នគរបាលប្រឆាំងបទ ល្មើសគ្រឿងញៀនបញ្ជូន ជនសង្ស័យ៣នាក់ ពាក់ព័ន្ធនឹង គ្រឿងញៀន ១០ កញ្ជប់ទៅតុលាការ!

(ខេត្តស្ទឹងត្រែង)៖ ជនសង្ស័យប្រុសស្រី៣នាក់ ពាក់ព័ន្ធនិង ការប្រើប្រាស់ ចែកចាយ និងរក្សាទុកសារធាតុ ញៀនត្រូវបាន កម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្តស្ទឹងត្រែង បញ្ជូនទៅតុលាការ ចាត់ការបន្តនៅថ្ងៃ ទី៦ខែកុម្ភៈឆ្នាំ ២០២០ ក្រោយដកហូតបានវត្ថុ តាងថ្នាំញៀន ចំនួន១០កញ្ជប់។

មន្ត្រីនគរបាលប្រឆាំង គ្រឿងញៀនខេត្តបាន អោយដឹងថា ជនសង្ស័យប្រុស ស្រី៣នាក់ដែល កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនបាន គឺបានធ្វើឡើងកាល ល្ងាចថ្ងៃទី៥ខែកុម្ភៈឆ្នាំ ២០២០ ស្ថិតនៅចំណុច គីឡូមែត្រលេខ ៤ ស្ថិតក្នុង ភូមិ រាជានុកូល  សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្ត ស្ទឹងត្រែង ។

មន្ត្រីនគរបាល ប្រឆាំងគ្រឿងញៀនខេត្ត បានបន្តថាជនសង្ស័យ ទាំង៣នាក់ដែល សមត្ថកិច្ច ឃាត់ខ្លួន មានទី.១  ឈ្មោះ  អ៊ុង សៅ វី ( ហៅ ញ៉ា ញ់ ) ភេទ ប្រុស អាយុ ២៥ ឆ្នាំ ទី. ២ ឈ្មោះ  សេង  សុផាន  ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ មិន ពិតប្រាកដ ទី.៣ ឈ្មោះ ហឿង ស្រី ម៉ី ហៅ( រ៉ូយ៉ាល់ )ភេទស្រី អាយុ ២២ ឆ្នាំ។ ជនសង្ស័យ ទាំង ៣ នាក់  រស់ នៅ ក្នុង សង្កាត់  ក្រុង ខេត្ត ស្ទឹងត្រែង។

មន្ត្រីនគរបាល ប្រឆាំងគ្រឿងញៀន ខេត្តស្ទឹងត្រែង បានបន្ថែមថា ករណីបង្ក្រាប ជនសនសង្ស័យ ជួញដូររក្សាទុក  និង ប្រើប្រាស់ ដោយ ខុសច្បាប់ នូវ សារធាតុ ញៀន ខាង លើ នេះ ដោយមាន ការអនុញ្ញាត ឲ្យ ប្រើ វិធាន ញុះញង់ ពី លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា អម សាលាដំបូង ខេត្ត ស្ទឹងត្រែង ទើប ឈាន ដល់ ការ ឃាត់ខ្លួន ជនសង្ស័យទាំង៣នាក់។

ក្រោយការឃាត់ ខ្លួនជនសង្ស័យ ទាំង ៣ នាក់  បាន សារភាព ចំពោះ មុខ សមត្ថកិច្ចថា  គ្រឿងញៀន ទាំងអស់ ពិតជា របស់ ខ្លួន ពិតប្រាកដ មែន ។

បច្ចុប្បន្ន វត្ថុ តាងគ្រឿងញៀន ចំនួន ១០ កញ្ចប់ ស្មើនឹង ៥,៤២  ក្រាម  រួម ជាមួយ ជនសង្ស័យ ទាំង ៣នាក់ ត្រូវបានកម្លាំង ជំនាញបញ្ជូន ទៅកាន់ តុលាការ នៅ រសៀល ថ្ងៃ ទី ៦ ខែ កុម្ភៈ នេះហើយ ដើម្បី ចាត់ការទៅតាមនីតិវិធី ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *