(ខេត្តបន្ទាយមានជ័យ)៖ មន្ត្រីជំនាញរៀបចំ ដែនដី នគរូប នី យក ម្ម សំណង់ និង សុរិយោដី ខេខេត្តបន្ទាយមានជ័យនៅព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ បានរកឃើញការដ្ឋាន សំណង់ ជិត២០០កន្លែង នៅខេត្តបន្ទាយមានជ័យ សាងសង់ គ្មាន ច្បាប់ អនុញ្ញាត និង ខ្លះទៀត ខុស បច្ចេកទេស ។
លោក អេង ណា រិទ្ធិ ប្រធានមន្ទីរ រៀបចំ ដែនដី នគរ រូប នី យក ម្ម សំណង់ និង សុរិយោដី ខេតខេត្តបន្ទាយ មានជ័យបានមាន ប្រសាសន៍ថាការដ្ឋាន សំណង់នៅក្រុងប៉ោយប៉ែត ជាច្រើនជាន់សាងសង់គ្មាន ច្បាប់អនុញ្ញាតនិងខ្លះ ទៀតខុសបច្ចេកទេស រាប់រយខ្នងលោកបាន ធ្វើការផ្អាក់ក្នុងការសាង សង់បណ្តោះ អាសន្នសិនគឺ អនុវត្តទៅតាមច្បាប់ និង ធ្វើឡើង សំដៅ ការពារ អាយុជីវិត ប្រជាពលរដ្ឋ ផងដែរ។
លោក អេង ណា រិទ្ធិ បានបញ្ជាក់ឲ្យដឹង ទៀតថាជំហាន ទី១យើង ធ្វើ កន្លែង ណាដែល មាន ហា និ ភ័យ សិន យើង ឆែក បច្ចេកទេស គុណភាព សំណង់ និង បទបញ្ញត្តិ ច្បាប់ ទាំងបី ហ្នឹង បើ ខ្វះ ណាមួយ ក៏យើងបិទដែរ ឲ្យគាត់បំពេញបែបទសិន បើ អាណា ខូចខាត យើង នឹង ឈាន ដល់ ការ រុះរើ បើសិនជាមាន។
លោកអេង ណា រិទ្ធិ បានបញ្ជាក់ឲ្យ ដឹងទៀតថាយើង មិនមែន ផ្អាក ត្រឹមតែ សំណង់ អត់ច្បាប់ ទេ សំណង់ មានច្បាប់ ក៏ យើង ផ្អាក ដែរ សំណង់ នោះ មានច្បាប់ សុំច្បាប់ ធ្វើ ហើយ តែ ធ្វើ លើស ជាន់ អាហ្នឹងគាត់មាន ច្បាប់ហើយតែវាខុស បច្ចេកទេសហើយ ចាប់ពីឆ្នាំ២០២០នេះ ទៅអាជ្ញាធរ ជំនាញ នឹង ចាត់វិធានការ ថែមទៀត ចំពោះ សំណង់ ដែល ខុសច្បាប់ ទូទាំង ខេត្ត បន្ទាយមានជ័យ តែម្តង។
គួរបញ្ជាក់ផងដែរ ថាកន្លងមកមន្ត្រីជំនាញ បានរកឃើញការដ្ឋាន សំណង់ជិត២០០កន្លែង នៅខេត្តបន្ទាយមានជ័យ សាងសង់ គ្មាន ច្បាប់ អនុញ្ញាត និង ខ្លះទៀត ខុស បច្ចេកទេស សំណង់ទាំងនោះត្រូវផ្អាកដោយសារតែអាជ្ញាធរ ជំនាញ រក ឃើញ បញ្ហា មួយចំនួន រួមមាន សំណង់ ពុំ មាន លិខិតអនុញ្ញាត សាងសង់ និង លិខិតអនុញ្ញាត បើក ការដ្ឋាន ការដ្ឋាន សាងសង់ ពុំ មាន គម្រោង ប្លង់ ស្ថាបត្យកម្ម គ្រឿង ផ្គុំ សំណង់ មេការ និក ទឹក និង ភ្លើង ការដ្ឋាន សំណង់ ពុំ មាន របាយការណ៍ ពិសោធន៍ ដី កង្វះ អ្នកជំនាញ ក្នុង វិស័យ សំណង់ ឬអ្នក វិជ្ជាជីវៈ ក្នុង វិស័យ សំណង់ ឬក្រុមហ៊ុន ប្រកប ដោយវិជ្ជាជីវៈ ក្នុង វិស័យ សំណង់ ហើយ សំណង់ ខ្លះ ពុំ មានអាជ្ញា បណ្ណ ត្រឹមត្រូវ និង ពុំ មាន អ្នកគ្រប់គ្រង ការដ្ឋាន សំណង់ ជាដើម ។
មន្ទីរ រៀបចំ ដែនដី នគ រូ បនីយ កម្ម សំណង់ និនិងសុរិយោដីបាន រក ឃើញថា សំណង់ ដែល សង់ ឡើង មិន ស្របច្បាប់ មាន ចំនួន១៨៦ទីតាំង ដែល ទីតាំង ភាគច្រើន នៅ ទីក្រុង ប៉ោយប៉ែត ក្នុងនោះអាជ្ញាធរបានផ្អាក ការដ្ឋានសំណង់ជាង៥០កន្លែង ចំណែកទី ផ្សេងទៀតនឹងបន្ត នីតិវិធីជាបន្តបន្ទាប់។
ទោះជាបែបនេះក្ដី មន្ទីរ រៀបចំ ដែនដី នគរ រូ បនីយ កម្ម សំណង់ និង សុរិយោដី ខេត្ត បន្ទាយមានជ័យ បញ្ជាក់ ថា ការដ្ឋាន សំណង់ ដែល ត្រូវ បាន ផ្អាក នឹង ត្រូវ អនុញ្ញាត ឲ្យដំណើរការសាងសង់ឡើងវិញ លុះត្រា ណា តែ អនុវត្ត ការណែនាំ មួយចំនួន ដូចជា ម្ចាស់ សំណង់ ត្រូវ បំពេញ នូវ ចំណុច ខ្វះខាត ផ្នែក បច្ចេកទេស និង ច្បាប់ ម្ចាស់ សំណង់ ត្រូវ រក អ្នកត្រួត ពិនិត្យ និង បញ្ជាក់ ឬក្រុមហ៊ុន ត្រួតពិនិត្យ និង បញ្ជាក់ ដែល មាន អាជ្ញា បណ្ណ មក ពិនិត្យ វិភាគ គណនា ពិសេស ដើម្បី ធានា សុវត្ថិភាព សំណង់ ។
បើ តាម ប្រធានមន្ទីរ រៀបចំ ដែនដី ខេត្ត បន្ទាយមានជ័យ លោក អេង ណា រិទ្ធិ បញ្ជាក់ ថា ការ ផ្អាក ការដ្ឋាន សំណង់ នៅ ប៉ោយប៉ែត គឺ ធ្វើឡើង តាមច្បាប់ សំណង់ និងនិងព្យាយាមការ ពារកុំឲ្យមានគ្រោះបាក់អគារកើត ឡើងនៅខេត្តបន្ទាយមានជ័យ ៕