(ខេត្តកំពត)៖ នៅព្រឹកថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះ លោក ជាវ តាយអភិបាលនៃ គណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈ អភិបាលខេត្ត ប្រចាំខែមករា ឆ្នាំ២០២០ ដោយកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួម ពីសំណាក់ លោក លោកស្រីជាអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក នាយកទីចាត់ការប្រធានអង្គភាពចំណុះសាលាខេត្ត សរុបចំនួន ៧៨នាក់។
របៀបវារៈនៃកិច្ចប្រជុំរួមមាន៖១-មតិបើកអង្គប្រជុំរបស់ លោក ជាវ តាយអភិបាលខេត្ត ២-ពិនិត្យពិភាក្សាលើសេចក្ដីព្រាង របាយការណ៍ ប្រចាំខែមករា ឆ្នាំ ២០២០ ស្ដីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្ត៣-ពិនិត្យ ពិភាក្សាលើការបែងចែក ប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការប្រចាំ ខែមករាឆ្នាំ ២០២០។
៤-ពិនិត្យពិភាក្សា លើការរៀបចំពិធី អបអរសាទរ ជ័យលាភីពានរង្វាន់ ទីក្រុងទេសចរណ៍ស្អាត អាស៊ាន៥-ការចួលរួម មតិយោបល់របស់ សមាជិកសមាជិកាអង្គប្រជុំ ៦-មតិបូកសរុបនិងបិទកិច្ច ប្រជុំរបស់គណៈអភិ បាលខេត្ត ៧-កិច្ចប្រជុំគណៈអភិបាល ខេត្តពិនិត្យលើសំណើ សុំតែងតាំងនិងសម្រួល ភារកិច្ចជូនមន្ត្រីរាជការ មន្ទីរអង្គភាពនិងរដ្ឋបាលក្រុងស្រុក។
នៅក្នុងកិច្ចប្រជុំនេះ បើយោងតាមរបាយ ការណ៍លទ្ធផល វឌ្ឍនភាពប្រចាំខែមករា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត ទាំងការងារគ្រប់ គ្រងរដ្ឋបាលខេត្ត ការងាររបស់មន្ទីរអង្គភាព ជំនាញជុំវិញខេត្ត រួមនិងបញ្ហាប្រឈម និងដំណោះស្រាយ រដ្ឋបាលខេត្តកំពត ក្នុងរយៈពេល ក្នុងខែមករា ២០២០នេះ មានការ ដឹកនាំគ្រប់គ្រង និងដោះស្រាយទទួល បានលទ្ធផលជាវិជ្ជមាន។
ទន្ទឹមនឹងនោះ រដ្ឋបាលខេត្ដកំពត ក៏ដូចជាមន្ទីរអង្គភាព ជំនាញជុំវិញខេត្ត បានដាក់ទិសដៅ ការងារអនុវត្តសម្រាប់ខែបន្ទាប់ ដើម្បីឈានទៅ សម្រេចការងារ ឱ្យបានកាន់តែប្រសើរ និងរីកចម្រើន បន្ថែមទៀត៕