(ខេត្តបន្ទាយមានជ័យ)៖ ក្នុងកិច្ចប្រជុំរបស់គណៈ បញ្ជាការឯកភាពរបស់ រដ្ឋបាលខេត្ត បន្ទាយមានជ័យ ប្រចាំខែកុម្ភៈ នោះលោកអ៊ុំរាត្រី អភិបាលខេត្ត បន្ទាយមានជ័យ និងជាគណៈបញ្ជាការ ឯកភាពរបស់រដ្ឋ បាលខេត្តបានមាន ប្រសាសន៍ក្នុងកិច្ច ប្រជុំនោះថាចាប់ ថ្ងៃនេះទៅបញ្ហាប្រឈម ខ្លាំងគឺក្រុមហ៊ុនឃុនអភិវឌ្ឍន៍ ទឹកស្អាតខេត្តបន្ទាយ មានជ័យត្រៀមរកប្រភព ទឹកដោយខ្លួនឯងឲ្យ ហើយទៅកំដេកចាំឲ្យ ខេត្តដោះស្រាយដូច រយះពេលកន្លងមកទៀត ក្នុងនោះលោកបាន លើកយក បញ្ហាឈ្មួញដឹក មាន់ ជ្រូក និងគ្រឿងក្នុង ខូចគុណភាពតាម ច្រកអូរបីជាន់ ការទន្ទានដីយក មកធ្វើជាកម្មសិទ្ធនៅស្រុក ក្រុង មួយចំនួននៅព្រឹក ថ្ងៃទី៥ ខែ កុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំសាលា ខេត្តដែលមាន អាជ្ញាធរខេត្ត គ្រប់អង្គភាព ប្រធានមន្ទីរ ជុំវិញខេត្តចំនួន៦០នាក់ បានចូលរួមផងដែរ។
ក្នុងកិច្ចប្រជុំនោះ លោកអ៊ុំរាត្រីបានបញ្ជាក់ ឲ្យដឹងទៀតថាក្រុមហ៊ុន ឃុនអភិវឌ្ឍន៍ទឹកស្អាត ខេត្តបន្ទាយមានជ័យកន្លង មកមិនសូវខ្វល់ខ្វាយ ពីរឿងបញ្ហាខ្វះទឹកយក មកធ្វើអាជីវកម្មសោះ ចេះតែម្យ៉ាងគឺ បង្កើតតបណ្តាញ ទុយោទឹកឲ្យបានច្រើន ដើម្បីប្រមូលលុយឲ្យបាន ច្រើននិងងាយស្រួលក្នុង នោះក៏មាន បញ្ហាកុងទ័រ យកលុយពីអ្នក ប្រើក្នុង១ខែ១.០០០រៀលដោយ មិនអាចតវ៉ាបាន បុគ្គលឹកក្រុមហ៊ុន មកជួសជុលទុយោ ទឹកយកថ្លៃឈ្មួលថ្លៃ តាមទំនើងចិត្ត អ្នកមកបង់ថ្លៃសេវ៉ា លើសថ្ងៃបន្តិចមិនបាន និងពិសេសជាងនេះ ទៅទៀតបញ្ហា ជីកដាក់ទុយោទឹកត្រង់ ណាបំផ្លាញត្រង់នេះយ៉ាងខ្លាំង។
លោកបញ្ជាក់ឲ្យដឹងទៀត ថាក្រុមហ៊ុនឃុនអភិវឌ្ឍន៍ ទឹកស្អាតខេត្តបន្ទាយមាន ជ័យក្នុងឆ្នាំនេះត្រូវស្វែងរក ប្រភពទឹកដោយខ្លួន ឯងកំដេកចាំតែឲ្យខេត្ត ជួយដោះស្រាយរកប្រភពទឹក ដូចឆ្នាំមុនៗទៀតឲ្យសោះ ព្រោះសំអាងថាទឹក ស្ទឹងជាសម្បត្តិធម្មជាតិក្រុមហ៊ុន លោកបូមទឹកលក់យកលុយ ដាក់ហោរប៉ៅជា លក្ខណៈឯកជន ដល់ពេលខ្វះទឹកកុំឲ្យ រដ្ឋបាលខេត្តជួយចេញមុខ ដោះស្រាយឲ្យសោះឆ្នាំនេះ ទឹកអាចខ្វះ ខ្លាំងនៅស្ទឹងសិរីសោភ័ណ ខះរីងស្ងួតដល់ដីហើយ។
ក្នុងនោះលោកបាន លើកយកបញ្ហាឈ្មួញ លួចដឹក មាន់ ជ្រូក គ្រឿងក្នុង តាមច្រករវាងនៅតាម ច្រកអូរបីជាន់ យ៉ាងគគ្លើនដោយពុំ ខ្លាចបទបញ្ជារបស់ ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត បន្ទិចទាល់តែសោះ។
លោកបានបញ្ជាក់ឲ្យដឹង ទៀតថាចាប់ពីថ្ងៃនេះទៅ លោកអនុញ្ញាតិឈ្មួយដឹក ចេញតែ៣ច្រក១ ម៉ាឡៃ ប៉ោយប៉ែត និងបឹងត្រគួនតែប៉ុណ្ណោះ តែបើឈ្មួញណានៅតែរឹង ទទឹងដឹកតាមច្រកផ្សេង នេះនិងចាប់យក មកផ្តន្ទាទោសទៅតាម ច្បាប់មិនអាចអត់ អោនឲ្យបានឡើយ។
ក្នុងនោះលោកបាន លើកយកបញ្ហាប្រជាពល រដ្ឋទន្ទានចាប់ដីរដ្ឋ យកមកធ្វើជាកម្មសិទ្ធ ឯកជននៅក្នុង ស្រុកម៉ាឡៃ ស្រុកអូរជ្រៅ និងស្រុកស្វាយចេក សមត្ថកិច្ចទាំង៣ស្ថាប័ណ និងមន្ត្រីពាក់ព័ន្ធក្នុងរឿងនេះ ត្រូវរួមដៃគ្នាបង្ក្រាបឲ្យ ខានតែបានកុំធ្វើឲ្យ មានការបាចទឹកគ្នាឲ្យសោះ៕