ពលរដ្ឋ៨៧ នាក់ ក្នុងចំណោម១៨៤គ្រួសា រ នាំគ្នាឡើងមកនៅមុខ សាលាខេត្តតវ៉ា ដើម្បីសុំឲ្យលោកជំទាវ ជួយរកដំណោះ ស្រាយជូនពួកគាត់ 

(ខេត្តកោះកុង)៖ ប្រជាពលរដ្ឋ ប្រមាណជា៨៧ នាក់ ក្នុងចំណោម១៨៤គ្រួសារ មកពីភូមិចំនួន៧ ឃុំចំនួន៤ ស្ថិតក្នុងស្រុកចំនួ២ រួមមាន÷១-ភូមិសំរុងតាកែវ និងភូមិយាយសែន ស្ថិតក្នុងឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ។២-ភូមិភ្ញីមាស និងភូមិកៀនក្រឡាញ់ ស្ថិតក្នុងឃុំភ្ញីមាស ស្រុកគិរីសាគរ ។

៣- ភូមិព្រែកខ្សាច់ ស្ថិតក្នុងឃុំកោះស្ដេច ស្រុកគីរីសាគរ ។ និងទី៤-ភូមិទួលពោធ និងភូមិព្រែកខ្យង ស្ថិតក្នុងឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះ កុង  ។ បាននាំគ្នាឡើងមក ឈរតវ៉ានៅ មុខសាលាខេត្តកោះកុង កាលពីព្រឹកថ្ងៃទី ០៣ ខែកុម្ភះ ឆ្នាំ២០២០នេះ ដើម្បីស្នើរសុំឲ្យ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង ជួយរកដោះ ស្រាយដែលពួកគាត់ មានវិវាទដីធ្លីជាមួយក្រុម ហ៊ុន union DeveIopment  Group Co.,Itd ជូនប្រជាពលរដ្ឋពួក គាត់ ។

បើតាមប្រភពពី ប្រជាពលរដ្ឋក្នុង ចំណោមពលរដ្ឋជាង៨០ នាក់ ឈរតវ៉ានៅមុខសា លាខេត្តកោះកុង បានប្រាប់ អ្នកព័ត៌មានយើងឲ្យដឹងថា ពួកគាត់នាំគ្នាឡើងមកសា លាខេត្តថ្ងៃនេះ គឺពួកគាត់ពុំមានធ្វើការប៉ាតុកម្មនោះទេ ពួកគាត់នាំគ្នា មកដើម្បីស្នើរ សុំឱ្យលោកជំទាវ មិថុនា ភូថង អភិបាល ខេត្តកោះកុង  ជួយរកដំណោះស្រាយ ក្នុងវិវាទដីធ្លី ពួកគាត់ ជាមួយក្រុមហ៊ុនញូញៀន Union Deveiopment   Group Co.,Itd ដែលបានរំលោភ យកដីរបស់ពួកគាត់ ។

ម្យ៉ាងទៀតពួក គាត់ចង់ដឹងថា អាជ្ញាធរដែលបាន សន្យាជាមួយពួកគាត់ថា នៅថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២០នេះ និងដោះស្រាយ ជូនពួកគាត់ ទើបពួកគាត់ នាំគ្នាឡើងមក ។

ទាក់ទងនឹងពលរដ្ឋឡើង មកតវ៉ានេះដែរ លោកសុខ សុទ្ធី អភិបាលរងខេត្តកោះកុង ទទួលបន្ទុកដោះស្រាយ ទំនាស់ដីធ្លី មិន ទាន់អាចសុំការបំភ្លឺ បាននូវឡើយទេ ដោយទូរស័ព្ទ ខលមិនចូល ។

ក្នុងពេលនោះដែរ លោក រស់ ស៊ីវិន អន្តរ វិស័យ និងជាប្រធានការិយា ល័យសំណង់ សាលាខេត្ត បានពាំនាំពាក្យ សំដីរបស់រដ្ឋ បាលខេត្តកោះកុង មកប្រាប់ប្រជាពលរដ្ឋថា ដោយលោកជំ ទាវ អភិបាលខេត្តជាប់ រវល់ប្រជុំនូវភ្នំពេញ ហើយចំណែកលោកសុខ សុទ្ធី អភិបាលរងខេត្ត ជាប់រវល់ចុះ ទៅស្រុកបូទុមសាគរហើយ ដូចនេះសូមបងប្អូន ប្រជាពលរដ្ឋ ទាំងអស់នាំគ្នាវិល ត្រឡប់ទៅគេហដ្ឋាន សិនទៅ រង់ចាំថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ និងចាត់តំ ណាងមកជួបលោកជំទាវអភិបាលខេត្ត សាជាថ្មីម្តងទៀតចុះ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *