ប្រធានអង្កាការពារ បរិស្ថាននិងធនធាន ធម្មជាតិសាខាខេត្ត ព្រះវិហារម្នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនពាក់ព័ន្ធករណី ចែកចាយនិង ប្រើប្រាស់គ្រឿងញៀន

(ខេត្តព្រះវិហារ)៖ កម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀននៃ ស្នការនគរបាលខេត្ត ព្រះវិហារសហការ ជាមួយកម្លាំង នគរបាលក្រុងព្រះវិហារ បានចុះបង្រ្គាបក្នុង ករណីរក្សាទុក រឺជួញដូរ និងប្រើប្រាស់ដោយ ខុសច្បាប់នូវ សារធាតុញៀន និងឃាត់ខ្លួនជន សង្ស័យបាន១នាក់កាល ពីថ្ងៃទី១០ខែមករាឆ្នាំ ២០២០ស្ថិតនៅ ចំណុចភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារខេត្តព្រះវិហារ។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាជនសង្ស័យ ដែលកម្លាំងជំនាញឃាត់ ខ្លួនបានមានឈ្មោះ ហឿ វុតធីរ៉ូត ភេទប្រុស អាយុ៣២ឆ្នាំ មានមុខរបរ ប្រធានសាខាអង្កាការ ពារបរិស្ថានធនធាន ធម្មជាតិសាខាប្រចាំ ខេត្តព្រះវិហារ ។

ក្រោយពីឃាត់ខ្លួនជន សង្ស័យខាងលើកម្លាំង ជំនាញឆែកឆេរនិង ដកហូតបានវត្ថុតាង រួមមានម្សៅ ក្រាមពណ៌សថ្លាប្រភេទ មេតំហ្វេតាមីន(ICE) ចំនួន១កញ្ចប់តូច មានទម្ងន់ ១,៥៦ក្រាម និងសម្ភារៈប្រើប្រាស់គ្រឿង ញៀនមួយចំនួន ទៀតផងដែរ។

បច្ចុប្បន្នជនស័ង្សយ រួមទាំងវត្ថុតាងខាង លើត្រូវបានសមត្ថកិច្ច ជំនាញក្រុងព្រះវិហារកសាង សុំណុំរឿង បញ្ជូនទៅស្នងការ រដ្ឋាននគបាលខេត្ត ព្រះវិហារដើម្បីបញ្ជូន ទៅសាលាដំបូង ខេត្តព្រះវិហារដើម្បី ចាត់ការបន្ត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *