ករណីគ្រោះថ្នាក់ ចរាចរណ៍រវាង រថយន្តបុកនិង ម៉ូតូបណ្តាលអោយ ស្លាប់១របួសធ្ងន់ម្នាក់ នៅក្នុងស្រុកមោងឫស្សី

(ខេត្តបាត់ដំបង)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តមួយគ្រឿង បុកនិងម៉ូតូបណ្តាលអោយ ស្លាប់១នាក់និង របួសធ្ងន់១នាក់ ហេតុការណ៍ដ៏រន្ធុតនេះ កើតឡើងកាលពីយប់ ថ្ងៃទី១០ខែមករាឆ្នាំ ២០២០វេលាម៉ោង ២១និង១៥នាទីនៅលើផ្លូវ ជាតិលេខ៥ចន្លោះបង្គោល គីឡូម៉ែត្រលេខ ២២៤និង២២៥ត្រង់ ចំណុចក្រុមទី១០ ស្ថិតក្នុងភូមិថ្នល់បត់ ឃុំឫស្សីក្រាំងស្រុក មោងឫស្សីខេត្ត បាត់ដំបង។

សមត្ថកិច្ចបាន ប្រាប់អោយដឹងករណី គ្រោះថ្នាក់ចរាចរណ៍ខាង លើនេះបង្ករឡើង ដោយរថយន្តមួយ គ្រឿងម៉ាក LEXUS RX៣៣០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង ២A-៧៤១០ ធ្វើដំណើរទិសពីរ ភ្នំពេញ ទៅ បាត់ដំបង មកដល់ ចំណុចកេីត ហេតុខាងលើ បានបុក ម៉ូតូមួយគ្រឿង ម៉ាក វេវសេ ១១០ពណ៌ខ្មៅ គ្មាន ផ្លាកលេខ ដែលកំពុងធ្វើដំណើរ ច្រាស់ទិសគ្នា បណ្តាលអោយ ស្លាប់១និងរបួសធ្ងន់១នាក់ នៅនិងកន្លែងចំណែក អ្នកបើកបររថយន្ត បង្ករបានរត់គេចខ្លួន បាត់ភ្លាមៗផងដែរ។

សមត្ថកិច្ចបានអោយ ដឹងបន្ថែមទៀតថាជន រងគ្រោះទី១ឈ្មោះ លន់ មុិ ភេទប្រុស អាយុ  ៣៧ឆ្នាំរស់នៅភូមិនិគមន៍ក្រោម ឃុំឫស្សីក្រាំងជា អ្នកបើកបរម៉ូតូបាន ស្លាប់ភ្លាមៗនៅនិង កន្លែងនិងទី២ អ្នករួមដំណើរមាន ឈ្មោះ សាញ់ សាន ភេទ ប្រុស អាយុ ២៧ឆ្នាំ  រស់នៅ ភូមិ និគមន៍ក្រោម ឃុំ ឫស្សីក្រាំង ស្រុកមោងឫស្សី បានរបួសធ្ងន់ភ្លាមៗនោះ ជនរងគ្រោះត្រូវបានគេ បញ្ជូនទៅសម្រាកព្យា បាលនៅមន្ទី ពេទ្យបង្អែក ស្រុកមោងឫស្សី។

ក្រោយពីកើតហេតុភ្លាមៗ កម្លាំងនគរបាលចរាចរណ៍ ផ្លូវគោកនៃអធិការរដ្ឋាន នគរស្រុកមោងឫស្សី បានចុះមកពិនិត្យ កន្លែងកើតហេតុនិង បានធ្វើការវាស់វែង ព្រមទាំងនាំយកវត្ថុ តាងទាំងសង្ខាងមក រក្សាទុកនៅ អធិការរដ្ឋាននគ របាលស្រុកដើម្បី រងចាំការដោះស្រាយនៅ ពេលក្រោយដោយ សាកសព ក្រោយពីកម្លាំង ជំនាញបានពិនិត្យ រួចរាល់ហើយក៏បាន ប្រគល់ទៅអោយ គ្រួសារសាច់ញាតិ ដើម្បីយក ទៅធ្វើបុណ្យ តាមប្រពៃណី៕ ដោយលោកមុតចិត្រា

You might like

Leave a Reply

Your email address will not be published. Required fields are marked *