(ខេត្តកំពង់ឆ្នាំង)៖ មនុស្ស២នាក់បានស្លាប់ និងរងរបួសធ្ងន់នៅក្នុង ហេតុការណ៍រថយន្តបុកគ្នា ជាមួយនិងម៉ូតូពេញ ទំហឹងនៅចំណុចផ្លូវកោង ហេតុការណ៍ភ្ញាក់ផ្អើល ខាងលើនេះបានកើតឡើង នៅវេលា ម៉ោង០០និង៥នាទីយប់ ឈានចូលថ្ងៃទី៤កុម្ភៈ ២០២០នៅចំណុចផ្លូវក្រាល កៅស៊ូកោងមួយកន្លែង ស្ថិតក្នុងភូមិសំរោង ឃុំក្រាំងស្គារស្រុក ទឹកផុសខេត្តកំពង់ឆ្នាំង ។
សេចក្តីរាយការពីប្រជា ពលរដ្ឋដែលបានឃើញ ហេតុការណ៍បានអោយដឹង ថាកើតមានគ្រោះថ្នាក់ ចរាចណ៍មួយរវាង រថយន្តមិនដឹងម៉ាក់ពាក់ ស្លាកលេខសៀមរាប 2A.3870 និងម៉ូតូមួយគ្រឿង ពាក់ស្លាកលេខ . កំពង់ឆ្នាំង.1j.6410 បុកគ្នានៅចំណុច ផ្លូវកោងគ្នាពេញទំហឹង បណ្តាលអោយរថយន្ត និងម៉ូតូប៉ើង ធ្លាក់ស្រែនៅចំណុច ផ្លូវកោងខាងលើ បណ្តាលអោយអ្នកជិះ ម៉ូតូមានឌុបគ្នា២នាក់ អ្នកស្លាប់ម្នាក់ឈ្មោះ លេខ សៅ អាយុ១៨ឆ្នាំ ប្រុស និងម្នាក់ទៀតឈ្មោះ ញ៉ៃ ប៊ុនថន (ហៅ មុត ) អាយុ២៥ឆ្នាំរបួស ធ្ងន់បាក់ជើង ឆ្វេងនិងដៃឆ្វេងអ្នក ទាំង២រសនៅក្នុងភូមិ ឃុំកើតហេតុខាងលើ។
សេចក្តីរាយការបានអោយ ដឹងទៀតថាក្រោយពេល កើតហេតុអ្នកបើកបរ បានចុះរត់គេចខ្លួនបាត់ទាំង យប់ដោយទុក រថយន្តនៅកន្លែង កើតហេតុ ដោយឡែកអ្នករងរបួស ត្រូវបានក្រុមគនរួសារ ដឹកយមក សង្គ្រោះបន្ទាន់នៅ មន្ទីពេទ្យបង្អែកខេត្ត រីឯអ្នកស្លាប់ក៍ត្រូវ បានក្រុមគ្រួសារដឹកយក ទៅលំនៅឋានរៀបចំធ្វើបុណ្យ ទៅតាមប្រពៃណីផងដែរ ។
រថយន្តនិងម៉ូតូត្រូវ បានសមត្ថកិច្ចនគរ បាលមូលដ្ឋានបាំយកមករក្សា ទុកនៅប៉ុសន៍ នគបាលរដ្ឋបាល ណ្តោះអាសន្ន៍ដើម្បី ក៍សាងឯកសារបញ្ជូន បន្តទៅអធិការនគបាល ស្រុកទឹកផុសចាត់ការ ស្រាវជ្រាវរកម្ចាស់ស្រាវ ជ្រាវរកម្ចាស់រថយន្តអោយ ទួលខុសត្រូវតាមផ្លូវ ច្បាប់ផងដែរ ៕