លោកម៉េង​ វិមានតារា​ អធិការខណ្ឌមានជ័យ នឹងឯម​ ភារី​ មេប៉ុស្ដិ៍ស្ទឹងមានជ័យ៣ មិនហ៊ានបង្រ្កាប សង្វៀនបញ្ជល់ មាន់នឹងអាប៉ោង ព្រោះខ្លាចបារមី ម្ចាស់សង្វៀន

(ភ្នំពេញ)៖ ប្រជាពលរដ្ឋថាប្រហែល ជាត្រូវប្រើរបារមីរបស់ លោកស​ថេត​ ស្នងការនគរបាល រាជធានីភ្នំពេញ ហើយទើបអាច បង្រ្កាបបនល្បែង បញ្ជល់មាន់នឹងអាប៉ោង ដ៏មានបារមីនឹងអំណាច ដែលមានទីតាំងនៅទឹកដីសង្កាត់ស្ទឹងមានជ័យ៣​ ខណ្ឌមានជ័យហេីយកន្លែង​បនល្បែងដែរមានទីតាំងខាងលេី នេះអាចចូល ទៅលេងបានតាម ផ្លូវដួងងៀប៣ឆ្លងកាត់ ប្រឡាយលូទៅត្រង់ដល់ ហើយមិនពិបាករក នោះទេហើយទីតាំង នោះគឺជាទឹកដីគ្រប់គ្រង សន្តិសុខដោយលោកឯម​ ភារីមេប៉ុស្ដិ៍ស្ទឹង មានជ័យ៣នឹង លោកម៉េង​ វិមានតារាអធិការ នគរបាលខណ្ឌមាន ជ័យផងដែរ។

តាមប្រភពពីប្រជា ពលរដ្ឋបានអោយ ដឹងថាទីតាំងខាងលើនេះ មានសារព័ត៌មានជាច្រើន បានចុះផ្សាយនឹងកម្លាំង សមតកិច្ចចុះចាប់ដែរតែ នៅបើកលេងយ៉ាង អនាធិតេយ្យដដែល ហើយនឹងមានចាក់ ភ្នាល់លុយរាប់សិប លានរៀលនឹងរាប់ពាន់ ដុល្លាដល់ខ្ទង់ម៉ឺន ដុល្លាផងដែរ។

តាមប្រភពពីអ្នកចូល ទៅលេងនៅកន្លែង នោះបាននិយាយថា ម្ចាស់សង្វៀនបានបង់ លុយអោយសមត្តកិច្ច រួចហើយជា ថ្នូរក្នុងការមិនចុះបង្រ្កាបរឺ ផ្ដល់ព័ត៌មានមកអោយម្ចាស់ សង្វៀនគេចខ្លួនមុន ពេលចុះ បង្រ្កាបរឺក៏មិនអោយ លេងតែម្ដងហើយក៏ រាយការណ៍ប្រាប់ថ្នាក់លើ ថាកន្លែងដែលគេប្ដឹងរឺ រាយការណ៍ នោះមិនមាន បនល្បែងរឺបទល្មើសនោះទេ។

គាត់បន្តទៀតថាសង្វៀន មាន់ដ៏ធំមួយកន្លែង នេះឈរជើងរាប់ខែមក ហើយ​ នោះស្របពេលដែល មានវត្តមានលោកស​ ថេតមកកាន់តំណែង ជាស្នងការរាជធានីភ្នំពេញ។ ទោះជាយ៉ាងណាក៏មហាជន សង្ឃឹមថាលោកឧត្ដម សេនីយ៍ឯក​ ស​ ថេតអគ្គស្នងការ រងនឹងជាស្នងការនគរ បាលរាជធានីភ្នំពេញ នឹងមានវិធានការទប់ ស្កាត់បង្រ្កាបបនល្បែង ស៊ីសងខាងលើ ដែលមានបារមីធំហើយ ខ្លាំងជាងលោម៉េង​ វិតារា​ អធិការខណ្ឌមាន ជ័យនឹងលោកឯម​ ភារីមេបុស្ដិ៍ស្ទឹង មានជ័យ៣កុំឲ្យនៅបន្តបើក លេងយ៉ាងរលូនដូច ច្នេះទៀត​ ព្រោះល្បែងទាំងនេះ ហើយគឺជាកាផ្ដើមចេញ​ ដូចជា​ ចោរលួចចោរប្លន់​ ចោរឆក់​  អំពើអសន្តិសុខ​ ធ្វើឲ្យប្រជាពល់រដ្ឋភ័យខ្លាច​ ប្រជាពលរដ្ឋសង្ឃឹមនឹង រងចាំមើលថាតើ បនល្បែងខាងលើមាន បារមីខ្ពស់ជាង ឯកឧត្ដម​ ស​ ថេត​ ទៀតដែររឺទេ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *