(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋភា និងគណៈប្រតិភូជានខ្ពស់សភា កម្ពុជា បានអញ្ជើញដល់ ទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី ដោយសុវត្ថិភាព នារសៀលថ្ងៃទី១២ ខែមករានេះ ដើម្បីចូលរួម កិច្ចប្រជុំប្រចំាឆ្នាំលើក ទី២៨ នៃវេទិកាសភា អាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា (APPF) តបតាមការ អញ្ជើញពីថ្នាក់ដឹក នាំស្ថាប័ននីតិប្បញ្ញត្តិ ប្រទេសអូស្រ្តាលី។
សភាប្រទេសអូស្រ្តាលី រួមជាមួយស្ថានទូត ព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅអូស្រ្តាលី និងប្រជាពលរដ្ឋខ្មែរ រស់នៅទីក្រុងកង់បេរ៉ា ជាច្រើនបានអញ្ជើញ មកទទួលស្វាគមន៍ សម្តេចប្រធានរដ្ឋ សភាដល់ព្រលានយន្ត ហោះដោយក្តីគោរព ស្រឡាញ់និងនឹក រលឹកជាខ្លំាង។
សភាប្រទេសអូស្រ្តាលី ទទួលធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំប្រចាំឆ្នាំ APPF លើកទី២៨ នៅពេលនេះគឺ បន្តសភាកម្ពុជា ដែលបានធ្វើម្ចាស់ ផ្ទះកិច្ចប្រជុំAPPF លើកទី២៧ កាលពីដើមឆ្នាំ ២០១៩ នៅខេត្តសៀមរាប។
កិច្ចប្រជុំប្រចាំឆ្នាំAPPF លើកទី២៨នឹងប្រារព្ឋ ពិធីបើកជាផ្លូវការ នៅព្រឹកថ្ងៃទី១៣មករា ស្អែកនាវិមានរដ្ឋសភាអូស្រ្តាលី ក្រោមអធិបតីភាព ឯកឧត្តម ដាវិត ហ្គ័រលី អគ្គទេសាភិបាល អូស្ត្រាលី និងឯកឧត្តម តូនី ស្មីត ប្រធានរដ្ឋសភា អូស្រ្តាលី និងជាប្រធាន APPF លើកទី២៨ ក្រោមមូលបទ «ភាពជាដៃគូសភា សម្រាប់ឆ្នាំ២០២០ និងឆ្នំាបន្តបន្ទាប់»។
ក្នុងនាមប្រធានAPPF លើកទី២៧ សម្តេចអគ្គ មហាពញាចក្រី ហេង សំរិន នឹងអញ្ជើញឡើងថ្លែង សន្ទរកថាក្នុងពិធី បើកកិច្ចប្រជុំផ្លូវ ការលើកទី២៨នេះ។
បន្ថែមពីនេះ សភាអូស្រ្តាលី បានអញ្ជើញសភាកម្ពុជា ចែក រំលែកបទពិសោធន៍ ពីការដឹកនាំនិងរៀប ចំកិច្ចប្រជុំ APPF លើកទី២៧ នៅក្នុងកិច្ច ប្រជុំគណៈកម្មាធិការប្រតិបត្តិ ទៀតផង៕