(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែមករា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអរគុណអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ដែលបានចូលរួមផ្សាយព័ត៌មានពិតនិងព័ត៌មានវិជ្ជមានពីកម្ពុជា ដែលជាការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ។ នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ លើហ្វេសប៊ុកផេក ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុងពេលដែលប្រទេស ជាតិយើងមានសុខ សុវត្ថិភាពដូចសព្វថ្ងៃ បងប្អូនចង់ទៅកំសាន្ត សប្បាយនៅទីជិតឬឆ្ងាយ ក៏មិនភ័យព្រួយដែរ។ យើងមានទីកន្លែងកំសាន្តល្អៗ និងរមណីយដ្ឋានស្អាតៗ ជាច្រើនដែលត្រូវបានរៀប ចំឡើងក្រោយពីប្រទេសជាតិ មានសុខសន្តិភាព។ កម្ពុជាដាច់ខាតត្រូវ តែមានសន្តិភាព ដើម្បីយើងមានឱកាស និងពេលវេលាអភិវឌ្ឍន៍ ប្រទេសអោយរីកចម្រើន ។
សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែមករា ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នឹងមានជំនួប លើកទី៤ ជាមួយអ្នកសារ ព័ត៌មានទូទាំងប្រទេស នៅកោះពេជ្រ ផងដែរ ៕