ដោយសាររឿងគុំនំយុវជន ២ក្រុមដេញកាប់គ្នាយ៉ាង សាហាវធ្វើឲ្យជនបង្កកាប់ មនុស្សមិនបានបញ្ចេញ កំហឹងកាប់ទៅ ម៉ូតូជនរងគ្រោះខ្ទេច

(ខេត្តបន្ទាយមានជ័យ)៖ ដោយសាររឿងគុំនំ កន្លងមកយុវជន២ក្រុម បានដេញកាប់គ្នាយ៉ាង សាហាវធ្វើឲ្យ ជនបង្កកាប់មនុស្ស មិនបានបញ្ចេញកំហឹង កាប់ម៉ូតូជនរងគ្រោះខ្ទេច ដោយបានទទួលពាក្យ ប្តឹជនរងគ្រោះ ២នាក់ ឈ្មោះ ឆាយ សានហ៊ួ ភេទប្រុស អាយុ១៦ឆ្នាំ និងឈ្មោះ ភាព ជីវី ភេទប្រុស អាយុ១៩ឆ្នាំ ពាក់ព័ន្ធករណីហិង្សា បំផ្លិចបំផ្លាញទ្រព្យ សម្បត្តិអ្នកដទៃ កាលពីវេលាម៉ោង១២ យប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ កន្លងមកនៅចំណុច ទល់មុខក្លិបកំសាន្តស្ចារស៊ីធី ភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបង្កឡើងដោយ ជនសង្ស័យ ចំនួន៤នាក់លោកវ រសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូល ដ្ឋានអាវុធហត្ថ ក្រុងប៉ោយប៉ែតបានដឹក នាំកំលាំងអាវុធហត្ថ១ ក្រុមចុះស្រាវជ្រាវ រហូតឈានដល់ការ ឃាត់ជនសង្ស័យបាន ចំនួន២នាក់ ឈ្មោះ មិល ថៃលេនឈ្មោះ ណេង ភារ៉ាត់ នៅចំណុចភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ ព្រមទាំងដកហូត បានកាំបិតកែច្នៃ១ដើម ហើយបានបញ្ជូនបន្ត មកទីបញ្ជាការដ្ឋាន អាវុធហង្ថខេត្ត ចាត់ការបន្ត។

បើតាមការរៀបរាប់របស់ ជនរងគ្រោះបានប្រាប់ឲ្យដឹង ថានៅមុនពេលកើតហេតុ នោះជនរងគ្រោះបាននាំគ្នា អង្គុយលេងនៅចំណុច កើតហេតុស្រាប់តែជន សង្ស័យជិ:ម៉ូតូចំនួន២ គ្រឿងមានគ្នា៤នាក់ ចុះ ពីលើម៉ូតូបានយក កាំបិតដេញកាប់យ៉ាង សាហាវពេលនោះ ជនរគ្រោះនាំគ្នារត់ ចោលម៉ូតូ ហើយពួកជនសង្ស័យបានកាប់ ម៉តូបណ្ដាលខ្ទេចហើយ រត់គេចខ្លួនបាត់អស់។

លោកវរសេនីយ៍ ឯកម៉ែនភិរម្យ មេបញ្ជាការរង អាវុធហត្ថខេត្តទទួល ការងារយុត្តិធម៌ បានឱ្យដឹងថា ការឃាត់ខ្លួននេះ ធ្វើឡើងដោយបានការ អនុញ្ញាតពីលោកឧត្តម សេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ អាវុធហត្ថខេត្តលោក បានស្ដាប់ចម្លើយ ជនសង្ស័យ ព្រមទាំងមាន វត្ថុតាងផង ឃើញថាមានភាព ស៊ីសង្វាក់គ្នា អាចចោទ ប្រកាន់ពីបទល្មើសបំផ្លាញ ទ្រព្យសម្បត្តិអ្នកដទៃ ជនសង្ស័យទាំង២នាក់ និងវត្ថុតាង ត្រូវបានកម្លាំង ជំនាញបទល្មើស ព្រហ្មទណ្ឌកសាង សំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្តចាត់ការតាមច្បាប់ ចំណែកជនសង្ស័យ២ នាក់ទៀតដែលបានគេច ខ្លួនកម្លាំងកំពង់ស្រាវ ជ្រាវចាប់ខ្លួនបន្ត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *