៩ចំណុចយកមកដោះ ស្រាយក្នុងកិច្ចប្រជុំ សាមញ្ញលើកទី៨របស់ ក្រុមប្រឹក្សាខេត្តបញ្ហា សំខាន់ខ្លាំងទឹកប្រើប្រាស់ របស់ប្រជាពលរដ្ឋ

(ខេត្តបន្ទាយមានជ័យ)៖ នៅក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៨របស់ក្រុមប្រឹក្សា ខេត្តនេះបានលើកយក៩ ចំណុចសំខាន់ៗយក មកដោះស្រាយ នៅព្រឹក ថ្ងៃទី៦ ខែ កុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំសាលា ខេត្តដោយមានការចូលរួម លោកខេង ស៊ុំ ប្រធានក្រុមប្រឹក្សាខេត្ត លោកអ៊ុំរាត្រី អភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងមន្ត្រីពាក់ ព័ន្ធជាច្រើននាក់។

ក្នុងកិច្ចប្រជុំនោះលោក ខេងស៊ុំបានលើកយក ចំណុចសំខាន់ៗដែលមន្ទីរ អង្គភាពបានអនុវត្ត កន្លងឆ្នាំ១២១៩ មាន៩ចំណុច ១កសាងផែនការ និងលើកទិសដៅប្រចាំខែ ប្រចាំឆ្នាំរបស់ខេត្ត មន្ទីរនិងអង្គភាព ទទួលបានលទ្ធផលល្អ ២សមត្ថកិច្ចក្នុងខេត្ត ថែរក្សាសណ្តាប់ធ្នាប់សាធារណៈ រក្សាបាននូវសុខសន្តិ ភាពបង្កលក្ខណៈឲ្យ ប្រជាពលរដ្ឋសម្បូរសប្បាយ ធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍបានមួយ កំរិត៣គឺជាបញ្ហា ធំរឿងប្រជាពលរដ្ឋ ក្នុងខេត្តច្បាស់ជាខ្វះទឹក ប្រើប្រាស់នៅខែប្រាំង ខាងមុខនេះដូច្នេះយើង ទាំងអស់គ្នាត្រូវអនុវត្តឲ្យបាន ម៉ឹងម៉ាត់ពាក់ព័ន្ធនិង ការថែរក្សាទឹកស្តុបទឹក ទុកសម្រាប់ប្រើប្រាស់ នូវខែប្រាំងខាងមុខនេះ ព្រោះរដូវភ្លៀងនៅវែង ឆ្ងាយ៤គឺបញ្ហាអគ្គីសភ័យ កន្លងមកក្នុងខេត្ត បន្ទាយមានជ័យ មានអគ្គីភ័យ កើតឡើងជាញឹកញាប់ នៅតាមមូលដ្ឋានរបស់ ប្រជាពលរដ្ឋ៥បញ្ហាការ ទប់ស្កាត់ម្នុងការ សាងសង់សំណង់ខុស បច្ចេកទេសកុំឲ្យកើត មានឡើងក្នុងការបាក់់ស្រុត ដូចនៅខេត្តកែបនិង ខេត្តព្រះសីហនុឲ្យសោះ ៦ត្រូវបន្តទប់ស្កាត់ អប់រំ និងត្រូវណែនាំប្រជាពល រដ្ឋឲ្យបានយល់ដឹងពី គ្រោះថ្នាក់នៃ គ្រឿងញៀននិង ជាសឲ្យឆ្ងាយពីគ្រឿងញៀន ដើម្បីឈានទៅលុបបំ បាត់ការជួញដូរនិងការ ប្រើប្រាស់ គ្រឿងញៀនដែលកើត មានឡើងនៅក្នុង ខេត្ត៧បញ្ហាទំនាស់ដីធ្លី និងសំណង់អនាធិប តេយ្យនៅក្នុងខេត្ត នៅតាមផ្លូវរថភ្លើង កុំឲ្យរីករាលដាលបន្តទៅ ទៀត៨បញ្ហាការប្រឡង ប្រណាំងទីក្រុងស្អាតនៅ តាមបណ្តា ស្រុក ក្រុង និងឃុំសង្កាត់ ៩ត្រូវពង្រឹងសាមគ្គីភាព ផ្ទៃក្នុងខេត្តឲ្យបាន ល្អបន្តទៀត។

ក្នុងកិច្ចប្រជុំនោះបើតាម ប្រសាសន៍របស់លោក អ៊ុំរាត្រីបានមាន ប្រសាសន៍ថាកាបញ្ចេញ មតិពិគ្រោះ យោបល់របស់ ក្រុមប្រឹក្សាខេត្តនេះ គឺដើម្បីកែលំអរនូវ ប្រព័ន្ធអភិបាលកិច្ចល្អ នៅតាមថ្នាក់រដ្ឋបាល នានាដើម្បីជំរុញ ដល់លទ្ធិប្រជាធិប តេយ្យនៅក្នុងភូមិដ្ឋាន ការជំរុញអភិវឌ្ឍសេដ្ឋ កិច្ចនិងសង្គមកិច្ចនៅក្នុ ងមូលដ្ឋាន និងការចូលរួមចំណែក កាត់បន្ថយភាពក្រីក្រ ទូទាំងខេត្តផងដែរហើយ សព្វថ្ងៃនេះរដ្ឋាភិ បាលកំពង់ប្តេជ្ញាចិត្តក្នុង ការធ្វើការកែទម្រង់ រដ្ឋាភិបាលថ្នាក់ក្រោម ជាតិឲ្យមានលក្ខណៈ ស៊ីជំរៅ និងយូរអង្វែង ទាំងផ្នែករដ្ឋបាល និងផ្នែកនយោបាយ តាមរយៈការបង្កើត ក្រុមប្រឹក្សាខេត្ត។

ក្នុងការពិគ្រោះយោបល់ នោះលោកអ៊ុំរាត្រី បានជំរុញឲ្យប្រធាន ក្រុមហ៊ុនទឹកស្អាត ធ្វើការចុះតំលៃព្រោះ សព្វថ្ងៃនេះតំលៃទឹកថ្លៃ កប់ពពកហើយក្នុងមួយ ខែក្រុមហ៊ុនទឹកស្អាតបានត្រូវ ឲ្យប្រជាពលរដ្ឋនៅក្នុង ខេត្តបន្ទាយមានជ័យដែល អ្នកប្រើទឹកស្អាតទាំងអស់ ត្រូវបង់លុយក្នុង ១ផ្ទះ១.០០០រៀលលុយខ្មែរ ដោយមិនអាចប្រកែក បានព្រោះសំអាងថា ១.០០០រៀននេះសំរាប់ មើលថែករក្សាកុងទ័រ ហើយមួយចំ ណែតគឺក្រុមហ៊ុនទឹកស្អាត តម្រូវឲ្យអតិភិជនដែល ប្រើទឹកស្អាតទាំងអស់យក លុយទៅបង់ឲ្យក្រុមហ៊ុន មិនឲ្យលើសថ្ងៃទី១៥ ឡើយបើអតិភិជនណាមិន បានមកបង់ទាន់ពេល វាលានោះទេត្រូវធ្វើការផាក ពិន័យទៅតាមច្បាប់ ក្រុមហ៊ុនដែលបាន កំណត់បើទោះបីអតិថិជន រវល់បញ្ហាផ្ទាល់ខ្លួនយ៉ាង ណាក្តីគឺក្រុមហ៊ុន ទឹកស្អាតមិនខ្វាល់ ហើយមួយចំណែកទៀត ពេលដែលប្រជាពលរដ្ឋ ណាខូចកុងទ័រពេលឲ្យ បុគ្គលឹកក្រុមហ៊ុនមក ជួសជុលឲ្យនោះគឺ តម្រូវឲ្យបង់លុយថ្លៃការជួសជុល ច្រើនមិនអាចទទួល យកបាន។

លោកអ៊ុំរាត្រីបានមាន ប្រសាសន៍ថារាល់មន្ទីរ អង្គភាពក្នុងកិច្ចប្រជុំក្រុម ប្រឹក្សាខេត្តនេះមិនស្រូវមាន បញ្ហាចោទខ្លាំងនោះ ទេមានតែបញ្ហាក្រុមហ៊ុន ទឹកស្អាតតែមួយប៉ុណ្ណោះ ដែលចោទខ្លាំងជាងគេព្រោះ ប្រជាពលរដ្ឋមិន ពេញចិត្តទី១តំលៃ ទឹកថ្លៃកប់ពពក ២កុងទ័រ បុគ្គលឹកមកជួលជុល យកតំលៃដៃថ្លៃ មកបង់ទឹកយឺត ធ្វើការពិន័យជាដើម មិនខិតខំរកប្រភពទឹក នៅរដូវខែប្រាំងចូល មកដល់ប្រកដជាខ្វះ ទឹកក្នុងការប្រើប្រាស់ របស់ប្រជាពលរដ្ឋ ដូច្នេះក្រុមហ៊ុនទឹកស្អាត ត្រូវខិតខំរកប្រភពទឹក ដោយខ្លួនឯងកំ ដេកចាំឲ្យរដ្ឋបាល ខេត្តជួយដោះស្រាយ បន្តទៀតឲ្យសោះ។

លោកអ៊ុំរាត្រីបានយកបញ្ហា ទាំងអស់នេះដើម្បីយក ទៅពិភាក្សានៅក្នុងអង្គ ប្រជុំរបស់ក្រុមប្រឹក្សា ខេត្តបន្តទៀតដើម្បីរក ដំណោះស្រាយជូន ប្រជាពករដ្ឋឲ្យទាល់ តែបាននៅថ្ងៃខាងមុខនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *