មន្ត្រីរាជការកំលាំង ប្រដាប់អាវុធ កងរាជអាវុធហត្ថ នគរបាល ប្រជាពលរដ្ឋសិស្ស ជាង១.០០០ នាក់បានចូលរួបុណ្យ ជាតិ៧មករា

(ខេត្តបន្ទាយមានជ័យ)៖ មន្ត្រីរាជការ កំលាំងប្រដាប់អាវុធ កងរាជអាវុធហត្ថ នគរបាល ប្រជាពលរដ្ឋព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ សិស្ស និស្សិត យុវជនសហភាព សហព័ន្ធ យុវជន កម្ពុជា ខេត្ត យុវជន កាយរឹទ្ធិ យុវជន កាកបាទក្រហម កម្ពុជានិវត្តន៍ជន ជាង១.០០០នាក់បានចូល រួមបុណ្យ មីទ្ទិញរំឭកខួបអនុស្សាវ រីយ៍លើកទី៤១ នៃ ទិវា ជ័យជម្នះ ៧ មករា ១៩៧៩ និង ៧ មករា ២០២០ ព្រឹក ថ្ងៃទី១២ ខែ មករា ឆ្នាំ២០២០ នៅសាលប្រជុំគណៈប្រជាជនកម្ពុជាខេត្ត ស្ថិតនៅក្នុងភូមិ គោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួម លោកនាយឧត្តមសេនីយ៍ កែគឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងប្រធានក្រុម ការងារថ្នាក់ជាតិចុះ ជួយខេត្តបន្ទាយមានជ័យ លោកអ៊ុំរាត្រីបាលខេត្តបន្ទាយមានជ័យ។

ក្នុងនោះលោកអ៊ុំរាត្រីបានឡើង មានប្រសាសន៍ថាថ្ងៃជ័យ ជម្នម្នះ៧មករាជិត៤០ឆ្នាំ កន្លផុតទៅកម្ពុជា បានរំដោះចេញពី របបកម្ពុជាប្រជា ប្រជាធិបតេយ្យ ខ្មែរក្រហម ថ្ងៃនេះប្រជាពលរដ្ឋទាំង អស់គ្នារស់នៅក្នុង ខេត្តបន្ទាយមានជ័យ បានចូលរួមប្រារព្វ ថ្ងៃ៧មករា ដើម្បី រំ ឮ ក ពី ទុក្ខសោក និង ការព្រាត់ប្រាស់ ក្នុង របប ដ៏ ខ្មៅយង់ ឃ្នង នៅពេល កន្លងផុតទៅ ហើយ យើង អាច មើលឃើញ យ៉ាងច្បាស់ ជាក់ស្តែង នូវ សមិទ្ធិផល ដែល យើង ទទួលបាន ពី បាតដៃ ទទេ រហូតមកដល់ បច្ចុប្បន្ន នេះដែល កើតចេញពី ការតស៊ូ ការលះបង់ របស់ ថ្នាក់ដឹកនាំ និង បុព្វបុរស របស់ យើង ផងដែរ។

ក្នុងនោះលោក ឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ានបានអាន សុន្ទរកថា របស់ សម្ដេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា និង ជា ប្រធាន គណបក្ស ប្រជាជន កម្ពុជា ប្រកបដោយ អត្ថន័យ និង ខ្លឹមសារ យ៉ាង ជ្រាលជ្រៅ ក្នុង ពិធី មី ទ្ទិមីទ្ទិញរំឭក ខួបអនុស្សាវរីយ៍ លើកទី៤១ នៃ ទិវា ជ័យជម្នះ ៧ មករាថា កម្លាំងមហាសាមគ្គី ជាតិក្រោមការដឹកនាំ របស់សម្ដេចទាំង៣ បានរំដោះប្រទេស កម្ពុជា ទាំងមូល ឲ្យ រួច ចាកផុតពីរបបកម្ពុជា ប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ រប ស់ ពួក ប៉ុល ពត ដ៏ សាហាវយង់ឃ្នង និង បាន នាំមក នូវ សុខសន្តិភាព សិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូរ វឌ្ឍនភាពសង្គម។

លោកបានបញ្ជាក់ ឲ្យដឹងទៀតថា ថ្ងៃមករា ឆ្នាំ ១៩៧៩នេះ ហើយគឺជាថ្ងៃ ដែល ប្រជាជន កម្ពុជា ទូទាំងប្រទេស ចាត់ទុកជា ថ្ងៃកំណើត លើក ទី ២ និង ចងចាំ ជានិច្ច មិនអាច បំភ្លេច បានជា រៀងដ៏រាប ។

លោកបានបញ្ជាក់ ឲ្យដឹងទៀតថា ស្របពេល ជាមួយគ្នានេះ យើង ក៏ត្រូវ សំឡឹង មើលទៅ អនាគត របស់ កម្ពុជានិង ប្រជាជន កម្ពុជា គ្រប់ ជំនាន់ ជា បន្តបន្ទាប់ ប្រកបដោយ ក្តីសង្ឃឹម និង ភាពជឿជាក់ ក្នុងនាម ជា អ្នក បន្តវេន ត្រូវមាន ទំនួល ខុសត្រូវ ខ្ពស់ ក្នុងការ ប្តេជ្ញា ថែរក្សា សមិទ្ធផល ដែល សម្រេចបាន ឲ្យ គង់វង្ស ជា ដរាប និង ប្តេជ្ញា រួមគ្នា ការពារ ដាច់ខាត នូវ សន្តិភាព សន្តិសុខ និង ស្ថិរភាព នយោបាយ រួមគ្នា ពង្រឹង ឯកភាព ជាតិ សាមគ្គីភាព ផ្ទៃក្នុង ដ៏ រឹងមាំ បង្កើន ការរីកចម្រើន ប្រកបដោយ ចីរភាព ដើម្បី ធានាបាន នូវ អនាគត កម្ពុជា និង ប្រជាជន កម្ពុជា ក៏ដូចជា អ្នកជំនាន់ក្រោយៗ ក្នុង ការបន្ត រស់នៅ ប្រកបដោយ ភាពសុខដុមរមនា ទៅ ថ្ងៃ អាណា គត់ ផងដែរ។

លោកបានបញ្ជាក់ ឲ្យដឹងទៀតថាបន្ទាប់ពី សង្គ្រាមគ្រោះមហន្តរាយ ប្រល័យពូជសាសន៍បង្ករ ឡើងដោយពួកឃាតករ ប៉ុលពតធ្វើឲ្យ មាតុភូមិកម្ពុជា ត្រូវបំផ្លិចបំផ្លាញខ្ទេចខ្ទី ដល់ចំណុចសូន្យ ប្រជាជនកម្ពុជា ជាង៣លាននាក់ ត្រូវបានសម្លាប់រង្គាល យ៉ាងព្រៃផ្សៃបំផុត ឯអ្នកនៅរស់ក៏ រង់ចាំតែពេលត្រូវ គេយកទៅសម្លាប់ប៉ុណ្ណោះ។

ឆ្នាំ២០១៩ ដែលទើបតែកន្លង ផុតទៅសភាពការណ៍ ទូទៅនៅកម្ពុជា មានការវិវត្តន៍យ៉ាងល្អ ដែលផ្តល់ភាពអនុគ្រោះ ដល់ការសម្រេច គោលដៅរបស់ យើងក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម ទោះបីជា សភាពការណ៍អន្តរ ជាតិនៅតែបន្តប្រែប្រួល យ៉ាងស្មុគស្មាញក្តី ៤១ឆ្នាំ កន្លងទៅនេះ សាមគ្គីភាព វីរភាព និងជ័យជម្នះ ការពុះពារផ្តូរផ្តាច់ របស់យើងក្នុងរយៈ ពេល៤១ឆ្នាំនេះ បានកែប្រែមាតុភូមិ យើងពីគំនរផេះផង់ឲ្យ ឈានមកដល់ដំណាក់ កាលអភិវឌ្ឍន៍ប្រកបដោយ មោទនភាពបំផុត។

ក្នុងនោះលោកសម្តែង នូវការគោរពដឹងគុណ ដ៏ជ្រាលជ្រៅ ចំពោះបណ្តា ប្រទេសជាមិត្ត ជិតឆ្ងាយ និងប្រជាជន ស្នេហាសន្តិភាព និងយុត្តិធម៌លើ ពិភពលោក ដែលបានជួយឧបត្ថម្ភ គាំទ្រចំពោះបុព្វហេតុ ដ៏ថ្លៃថ្លាបំផុតនេះ ធ្វើឲ្យប្រជាជាតិយើង រស់នៅយ៉ាងសុខដុមរមនា ក្រោមពន្លឺនៃសន្តិភាព និងការអភិវឌ្ឍផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *