(ខេត្តកែប)៖ ដងផ្លូវជាច្រើនកន្លែង ស្ថិតក្នុងភូមិសាស្ត្រ ខេត្តកែប ត្រូវបានអាជ្ញាធរខេត្ត ជំរុញឱ្យមន្ទីរជំនាញ ជួសជុលកែលម្អ មានភាពធំទូលាយ ដើម្បីងាយស្រួល ដល់ការធ្វើដំណើរ។
យ៉ាងណាមិញ បើយើងក្រលេកមើល ដងផ្លូវជាតិលេខ៣៣ ត្រង់ចំណុចផ្សារដំណាក់ចង្អើរ ក្នុងសង្កាត់ព្រៃធំ ក្រុងកែប ត្រូវបានជួសជុលនិង ពង្រីកយ៉ាងធំទូលាយ ដោយអ៊ុតកៅស៊ូអេសុី (AC) និងរៀបខឿនធ្វើសួន ចំកណ្តាលទ្រូងផ្លូវ ប្រកបដោយសោភ័ណភាព។
ពាក់ព័ន្ធនឹងការងារ ជួសជុលផ្លូវខាងលើ បើតាមការបញ្ជាក់ ពីមន្ត្រីជំនាញបានឱ្យដឹងថា ដើម្បីអបអរក្នុងឱកាសចូល ឆ្នាំប្រពៃណីជាតិ ចិន-វៀតណាម និងពិធីចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ ខាងមន្ទីរជំនាញ នឹងបន្តការជួសជុល នៅគ្រប់ដងផ្លូវនៃភូមិសាស្ត្រ ខេត្តកែបទាំងមូល ពិសេសការងារជួស ជុលផ្លូវជាតិលេខ៣៣ ចាប់ពីចំណុចគីឡូ ម៉ែត្រលេខ២៤រហូតដល់ ចន្លោះគីឡូម៉ែត្រ ២៥-២៦ ស្ថិតក្នុងភូមិ សាស្ត្រឃុំពងទឹក ស្រុកដំណាក់ចង្អើរ។
ក្រៅពីការងារជួស ជុលដងផ្លូវគ្រប់ទីកន្លែង ក្នុងភូមិសាស្ត្រខេត្ត មន្ត្រីជំនាញក៏បានជួស ជុលផ្លូវជាច្រើន កន្លែងទៀតក្នុង ទីប្រជុំជនខេត្ត និងគ្រប់គ្រងថែទាំផ្លូវ ដោយការយកចិត្តទុក ដាក់ខ្ពស់បំផុត ដូចជាការជួសជុលលុប ពង្រាបផ្លូវជង្ហុក (ផ្លូវសំបុកមាន់) ឱ្យបានស្អាត ការងារកែលម្អប្រព័ន្ធ លូនិងស្ពានគ្រប់ទី កន្លែងជាដើម។
លើសពីនេះ ចំពោះផ្លូវលេខ១៣.៣២ ត្រង់ចំណុចឃុំអង្កោល ដែលជាចំណុច ព្រៃលិចទឹក ពេលនេះក៏ត្រូវបានអាជ្ញាធរ ខេត្តជំរុញឱ្យមន្ទីរជំនាញ ជួសជុលកែលម្អ ដោយចាក់បេតុអាមេ (បេតុងសរសៃដែក) ដោយការងារនេះ អនុវត្តបានជិត រួចរាល់ផងដែរ។
សូមជម្រាបថា បើយោងតាម ប្រសាសន៍របស់ លោក កែន សត្ថា អភិបាលខេត្តកែប កន្លងមកលោក តែងតែជំរុញដល់មន្ទីរ អង្គភាពពាក់ព័ន្ធ ក្នុងខេត្តទាំងអស់ ត្រូវសហការ រួមគិត រួមធ្វើ និងទទួលខុសត្រូវចំពោះការងារ ដោយការសហការគ្នា ដើម្បីអភិវឌ្ឍន៍តំបន់ខេត្ត ទេសចរណ៍ដ៏តូចច្រឡឹង មួយនេះឱ្យ កាន់តែរីកចម្រើន និងមានភាពស្រស់ បំព្រងគ្រប់រដូវកាល ដើម្បីស្វាគមន៍ភ្ញៀវ ទេសចរណ៍ ជាតិ-អន្តរជាតិ ឱ្យសក្តិសម ឈ្មោះខេត្តបៃតង និងខៀវស្រងាត់ ដែលមានឆ្នេរស្រស់ ស្អាតជាងគេលើពិភព លោក ដើម្បីឱ្យ ស្របទៅនឹងប្រធាន បទ “ជាខេត្តតារារះ នាទិសនិរតី” គឺមានទឹកស្អាត ដីស្អាត និងខ្យល់ស្អាត។
ជាមួយគ្នានេះ តាមរយៈការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ប្រមុខ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ធ្វើឱ្យភូមិសាស្ត្រ ខេត្តកែបទាំងមូល មានការរីកចម្រើន ពិសេសមានដងផ្លូវដ៏ ធំទូលាយងាយស្រួល ធ្វើដំណើរ និងមានភាពទាក់ទាញ ព្រមទាំងមានការវិនិយោគ ស្របទៅនឹងគោល នយោបាយអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយ តំបន់ខេត្តកែប ឱ្យក្លាយជាខេត្តទេសចរណ៍ដ៏គម្រូ ប្រកបដោយ សក្តានុពលខ្ពស់៕