(ខេត្តកណ្តាល)៖ ករណីផ្ទុះធុងហ្គាស បណ្តាលអោយមាន មនុស្សស្លាប់ម្នាក់និង របួសធ្ងន់ម្នាក់នៅនិង កន្លែងហេតុដ៏ រន្ធុតនេះកើតឡើង កាលពីព្រឹកថ្ងៃទី០៩ ខែមករាឆ្នាំ២០២០ វេលាម៉ោង១១និង០០ នាទីនៅចំណុច ផ្ទះបញ្ចូកហ្គាស មួយកន្លែងស្ថិត ក្នុងភូមិស្វាយ មីង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក អុល ប៊ុណ្ណា ស្នងការ រងនៃស្នង ការដ្ឋាននគរបាល ខេត្តកណ្តាលបាន ប្រាប់ឱ្យដឹង ថាករណីគ្រោះ ថ្នាក់ផ្ទុះធុងហ្គាស ខាងលើនេះបណ្តាល អោយមនុស្សស្លាប់១នាក់ និងម្នាក់ទៀតបានរង បួសធ្ងន់ជនរងគ្រោះ ទី១ឈ្មោះណែមកុសល់ ភេទប្រុសអាយុ៣៥ឆ្នាំ បានរងរបួសធ្ងន់និង ទី២ឈ្មោះកុលរ៉ាវុធភេទ ប្រុសអាយុ៤ឆ្នាំត្រូវជា កូនបានស្លាប់ភ្លាមៗ នៅនិងកន្លែងអ្នក ទាំង២រស់នៅក្នុង ភូមិឃុំកើត ហេតុខាងលើ។
លោកស្នងការរង បានអោយដឹងទៀត ថាករណីខាងលើនេះ បណ្តាលមកពីផ្ទុះ ធុងហ្គាសធ្វើអោយ ផ្ទះមួយសង់អំពី ក្រោមប្រកដំបូលស័ង្ក សីនិងសម្ភារះក្នុងផ្ទះ មួយត្រូវខូចខាតទាំង ស្រុងផងដែរ។
ជុំវិញករណី ខាងលើនេះផងដែរត្រូវ បានសមត្ថកិច្ចនិង បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរកន្លែង កើតហេតុបាន ជួយអន្តរាគមន៍ពន្លត់ បានទាន់ពេលវេលាទើប មិនបណ្តាលអោយ រាលដាលឆេះដល់ផ្ទះ បងប្អូនប្រជាពល រដ្ឋដែលនៅជិត ខាងនោះឡើយ៕