(ខេត្តបន្ទាយមានជ័យ)៖ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាលអមដំណើរ ដោយ លោកវេជ្ជបណ្ឌិត កែវសុភ័ត្រា ប្រធានមន្ទីរសុខាភិ បាលខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធជាច្រើន នាក់បានចុះ ត្រួតពិនិត្យប៉ុស្ត៍ ចត្តាឡីស័កនៅច្រកទ្វារ ព្រំដែនអន្តរជាតិប៉ោយប៉ែត កាលពីព្រឹក ថ្ងៃទី៥ ខែកុម្ភៈឆ្នាំ ២០២០នេះ។
ក្នុងនោះលោក វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានត្រួតមើលកំដៅ ក្នុងខ្លួននូវគ្រប់ភ្ញៀវនិង អ្នកដំណើរដែល ឆ្លងកាត់ច្រកទ្វារ ព្រំដែនដ៏មមាញឹក នេះផងដែរ ។
លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានឲ្យមន្ត្រីជំនាញ មន្ត្រីនគរបាលប៉ុស្តិ៍ ច្រកទ្វារនិងភ្ញៀវជាតិ អន្តរជាតិឆ្លងកាត់ ព្រំដែនដើម្បីបាន ជ្រាបពីវិធានការបង្ការ ទប់ស្កាត់ការចម្លង វីរុសកូរ៉ូណា ជាវីរុសថ្មីនៃជម្ងឺរលាកសួត។
លោករដ្ឋមន្ត្រីសន្យា ថានឹងផ្តល់ឧបករការណ៍ ចុចត្រួតពិនិត្យកំដៅថ្មី ចំនួន១០គ្រឿងឲ្យមន្ត្រី ជំនាញ មន្ត្រីនគរបាន គរបាលប៉ុស្តិ៍ច្រកទ្វារ និងភ្ញៀវជាតិបន្ថែមទៀត។
លោករដ្ឋមន្ត្រីបានទៅ ពិនិត្យបន្ទប់ថ្មីនៃប៉ុស្តិ៍ ចត្តាឡីស័កដែលស្ថិតនៅ ជាប់ផ្នែកបែបបទ ចូលប្រទេសទិស ខាងមុខនៃប៉ុស្តិ៍នគរនគរ បាលច្រកកទ្វារអន្តរ ជាតិប៉ោយប៉ែតផងដែរ ។
លោករដ្ឋមន្ត្រីបានឲ្យភ្ញៀវ ទាំងអស់ត្រូវពាក់ម៉ាស ឲ្យបានគ្រប់គ្នាជាការបង្ការ ការពារធូលីដីនិងវីរុសកូរ៉ូ ណានេះ។ ប៉ុន្តែក៏បានវាយតម្លៃលើ គម្រោងចែកម៉ាសចំនួន ១លានម៉ាសរបស់នគរ បាលប៉ុស្តិ៍ច្រកទ្វារ អន្តរជាតិប៉ោយ ប៉ែតក្នុងរយៈពេល១ខែ ដែលបានចាប់ ផ្តើមពីថ្ងៃទី២៧ខែមករាឆ្នាំ ២០២០ មកនោះនោះផងដែរ ៕