លោកសាស្ត្រាចារ្យ ធាគ្រុយចុះ ពង្រឹងកែលម្អការ ខុសឆ្គងក្រមសីលធម៌ របស់លោកគ្រូពេទ្យ ក្នុងទិវាអភិវឌ្ឍន៍វិជ្ជាជីវៈ វេជ្ជសាស្ត្របន្តលើក ទី១២ក្នុងខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ លោកសាស្ត្រាចារ្យ ធាគ្រុយ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាក្រុមប្រឹក្សាគណៈ គ្រូពេទ្យជាតិកម្ពុជា បានថ្លែងក្នុងទិវា អភិវឌ្ឍន៍វិជ្ជាជីវៈ វេជ្ជសាស្ត្របន្តលើកទី ១២ក្នុងខេត្តបន្ទាយមាន ជ័យថាលោកបានណែ នាំឲ្យគ្រូពេទ្យនិងវេជ្ជ បណ្ឌិតទាំងអស់ក្នុង ខេត្តបន្ទាយមានជ័យ ត្រូវពង្រឹងការអនុវត្ត ក្រមសីលធម៌វិជ្ជាជីវៈ គ្រូពេទ្យ ឲ្យបានល្អខ្ជាប់ខ្ជួន ដើម្បី កែលម្អ ការប្រព្រឹត្តិ ខុស ឆ្គង ក្រមសីលធម៌ វិជ្ជាជីវៈ គ្រូពេទ្យ ក្នុង គោលបំណង ឲ្យ ពលរដ្ឋ កាន់តែ មាន ទំនុក ចិត្ត ថែមទៀត មក លើសេវាសុខាភិបាល សាធារណៈ និង ឯកជន ។

នៅព្រឹកថ្ងៃទី ១០ ខែ មករា ឆ្នាំ២០១៩ នេះនៅសាលប្រជុំ ក្នុងមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ ស្ថិត ក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

កិច្ចប្រជុំនេះមានការ ចូលរួមលោកសាស្ត្រាចារ្យ មកពីក្រុងភ្នំពេញ លោកវេជ្ជបណ្ឌិត កែវសុភ័ត្រាប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ លោកវេជ្ជបណ្ឌិ តនិងលោកគ្រូពេទ្យមកពី ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង ឧត្តរមានជ័យ ពោធិ៍សាត់សរុបអ្នក ចូលរួមចំនួន៣៧០នាក់។

ក្នុងកិច្ចប្រជុំនោះលោក វេជ្ជបណ្ឌិតកែវសុភ័ត្រា បានមានប្រសាសន៍ ថាកិច្ចប្រជុំទិវា អភិវឌ្ឍន៍វិជ្ជាជីវៈ វេជ្ជសាស្ត្របន្ត លើកទី១២របស់ខេត្ត បន្ទាយមានជ័យនេះ ក្នុងគោលបំណងការ សិក្សាបន្ថែមលើជម្ងឺ មួយចំនួន ការផ្លាស់ប្តូរបទ ពិសោធន៍រវាង លោកគ្រូពេទ្យ និងលោកគ្រូពេទ្យ ទទួលការណែនាំថ្មី ពីលោកគ្រូពេទ្យរៀម ច្បងដែលមានបទ ពិសោធន៍ខ្ពស់ ការអប់រំផ្នែក សីលធម៌ ដល់មន្ត្រីសុខា ពិបាលជាគ្រូពេទ្យ កាតព្វកិច្ច បំប៉ន វិ ទ្យាសាស្ត្រ វិទ្យាសាស្ត្រមាន ការផ្លាស់ប្តូរ ឥតឈប់ឈរ ដែលក្រុមប្រឹក្សា គណៈបានរើសយក ប្រធានបទមួយចំនួន ដែលយល់ថាចាំបាច់។

លោកវេជ្ជបណ្ឌិត កែវសុភ័ត្រា បានបញ្ជាក់ទៀតថា កិច្ចប្រជុំនេះដែរគឺដើម្បីកែ លំអររាល់ចំណុចខ្វះ ខាតរបស់លោក វេជ្ជបណ្ឌិត និងលោកគ្រូពេទ្យ ទាំងអស់ក្នុងការផ្តល់ សេវាវិជ្ជាជីវៈសុខាភិបាល ឲ្យកាន់តែមានគុណ ភាពនិងប្រសិទ្ធភាព ទ្វេឡើងធ្វើឲ្យសុខភាព ប្រជាពលរដ្ឋឲ្យកាន់តែ ប្រសើរឡើងដើម្បីរួម ចំណែកកាត់ បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋផងដែរ។

លោកកែវសុភ័ត្រាបាន បញ្ជាក់ទៀតថាក្នុង ទិវាអភិវឌ្ឍន៍វិជ្ជាជីវៈ វេជ្ជសាស្ត្របន្តលើក ទី១២នេះដែរ ដើម្បីធ្វើការពិនិត្យ មើលឡើងវិញរួមគ្នាពី សមិទ្ធិផលលើការងារ ដែលមន្ទីរសុខាភិបាល ខេត្តរួមជាមួយ ដៃគូរអភិវឌ្ឍន៍ក្នុង ការផ្តល់សេវាសាធារណៈ ដល់ប្រជាពលរដ្ឋនិង ជាឱកាសធ្វើការផ្សព្វ ផ្សាយដល់សា ធារណៈ ប្រជាជន សហគមន៍ដើម្បី ស្វែងយល់ឲ្យកាន់ តែច្បាស់អំពីផែនការយុទ្ធ សាស្រ្តលើវិវ័យ សុខាភិបាល ដែលត្រូវយក ទៅអនុវត្តដោយឈរ លើគោលការណ៍ ទទួលខុសត្រូវឲ្យមាន ប្រសិទ្ធភាព គុណភាព និងសមធម៍ដើម្បី រួមចំណែកកាត់បន្ថយ ភាពក្រីក្ររបស់ប្រជា ពលរដ្ឋនិងចូលរួម អភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច សង្គមកិច្ចឲ្យ កាន់តែរីកចំរើន ទៀតផង។

ក្នុងនោះលោកសាស្ត្រា ចារ្យធាគ្រុយក៏បាន មានប្រសាសន៍ដែរថា ចាប់ពី ឆ្នាំ ២០២០ នេះតទៅ ក្រសួង នឹង បន្ត ពង្រឹង ការអនុវត្ត ច្បាប់ឲ្យបានម៉ឺងម៉ាត់ ថែមទៀត ដើម្បី ឲ្យគ្រូពេទ្យ ទាំងអស់ បង្កើន ការយកចិត្តទុកដាក់ ក្នុងការផ្តល់សេវា ជូន ដល់ អ្នកជំងឺ ប្រកបដោយ ក្រមសីលធម៌ វិជ្ជាជីវៈ ខ្ពស់ និង ជួយសង្គ្រោះ អ្នកជំងឺ ដោយ មិន គិតលុយ ជាធំ ។

បន្ទាប់ពីមាន គ្រូពេទ្យ មួយចំនួន តូច មិនបាន អនុវត្ត និងគោរព ទៅតាម ក្រមសីលធម៌ វិជ្ជាជីវៈ គ្រូពេទ្យ ជាពិសេស ការប្រើ ពាក្យសំដី មិន សមរម្យ ដាក់ អ្នក ជំងឺ ជាដើម ដែល ធ្វើ ឲ្យ ប៉ះពាល់ យ៉ាង ខ្លាំង ដល់ អ្នក ប្រកប វិជ្ជាជីវៈ សុខាភិបាល ភាគ ច្រើន ដែល គេ បាន ខិតខំ អនុវត្ត   ក្រម សីលធម៌ នេះ បានល្អ ប្រសើរ។

លោកសាស្ត្រាចារ្យ ធាគ្រុយបានបញ្ជាក់ ឲ្យដឹងទៀតថានៅពេលដែល គ្រូពេទ្យ គោរព ក្រមសីលធម៌ ទាំងអស់គ្នា នោះ មិន ត្រឹមតែ ជួយ លើក មុខ មាត់ និង សេចក្ដីថ្លៃថ្នូរ របស់ គ្រូពេទ្យ ប៉ុណ្ណោះ ទេ ថែមទាំង ផ្តល់ សេវា ជូន ដល់ ប្រជាពលរដ្ឋ ប្រកប ដោយ គុណភាព និង មាន ប្រសិទ្ធភាព ផង ដែរ។

លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាក្រមសីលធម៌នេះ ហើយ បានដាក់ ចេញ ឲ្យ ប្រើប្រាស់ នូវ អនុក្រឹត្យ ស្តីពី ក្រម សីល ធម៌ គ្រូពេទ្យ  តាំងពី ឆ្នាំ ២០០៣ មកម្ល៉េះ តែ ការអនុវត្ត ន៍មានការខ្វះចន្លោះ ដោយសារ គ្រូពេទ្យ មួយចំនួន តូច ធ្វើ ឲ្យ ប៉ះពាល់ ដល់ កិត្តិយស  និង សេចក្តីថ្លៃថ្នូ ដល់ វិជ្ជាជីវៈ  មួយ នេះ ដែល គ្រូពេទ្យ  យើង ត្រូវតែ ខិតខំ ទាំងអស់គ្នា ដើម្បី ស្វែងរក អ្នក ប្រព្រឹត្ត ខុសឆ្គង  ហើយ ក្រុមប្រឹក្សាវិន័យ និង គណ : គ្រូពេទ្យ ភូមិភាគ ដោយមាន ការចូលរួម ពី គណ : គ្រូពេទ្យ ជាតិ ពិនិត្យ វិនិច្ឆ័យ ក្នុងការ ដាក់ទោស វិន័យ ដល់ គ្រូពេទ្យ ដែល បាន ប្រព្រឹត្តិ ខុសឆ្គង នោះ រួមមាន ដាក់ ពិន័យ តាម រដ្ឋបាល  ឬ បញ្ឈប់  ពី ការងារ ឬ អនុវត្ត   តាមច្បាប់ គ្រប់គ្រង អ្នកក្រសួងសុខាភិបាល  ណែនាំ ឲ្យ គ្រូពេទ្យ ពង្រឹង ការ អនុវត្ត ក្រមក្រមសីលធម៌គ្រូពេទ្យឲ្យបានខ្ជាប់ខ្ជួនជាដើម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *