ចោរលួចកាច់សោរ ម៉ូតូយ៉ាងសកម្មម្នាក់ ជាប់អន្ទាក់សមត្ថកិច្ច ក្រុងសៀមរាប ក្របួចជាប់

(ខេត្តសៀមរាប)៖ កម្លាំងនគរបាល នៃអធិការ រដ្ឋាននគរបាល ក្រុងសៀមរាបចុះបង្ក្រាប ករណីក្រុមចោរកាច់ សោរម៉ូតូមួយកន្លែង និងឃាត់ខ្លួនបាន ជនសង្ស័យ១នាក់កាល ពីព្រលប់ថ្ងៃទី១០ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៨និង១៥នាទី នៅនៅចំណុចសួន ច្បារបឹងហ្កាឡូ មុខមហាសណ្ឋាគារអង្គរ ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាជនសង្ស័យ ដែលកម្លាំងជំនាញ ឃាត់ខ្លួនបានមាន ឈ្មោះឈុន ឧត្តម ហៅអាខ្មៅ ភេទប្រុស អាយុ៣៨ឆ្នាំ ស្រុកកំណើតភូមិចំបក់ ឃុំអូរចំបក់ ស្រុកតាកែវ ខេត្តតាកែវនិងមាន  ទីលំនៅបច្ចុប្បន្ន ភូមិសង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រោយពីឃាត់ខ្លួនជន សង្ស័យខាងលើ កម្លាំងជំនាញ ឆែកឆេរនិងដកហូត បានវត្ថតាងរួមមាន សោរកាច់អក្សរតេ(T) ចំនួនពីរគ្រាប់ ដងកាច់ចំនួន សោរម៉ូតូចំនួន នឹងគ្រាប់ឆក់សំរាប់បើក គំរបសោរសុវត្ថិ ភាពចំនួនបីគ្រាប់។

សមត្ថកិច្ចបានអោយ ដឹងទៀតថាមុនពេលកើត ហេតុជនសង្ស័យខាង លើបានធ្វើសកម្មភាព លួចកាច់សោរម៉ូតូគេ មួយគ្រឿងម៉ាកហុង ដាឌ្រីម សេ១២៥ សេរ៊ីឆ្នាំ២០២០ ពណ៌ខ្មៅ គ្មានស្លាកលេខ ដែលទុកនៅចំណុចខាង ក្រោយហាងកាហ្វេ អ៉ីនថានិន ទល់មុខបន្ទប់ទឹក ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ពេលដែលធ្វើសកម្មភាព កាច់សោរកម៉ូតូជន សង្ស័យបានបណ្តើរ ម៉ូតូចេញហើយរុញ ទៅទិសខាងជើងក្រោយ មន្ទីរទេសចរណ៍ចាស់ ដោយមានការសង្ស័យ ទើបកម្លាំងសមត្ថកិច្ច បានកាក់បំរ៉ុងនិងសួរនាំ ស្រាប់តែជនសង្ស័យ បានផ្តួលម៉ូតូហើយ ព្យាយាមរត់គេចខ្លួន តែត្រូវកម្លាំងដេញ ប្រផាប់ចាប់ប្រភីង ទើបចាប់បានតែម្តង។

សមត្ថកិច្ចបានអោយដឹង ទៀតបន្ថែមថា បើយោងតាមចម្លើយ ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើ សកម្មភាពលួចកាច់ សោរកម៉ូតូខាងលើ ពិតប្រាកដមែន ដោយមានបក្ខពួក គេម្នាក់ទៀតជាអ្នក ចាំមើលផ្លូវនិងបោះ ដៃអោយហើយ ដៃគូរគេមានភិន ភាគដែលមានពាក់អាវ ក្រណាត់ ដៃវែងពណ៌ស ពាក់មួយការពារពណ៌ ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ សេរ៊ីឆ្នាំ២០១៨ ពាក់ស្លាកលេខកំពត ពុំចាំលេខបាន គេចខ្លួនបាត់តែម្តង។

បច្ចុប្បន្នជនសង្ស័យខាង លើត្រូវបានកម្លាំង នគរបាលក្រុងសៀមរាប នាំខ្លួនមកសាកសួរបន្តរ នៅអធិការរដ្ឋាន នគរបាលក្រុងនិង កសាងសុំនុំរឿងបញ្ជូនមក កាន់ស្នងការរដ្ឋាន នគរបាលខេត្តសៀមរាប ដើម្បីចាត់ការបន្តរទៅ តាមនិតិវិច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *