លោកវរសេវីយ៍ឯក ស ប៊ុនសឿង ចុះបង្ក្រាបអ្នកលក់ និងជក់គ្រឿងញៀន បាន២នាក់និងដក ហូតបាន គ្រឿងញៀនមួយចំនួន

(ខេត្តបន្ទាយមានជ័យ)៖ លោកវរសេវីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកង រាជអាវុធហត្ថខេត្ត ទទួលការងារបទល្មើស គ្រឿងញៀនបាន សហការជាមួយ កម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថស្រុកម៉ាឡៃ បានចុះធ្វើការបង្ក្រាប គ្រឿងញៀនមូយករណី ហើយបានឃាត់ខ្លួន ជនសង្ស័យបានចំនួន២នាក់ នៅវេលាម៉ោង៥ល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជនសង្ស័យត្រូវ បានអាវុធហត្ថស្រុកម៉ាឡៃ បញ្ជូនមកទីបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានឲ្យដឹងថា ករណីបង្ក្រាបគ្រឿង នេះបានក្រោយពីទទួល បានព័ត៌មានពី សម្ងាត់ពីអាវុធស្រុក ម៉ាឡៃថាមានអ្នក លក់ញៀននៅចំណុច ខាងលើ លោកបានស្នើសុំ គោលការណ៍ពី លោកឧត្តមសេនីយ៍ត្រី បោនប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តលោកបាន ដឹកនាំកំលាំងអាវុធ ហត្ថចុះបង្រ្កាបដល់ ទីតាំងតែម្តង រហូតឃាត់ខ្លួនជន សង្ស័យបានចំនួន២នាក់ ទី១មានឈ្មោះ ហេង លីហុង ភេទ ប្រុស អាយុ ២៧ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ទី២មានឈ្មោះ ស្រួយ សំណាង ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ និងដកហូតវត្ថុតាងរួមមាន គ្រឿងញៀនមេតំ ហ្វេតាមីនទឹកកក ចំនួន ៣បំពង់បឺត ស្មើ ២,០០ក្រាម កាំភ្លើងកែឆ្នៃ បាញ់គ្រាប់កង់ ចំនួន ១ដើម គ្រាប់គង់ចំនួន ១០០គ្រាប់ ឧបករណ៍សម្រាប់ ជក់គ្រឿងញៀនមួយចំនួន ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង បាននិយាយបន្ថែមថា ក្រោយធ្វើការសាកសួរ ជនសង្ស័យបានសារភាពថាខ្លួន ពិតជាបានជួញដូរ និងប្រើប្រាស់សារធាតុញៀនពិតប្រាកដ ហើយការជួញដូរនេះបានចំនួន ៣០លើករួចមកហើយ ។

យោងលើការធ្វើ តេស្តរកសារធាតុញៀន ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ជួញដូរ និងប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀន កម្លាំងជំនាញបាន កសាងសំណុំរឿងបញ្ជូន ជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បី ចាត់ការទៅតាមផ្លូវច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *