(ប្រទេសថៃ) ៖ ថ្មីៗនេះកម្លាំងតម្រួតថៃ បានប្រើប្រាស់កម្លាំងពិសេស ដើម្បីតាមវែកមុខ ចោរប្លន់ប្រដាប់អាវុធ ដែលមានជំនាញក្នុង ការប្រើប្រាស់អាវុធ បាញ់ទៅលើ មនុស្សស្លូតត្រង់ ដើម្បីបំបាក់ស្មារតី និងប្លន់យកមាស ពីក្នុងហាងមួយកន្លែង ដែលស្ថិតនៅ កណ្តាលខេត្ត ឡុបបុរី ព្រមទាំងបានចាក ចេញដោយសុវត្ថិភាព ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង ៨ និង ៣០ នាទី យប់ ថ្ងៃទី ៩ ខែ មករា ឆ្នាំ ២០២០ មានករណីចោរប្លន់ប្រដាប់ អាវុធមួយបានកើតឡើង នៅក្នុងហាងលក់ មាសមួយកន្លែង យីហោ រ៉ូប៊ិនសាន់ ស្ថិតក្នុងភូមិ ៤ ឃុំ កុកកូសរុកមឿង ខេត្តឡុបបុរី ប្រទេសថៃ ដោយជនសង្ស័យ ស្លៀកខោប៉ារ៉ា ពាក់អាវខ្មៅ ពាក់របាំងមុខ និងប្រើប្រាស់កាំភ្លើងខ្លី ដោយមានបំពាក់កាណុង សុីឡង់ស្យឺ ថែមទៀតផង ដើម្បីមិនអោយឮសម្លេងខ្លាំង ហើយជនសង្ស័យ ក៏បានបាញ់សម្លាប់ មនុស្សចំនួន ៣ នាក់ ក្នុងនោះមានក្មេង ប្រុសម្នាក់ និង អ្នករបួសចំនួន៤ នាក់ ផងដែរ ព្រមទាំងបានប្រមូល យកមាស និង គ្រឿងអលង្កា អស់ជាច្រើន មុនពេលចាកចេញ ។
នៅវេលាម៉ោង ៩ ព្រឹក ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២០ នេះ លោក វីរៈឆៃ សុងមេត្តា អគ្គស្នងការរង តម្រួតថៃ បានមានប្រសាសន៍ បញ្ជាក់អំពីចំណុចសំខាន់ៗ មួយចំនួន ដែលជនសង្ស័យ បានធ្វើសកម្មភាព ក្នុងពេលប្លន់ គឺ ចោរស្លៀក ពាក់យ៉ាងម៉ត់ចត់ ឯការប្រើប្រាស់អាវុធ គឺដូចជាមានជំនាញ យ៉ាងច្បាស់លាស់ ។
លោកអគ្គស្នងការរង បានលើកឡើងបន្ត ប្រាប់សារព័ត៌មានក្នុងស្រុកថា អាវុធដែលជន សង្ស័យប្រើ គឺធុនCZ p 01 tactical ខ្នាត ៩ មីល្លីម៉ែត្រ ជាប្រភេទកាំភ្លើង ដែមមានតម្លៃខ្ពស់ ព្រមទាំងមានការ បំពាក់កាណុង សុីឡង់ស្យឺ ថែមទៀត ដែលចំណុចទាំងនេះ គឺអាចមានការខុស គ្នាឆ្ងាយពីករណីដែល ធ្លាប់កើតឡើង នាពេលកន្លងទៅ ដែលមានតែកាំ ភ្លើងតម្លៃថោកៗ ឬក៏ជាកាំភ្លើងក្លែង ក្លាយក៏មាន ដែល សបញ្ជាក់ អោយឃើញថា ចោរមានជំនាញយ៉ាង ច្បាស់លាស់ ទាំងការប្រើប្រាស់អាវុធ ក្នុងការធ្វើសកម្មភាពប្លន់ ក៏ដូចជាការបាញ់សម្លាប់មនុស្ស ។
បើទោះបីជាបច្ចុប្បន្ន ការស្រាវជ្រាវរបស់ សមត្ថកិច្ចនៅមិនទាន់ មានតម្រុយយ៉ាងណាក៏ដោយ ក៏គេអាចសន្និដ្ឋានបានថា ជនសង្ស័យអាច មានគ្នីគ្នានៅខាងក្រៅបន្ថែមទៀត ។
ដោយឡែកប្រជា ពលរដ្ឋដែលនៅ ជិតខាងកន្លែងកើតហេតុ បានផ្តល់ព័ត៌មានទៅ សមត្ថកិច្ចថា នៅមុនពេលកើតហេតុ គឺមានមនុស្ស ម្នាក់ទាំងរាងរៅ ក៏ដូចជាដំណើរ ដូចគ្នាបេះបិទទៅ នឹងរូបភាពជនសង្ស័យ ដោយគេបានដើរ ទៅអង្គុយផឹកកាហ្វេ នៅក្នុងហាងមួយ ដែលនៅទល់មុខ នឹងហាងលក់មាសនោះ ហាក់ដូចជាមកសិក្សា មុននឹងធ្វើសកម្មភាព ។
សមត្ថកិច្ចបាន យករូបភាពនេះ ទៅផ្ទឹមនឹងរូបភាព ដែលចោរបានធ្វើ សកម្មភាពប្លន់នៅក្នុងខេត្ត ភូកេត កាលពីអំឡុងឆ្នាំ ២០១៣ គឺដូចគ្នាបេះបិទ រីឯសកម្មភាពចោរ ដែលបានចូលប្លន់ក្នុងហាង លក់មាសនេះ ហាក់បីដូច ជាមានជំនាញយ៉ាងច្បាស់ ទៅលើយុទ្ធវិធីកងទ័ព យ៉ាងដូច្នេះដែរ ព្រោះពេល គេលោតចុះពីលើទូរកញ្ចក់ គឺលោតតាមរបៀប ធ្វើសឹក ដោយមិនអោយភ្លាត់ឡើយ ។
បច្ចុប្បន្នសមត្ថកិច្ច ថៃ បានបញ្ចេញកម្លាំង ក្រុមកុម្មង់ដូ ពិសេស ជាច្រើនក្រុម និងកម្លាំងស៊ើបអង្គេតពិសេស ដើម្បីធ្វើការស្រាវ ជ្រាវក្នុងករណីនេះ ក្នុងការវែកមុខ រកជនសង្ស័យ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ដោយ សមត្ថកិច្ចបានអះអាងថា ជនសង្ស័យអាចឃាត់ ខ្លួនបានក្នុងពេលឆាប់ៗ ខាងមុខនេះ ៕ ដោយលោក មួន រិទ្ធីយ៉ា (អ្នកប្រម៉ាញ់ជាយដែន)