ព្រោះតែការធ្វើអាជីវកម្មជីក កកាយយកដីលក់ ធ្វើឱ្យភ្នំជាច្រើនក្នុង ភូមិសាស្ត្រខេត្តកំពត ស្ទើបាត់រូបរាងទៅហើយ

(ខេត្តកំពត)៖ បើយើងបានក្រឡេក មើលឃើញទិដ្ឋភាព ភ្នំជាច្រើន នៅក្នុងភូមិសាស្ត្រ ខេត្តកំពត ត្រូវគេជីកកកាយ យកអាចម៍ដី និងថ្មធ្វើអាជីកម្ម ស្ទើតែបាត់រូបរាងបែបនេះ យើងពិតជាមានចិត្ត សង្វេគខ្លាំងបំផុត ហើយចំពោះករណី ការជីកកាយរំលើង យកអាចម៍ដីស្ទើដល់ កំពូលភ្នំនេះ គេមិនទាន់ដឹងថា ក្រុមអ្នកធ្វើអាវកម្ម មានអាជ្ញាប័ណ្ណឬគ្មាន នោះឡើយ។

តាមប្រភពព័ត៌មាន ពីពលរដ្ឋរស់នៅក្នុងទី រួមខេត្តកំពតបានលួច ទម្លាយថា ភ្នំដែលកំពុងរងការជី កកាយយកអាចម៍ដី និងថ្មយ៉ាងពេញបន្ទុកនោះ ភាគច្រើនគឺនៅមិន ឆ្ងាយពីទីប្រជុំជនខេត្តកំពត នោះឡើយ ដូចជាភ្នំជប់ ដែលស្ថិតក្នុងភូមិ សាស្ត្រក្រុងកំពត និងភ្នំត្នោត ស្ថិតនៅឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។

ក្រៅពីភ្នំដែលបាន បង្ហាញខាងលើ ក៏មានភ្នំមួយទៀតដែល គេកំពុងធ្វើអាជីវកម្ម យកអាចម៍ដីដឹក ជញ្ជូនលក់យ៉ាង ចំហដូចគ្នាដែរនោះ គឺភ្នំកកេះប៉ែកខាងត្បូង ដោយភ្នំកកេះ នេះស្ថិតក្នុងភូមិ អូរតូច សង្កាត់ អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត។

ប្រភពដដែលបាន បញ្ជាក់ផងដែរថា ចំពោះភ្នំកកេះដែលគេ កំពុងយកគ្រឿងចក្រជីក កកាយស្ទើរ លាយបែបនេះក្តី ប៉ុន្តែហាក់មិនដែល ឃើញផ្នែកជំនាញណា ម្នាក់ទៅត្រួតពិនិត្យឡើយ។

ម្យ៉ាងទៀតក្រុមរថយន្ត ដឹកជញ្ជូនអាចម៍ដី ក៏បានបង្កហានិភ័យដល់ ពលរដ្ឋរស់នៅក្បែរភូមិ សាស្ត្រនោះផងដែរ ដូចជាការបង្ហុយធូលី ដីមានសភាពហុយ ទ្រលោមចាប់ពី ព្រឹកដល់ល្ងាច។

ប្រភពច្បាស់ការណ៍ខាង លើបានបង្ហើបឱ្យ ដឹងទៀតថា បច្ចុប្បន្នភ្នំកកេះត្រូវ ឈ្មួញយកគ្រឿងចក្រជី កកាយយកដីលក់ ស្ទើអស់មួយចំហៀង ភ្នំទៅហើយតែហាក់ ពុំដែលឃើញផ្នែកជំនាញ ណាម្នាក់ចុះទៅ ត្រួតពិនិត្យឡើយ។

ហើយភ្នំជប់និងភ្នំត្នោត មានការដ្ឋានចំនួន ៣កន្លែង គឺការដ្ឋានដឹកដី មួយកន្លែងនិងការដ្ឋាន បំផ្ទុះយកថ្ម មានពីរកន្លែង ប៉ុន្តែគេមិនដឹងជា ក្រុមហ៊ុនណាខ្លះទេ ដោយការដ្ឋានទាំង បីនេះបាននិងកំពុង តែធ្វើសកម្មភាព ជីកកាយយក អាចម៍ដី និងថ្ម ស្ទើរលាយភ្នំអស់ ទៅហើយ។

ទាក់ទិននឹងការជីកយក អាចម៍ដីចំណុចភ្នំជប់ និងភ្នំតូច ខាងលើ លោក សោម វិចិត្រ ប្រធានមន្ទីររ៉ែ និងឋាមពលខេត្តកំពត បានបញ្ជាក់ប្រាប់ កម្ពុជាថ្មីតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី០៦ខែកុម្ភៈ ឆ្នាំ២០២០ នេះថា តាមការពិត អ្នកធ្វើអាជីវកម្មយក ដីនិងថ្មភ្នំខាងលើ សុទ្ធតែបានសុំច្បាប់ អនុញ្ញាតត្រឹមត្រូវ ដោយការធ្វើ អាជីវកម្មនេះមានអាជ្ញា ប័ណ្ណដែលមាន រយៈពេល៥០ឆ្នាំ ទើបអស់សុពលភាព។

លោកប្រធានមន្ទីររ៉ែ និងឋាមពលខេត្តកំពត ក៏បានរំលឹកដល់អ្នកកាសែតថា សូមកុំប្រើពាក្យ ជីកយកដីស្ទើរលាយ ភ្នំឱ្យសោះ ព្រោះភ្នំនិមួយៗ ដែលមានច្បាប់អនុញ្ញាត សុទ្ធតែមានរយៈពេលវែង ពោលគឺ អាជ្ញាប័ណ្ណមាន រយៈពេលចាប់ពី ៥០ឆ្នាំឡើងទៅ ទើបផុតកាលកំណត់៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *