ប្រធានក្រុមប្រឹក្សា ខេត្តកំពត បាននាំយកថវិកាមួយ ចំនួនផ្តល់ជូនក្រុម គ្រួសារសពយោធិន២រូប ដែលបាត់បង់ជីវិត ដោយសារបាក់ស្ពាន នៅខេត្តស្ទឹងត្រែង

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃសៅរិ៍ ១១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត  បានដឹកនាំគណៈប្រតិភូ អញ្ជើញសួរសុខទុក្ខ និងចូលរួមបុណ្យ សពយុទ្ធជនឈ្មោះ សុខ សុវណ្ណឌី បម្រើការនៅកងឯកភាព បញ្ជាការដ្ឋានកាំភ្លើងធំ នៃអគ្គបញ្ជាការដែល រងគ្រោះដែលស្លាប់ដោយ បាក់ស្ពានធ្លាក់ទៅក្នុងទឹក នៅខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩កន្លងមក។

បន្ទាប់ពីពិធីគោរព វិញ្ញាណក្ខ័នរួច លោក ជឹង  ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានសួរសុខទុក្ខ ចំពោះក្រុមគ្រួសារសព និងសំណេះសំណាល ជាមួយបងប្អូន ដែលបានអញ្ជើញ ចូលរួមក្នុងកម្មវិធី បុណ្យទាំងអស់និង ជូនថវិកាចំនួន ៤,០០០,០០០៛ និងអង្ករ២បាវ (១០០គ.ក) ដល់គ្រួសារសព ដើម្បីចូលរួមចាត់ ចែងរៀបចំកម្មវិធីបុណ្យសព ទៅតាមប្រពៃណី  ស្ថិតក្នុងលំនៅដ្ឋាននៃសព ភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច  ខេត្តកំពត។

បន្ទាប់មក លោក ជឹង ផល្លា ក៏បានដឹកនាំ សមាជិកក្រុមប្រឹក្សា និងសហការី ដើម្បីបន្តដំណើរ ទៅចូលបុណ្យសព យុទ្ធជនម្នាក់ទៀត ឈ្មោះ ភិនី ដាលិ ដែលបម្រើការ នៅកងឯកភាពបញ្ជាកា រដ្ឋានកាំភ្លើងធំ  នៃអគ្គបញ្ជាការ ដែលបានរងគ្រោះ ដោយសារបាក់ស្ពាន ធ្លាក់ទឹកនៅខេត្ត ស្ទឹងត្រែង ដែលសពកំពុង ចាត់ចែងធ្វើបុណ្យ នៅលំនៅដ្ឋានស្ថិត នៅផ្សារតានី ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត ហើយក្នុងឱកាសនោះ លោក ជឹង ផល្លា ក៏បានប្រគល់ ថវិកាចំនួន ៣,៧៤០,០០០៛ ដល់ក្រុមគ្រួសារ សពដើម្បីចាត់ចែង ធ្វើបុណ្យតាមប្រពៃណី៕ ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *