអល័ង្កានិងបុគ្គលិក នៅក្នុងហាងដោយគ្មាន ញញើតដៃឡើយ ។

ប្រភពដដែលបានបន្តថា ក្រោយពីធ្វើការបាញ់ រះរួចមកជនសង្ស័យបាន ធ្វើសកម្មភាពឡើងទៅ លើទូរកញ្ចក់ឈរ ប្រមូលមាសនិងគ្រឿង អល័ង្កា អស់ចំនួន ៧ ថាសទើបមុខសញ្ញា ចាកចេញនិងឡើង ជិះម៉ូតូគេចខ្លួនបាត់ ស្រមោលទាំងយប់  មុនពេលសមត្ថកិច្ចថៃ ចុះទៅដល់ដោយ បន្សល់នូវគ្រឿង អល័ង្កាជ្រុះរាយប៉ាយ ផងដែរ។

នៅពេលសមត្ថកិច្ច និងក្រុមសង្គ្រោះចុះ ទៅដល់គេសង្គេត ឃើញថាមានមនុស្ស ប្រុសម្នាក់បានស្លាប់

នៅខាងមុខទូរកញ្ចក់ និងបុគ្គលិកស្រីម្នាក់  ក៏បានស្លាប់ដែរក្រៅ ពីនោះក៏មានអ្នករង របួសចំនួន៥នាក់ ដែលត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ ប្រាក់ណារ៉ាយមហារ៉ាត ដើម្បីសង្គ្រោះប៉ុនតែនៅ ពេលបញ្ជូន ដល់មន្ទីរពេទ្យ ក៏មានក្មេងប្រុសម្នាក់ អាយុ ៤ ឆ្នាំបានស្លាប់ ម្នាក់ទៀតសរុប គឺមានមនុស្សស្លាប់ ៣នាក់និង របួស៤នាក់  នៅក្នុងហេតុការណ៍ ប្លន់ប្រដាប់អាវុធនេះ ក្រោយពេលកើត ហេតុសមត្ថកិច្ចថៃ បានចុះទៅពិនិត្យនិងសិក្សា ទៅលើរូបភាពក្នុងកា មេរ៉ាដែលចាប់បាន រូបភាពប៉ុន្តែជនសង្ស័យ បិទមុខដែលតម្រូវ អោយសមត្ថកិច្ច ពិបាកក្នុងការស្រាវ ជ្រាវរកមុខសញ្ញានេះ ដើម្បីយកមកផ្តន្ទាទោស តាមច្បាប់ដោយឡែក ចំនួនមាសនិង គ្រឿងអល័ង្កាដែល បាត់បង់គេនៅមិន ទាន់ដឹងនៅឡើយ ៕ ដោយលោក មួន រិទ្ធីយ៉ា (អ្នកប្រម៉ាញ់ ជាយដែន)

You might like

Leave a Reply

Your email address will not be published. Required fields are marked *