កិច្ចប្រជុំបូកសរុប លទ្ធផលការងារឆ្នាំ ២០១៩ និងលើកទិសដៅ អនុវត្តឆ្នាំ២០២០ របស់សាខាកាកបាទ ក្រហមកម្ពុជា ខេត្តកែប

(ខេត្តកែប​)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំ​កុរ​ ឯកស័ក​ ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំសាខា កាកបាទក្រហមកម្ពុជា ខេត្តកែប បានបើកកិច្ចប្រជុំ បូកសរុប លទ្ធផលការងារ ឆ្នាំ២០១៩ និងលើកទិស ដៅសម្រាប់អនុវត្តឆ្នាំ ២០២០ របស់គណៈកម្មាធិការសាខា កាកបាទក្រហម កម្ពុជាខេត្តកែប ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់ លោក កែន សត្ថា អភិបាល នៃគណៈ អភិបាលខេត្តកែប និងជាប្រធានគណៈ កម្មាធិការសាខាកាក បាទក្រហមកម្ពុជា​ ខេត្តកែប ព្រមទាំងមានការ អញ្ចើញចូលរួមពី​ អនុប្រធានអចិន្ត្រៃយ៍ សមាជិក សមាជិកា​ គណៈកម្មាធិការសាខា ប្រធានគណៈកម្មាធិការ អនុសាខាក្រុង-ស្រុក ព្រមទាំងមន្ត្រី ប្រតិបត្តិសាខា។

កិច្ចប្រជុំនេះប្រផ្តោត លើកិច្ចការសំខាន់ ដើម្បីពិនិត្យពិភាក្សា និងឆ្លងរបាយការណ៍ សកម្មភាពសាខា ប្រចាំឆ្នាំ២០១៩ និងរបាយការណ៍ ហិរញ្ញវត្ថុ(ចំណូល ចំណាយ) របស់សាខាប្រចាំ ឆ្នាំ២០១៩ ព្រមទាំងជម្រុញអ្នក ទទួលការ​ងារសាង សង់អាគារផ្ទះសំណាក់ សាខាបន្តការងារសាង សង់ឲ្យបានឆាប់  តាមកិច្ចសន្យា។

ដោយផ្អែកលើការងារ អនុវត្តកន្កងមក លោក កែន សត្ថា ប្រធានគណៈកម្មា ធិការសាខាកាកបាទ ក្រហមកម្ពុជា ខេត្តកែប បានវាយតម្លៃថា ដោយសារកិច្ច ខិតខំប្រឹងប្រែងពី សមាជិកសាខា អនុសាខា ក្រុមការងារ ព្រមទាំងអ្នកស័គ្រចិត្ត បានធ្វើឱ្យសាខាកាក បាទក្រហមខេត្តយើង ទទួលបានលទ្ធផល យ៉ាងគាប់ប្រសើរ ដូចជាកន្លងមក និងពេលបច្ចុប្បន្ន សាខាកាកបាទក្រហម កម្ពុជាខេត្តកែប បានបម្រើការងារផ្នែក មនុស្សធម៌ជូនដល់ ជនងាយរង គ្រោះគ្រប់ប្រភេទ បានទាន់ពេលវេលា ដោយឈរលើស្មារតី ទទួលខុសត្រូវខ្ពស់ ពិសេសជួយ ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ពិការភាព អ្នកមានផ្ទុក មេរោគអេដស៏ ជាដើម។

ជាមួយនេះដែរ កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគុណធម៌ និងការទទួលខុសត្រូវខ្ពស់ ពីសំណាក់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកបាទ ក្រហមកម្ពុជា សម្តេចតែងតែជួយ គិតគូនិងជួយសង្គ្រោះ ដល់អ្នករងគ្រោះ គ្រប់ជាតិសាសន៍ ពិសេសជនរង គ្រោះក្នុងឧប្បត្តិ ហេតុផ្សេងៗ ដោយគ្មាន ការរើសអើង ពូជសាសន៍ ពណ៌សម្បុរឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *