សមត្ថកិច្ចចាប់ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណី លួចរថយន្ត

(ភ្នំពេញ)៖ នៅវេលាម៉ោង៧ និង០០នាទី ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ច បានទទួលពាក្យបណ្តឹងឈ្មោះ ហេង សំអឿន ភេទប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅចំណុច ភូមិត្រពាំអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញថា បានបាត់រថយន្ត។

រថយន្តខាងលើ ម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាក់លេខ ភ្នំពេញ -2AX -4134 លេខតួKPDFBDL 813P169681 និងលេខ ម៉ាស៊ីន 66291110115756 បានបាត់កាលពីយប់ តែទើបដឹងពេល ព្រឹកឡើងម៉ោង៦ និង០០នាទី បន្ទាប់មកម្ចាស់ បានឆែកមើលតាមប្រព័ន្ធ GPS រហូតមកដល់ក្រោយផ្ទះ ឈ្មោះ សុខ បូរី ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិត្រពាំងក្រឹម ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

លទ្ធផលស្រាវជ្រាវ និងតាមការចង្អុលបង្ហាញ របស់ម្ចាស់រថយន្ត បានរកឃើញវត្ថុ តាងមួយចំនួន នៅពីក្រោយម្ចាស់ ផ្ទះខាងលើ ដូចខាងក្រោម៖ស្ទះGPS ពណ៌ខ្មៅបាក់ មួយកំណាត់ ខ្សែភ្លើង ពណ៌លឿង និងខ្មៅ ( ខ្សែភ្លើងអំពូល លើដំបូលឡាន)តែម តុក្កតាពណ៌លឿង ០១តែមពណ៌ ខៀវអក្សរកូរ៉េ ដាច់កំណាត់ ដែល ម្ចាស់ឡានចំណាំបាន សម្ភារ:ទាំងអស់នេះ នៅជាប់រថយន្តគាត់។

ក្រោយឆែកឃើញ សមត្ថកិច្ច បានឃាត់ខ្លួនមនុស្ស ៣នាក់ យកមកសួរនាំនៅប៉ុស្ដិ៍ ដើម្បីចាត់ការតាមនិតីវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *