ស្ត្រីវ័យចំណាស់ម្នាក់ ចងក លើកទី១គេជួយ ទាន់លើកទី២ បានសម្រេច ដោយតែរឿងកូន ខ្ចីលុយគេមកធ្វើផ្ទះ ថ្មីគ្មានលុយសងគេវិញ

(ខេត្តបន្ទាយមានជ័យ)៖ស្ត្រី វ័យចំណាស់ម្នាក់ ចង ក លើកទី១គេជួយ ទាន់លើកទី២បាន សម្រេច ដោយតែរឿង កូនខ្ចីលុយគេមក ធ្វើផ្ទះថ្មីគ្មានលុយ សងគេវិញកូនប្រទះ ឃើញសពនៅវេលា ម៉ោង២រសៀលថ្ងៃទី ១២ខែមករា ឆ្នាំ២០២០ នៅភូមិប្ញស្សីខាង ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរ បាលព្រណេត្រព្រះ បានឲ្យដឹងថាស្ត្រី ចង.ក សម្លាប់ខ្លួនមានឈ្មោះអ៊ុន ថន ភេទស្រីអាយុ៥០ ឆ្នាំនៅភូមិឬស្សីខាង ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានប្តីនិងកូន ៗជាច្រើននាក់។

លោកបានបញ្ជាក់ឲ្យ ដឹងទៀតថានៅមុន ពេលកើតហេតុនោះ តាមការរៀបរាប់ពីបុរស ជាប្តីឈ្មោះព្លេន វើន បានប្រាប់ឲ្យដឹង ថាគាត់ដេកនៅលើរទេះ ក្បែរជង្រុកស្រូវនិង កូនរបស់គាត់ឈ្មោះយឺន ចត ភេទស្រីអាយុ២៧ឆ្នាំ លុះនៅវេលាម៉ោង ២រសៀលស្រាបើតែកូនរបស់ គាត់ម្នាក់ទៀតនៅជាមួយ ម្តាយបាន រត់មកប្រាប់ថា ម្តាយបានចង.កស្លាប់និង ក្រណាត់ក្រម៉ា ពណ៌ក្រហម នៅលើផ្ទូងជង្រុក មានស្រូវខាង ជើងផ្ទះរបស់ខ្លួន ចម្ងាយ៣៥ម៉ែត្រ ពេលនោះគាត់ទៅមើល ប្រពន្ធរបស់គាត់បាន ស្លាប់ទៅហើយនាំគ្នា ស្រាយយកមក ដាក់លើគ្រែក្រោមផ្ទះ ។

បុរសជាប្តីបានបញ្ជាក់ថា ប្រពន្ធរបស់គាត់ ពីអំឡុងខែតុលា ឆ្នាំ២០១៩ មានបំណង ចង.ក សម្លាប់ខ្លួន ម្តងដែរតែបានគាត់ និងកូនដឹងនិងអ្នក ជិតខាងជួយបានរួច ផុតពីក្តីស្លាប់ តែលើកនេះគ្មាន អ្នកណាដឹង ចំពោះមូល ហេតុគឺគាត់ពិបាក ចិត្តរឿងកូនធ្វើផ្ទះថ្មី ជាប់ជំពាក់លុយគេ តូចចិត្តគិតតែតែផឹក ស្រានិងចង់សម្លាប់ខ្លួន ។

ក្រោយពីកើតហេតុហើយ កម្លាំងនគរបាលនិងអាជ្ញាធរ និងគ្រូពេទ្យបានចុះ ពីនិត្យសពសដោយ ធ្វើការសន្និដ្ឋានថា សពពិតជាស្លាប់ដោយ ចង ក គ្មានជាប់ពាក់ព័ន្ធនិង អំពើឃាតកម្មនោះទេ សពក្រោយពីធ្វើ កោសល្យវិច្ច័យរួចបាន ប្រគល់ជូនឈ្មោះព្លេន វើន ជាប្តីនិងកូនៗរៀប ចំធ្វើបុណ្យតាមប្រពៃណី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *