ជនសង្ស័យម្នាក់ ចូលលួចទូរស័ព្ទគេ ត្រូវម្ចាស់គេតាមទាន់ ចាប់ក្របួចជាប់ ប្រគល់អោយសមត្ថកិច្ច

(ខេត្តត្បូងឃ្មុំ)៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំង នគរបាលនៃអធិការ រដ្ឋាននគរបាលក្រុងសួង ឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីជនសង្ស័យ រូបនេះបានធ្វើ សកម្មភាពលួចឆក់ទូរស័ព្ទ គេកាលពីរសៀលថ្ងៃ ទី២៧ខែកក្កដាឆ្នាំ ២០១៩វេលាម៉ោង ៤និង៤៥នាទី ត្រង់ចំណុចភូមិជ្រួយ សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាជនសង្ស័យ ឆក់ទូរស័ព្ទគេមាន ឈ្មោះ សេង ប៊ុនធឿន ភេទប្រុសអាយុ២៥ឆ្នាំ រស់នៅភូមិកោះចិន  ឃុំព្រែកក្ដាម ស្រុកពញ្ញាឮ ខេត្តកណ្ដាល បានធ្វើសកម្មភាព ដើរចូលទៅ ក្នុងឃ្លាំងលក់គ្រឿង បន្លាស់រថយន្តហើយ លួចយកទូរសព្ទមួយគ្រឿង ម៉ាកiphone6plus ពណ៍សរបស់ ជនរងគ្រោះ មានឈ្មោះស្រ៊ុន វុទ្ធី ភេទប្រុសអាយុ២២ឆ្នាំ រស់នៅក្នុងភូមិឃុំ កើតហេតុខាងលើ។

សមត្ថកិច្ចបាន ប្រាប់អោយដឹងទៀត ថាជនសង្ស័យបាន ចូលលួចឆក់ទូរស័ព្ទ របស់ជនរងគ្រោះហើយ ក៏បានរត់គេច ហើយត្រូវបានជនរង គ្រោះរត់ដេញតាមពី ក្រោយរហូតមកដល់ ចំណុចគោលដៅ ត្រួតពិនិត្យច្បាប់ ចរាចរណ៍ផ្លូវគោក ហើយកម្លាំងសមត្ថកិច្ច ជំនាញឈរជើងនៅ ទីនោះក៏បានសហការណ៍ ជាមួយជនរងគ្រោះ និងឃាត់ខ្លួនជន សង្ស័យរួមទាំងវត្ថុតាង បានតែម្តង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាល ជំនាញនៃអធិការរដ្ឋាន នគរបាលក្រុងសួង កសាងសុំនុំរឿង បញ្ជូនទៅកាន់ស្នងការ រដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ ដើម្បីចាត់ការបន្តរ ទៅតានិតិវិធីច្បាប់ ចំណែកវត្ថុតាងទូរស័ព្ទដៃ ត្រូវបានកម្លាំងជំនាញ ប្រគល់ជូនម្ចាស់ ដើមវិញផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *