ពីរនាក់ស្លាប់យ៉ាងរន្ធត់ និងម្នាក់ទៀតរបួសធ្ងន់ ដោយសារជិះម៉ូតូ បុកគ្នាពេញទំហឹង លើផ្លូវជាតិលេខ៣៣

(ខេត្តកំពត)៖ មនុស្សពីរនាក់បាន ស្លាប់ភ្លាមៗនៅកន្លែងកើត ហេតុនិងម្នាក់ទៀត រងរបួសធ្ងន់ ដោយ សារគ្រោះថ្នាក់ ចរាចរណ៍ជិះម៉ូតូបុក គ្នាពេញទំហឹង ក្នុងទិសដៅផ្ទុយគ្នា ដោយហេតុការណ៍ ដ៏រន្ធត់នេះបានកើត ឡើងកាលពីវេលា ម៉ោង៩និង៣៥នាទីយប់ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត លើកំណាត់ផ្លូវ ជាតិលេខ៣៣។

មន្ត្រីនគរបាល ចរាច រណ៍ស្រុក កំពង់ត្រាច បានឱ្យដឹងថា គ្រោះថ្នាក់បណ្តាល ឱ្យមនុស្សពីនាក់ ស្លាប់បាត់បង់ជីវិតនេះ ផ្តើមឡើងដោយសារ ការបើកបរមិនគោរព សិទ្ធិអាទិភាព ដោយមុនដំបូងភាគី ម៉ូធំគ្មានស្លាកលេខ បានបើកវាជែង ជាមួយរថយន្តខ្នាត ធំមួយគ្រឿង ទើបជ្រុលទៅបុកជា មួយនឹងម៉ូតូម៉ាកសេ១២៥ ដែលបើកបរក្នុង ទិសដៅផ្ទុយគ្នា បណ្តាលឱ្យមាន មនុស្សស្លាប់និង របួសតែម្តង។

ប្រភពដដែលបាន បញ្ជាក់ទៀតថា ភាគីជិះម៉ូតូម៉ាកសេ១២៥ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ កំពត 1M-2218 បើកបរម្នាក់ឯង ឈ្មោះ ជីវ ណារិន ភេទប្រុស អាយុ២៣ឆ្នាំ(ស្លាប់) ទីលំនៅភូមិកំពង់ ត្រាចទី១ ឃុំកំពង់ត្រាច ខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។

ចំណែកភាគីម្ខាង ទៀតជិះម៉ូតូម៉ាក យ៉ាម៉ាហា SZ ជិះគ្នា២នាក់ អ្នកបើកបរ  ឈ្មោះ ឈឺ ជាតិ ភេទប្រុស អាយុ៣៧ឆ្នាំ (ស្លាប់) មានទីលំនៅភូមិ កណ្តាលទួល ឃុំកំពង់ត្រាច ខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត និងអ្នករួមដំណើរ ឈ្មោះ យ៉ង ហួត ភេទប្រុស អាយុ៣៩ឆ្នាំ(របួសធ្ងន់) រស់នៅភូមិ ឃុំ ជាមួយគ្នា។

បច្ចុប្បន្នសពជនរង គ្រោះត្រូវបានក្រុម គ្រួសារកំពុងចាត់ចែង ធ្វើបុណ្យតាមប្រពៃណី នៅលំនៅដ្ឋានរៀងៗខ្លួន។

ដោយឡែកអ្នក រងរបួសត្រូវបាន សាច់ញាតិដឹកទៅ សង្គ្រោះនៅឯមន្ទីរពេទ្យ រីឯមធ្យោពាក់ព័ន្ធ ប៉ូលិសបានយក មករក្សាទុកនៅក្នុងអធិការដ្ឋាន នគរបាលស្រុកកំពង់ ត្រាចសម្រាប់ដោះ ស្រាយគ្នានៅពេលក្រោយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *