(កំពង់ឆ្នាំង)៖ ប្រជាកសិករ រស់នៅក្នុងភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលា ប្អៀរ ស្ទើរគ្រប់ផ្ទះ កំពុងប្រកប មុខរបរតម្បាញ របស់ប្រើប្រាស់ ធ្វើអំពីដើម ឬស្សី ដែលពួកគាត់ បានចេះតៗគ្នាពីដូន តាមក ដើម្បីលក់ដូរ ផ្គត់ផ្គង់ជីវភាព ក្នុងគ្រួសារ ដែលជាការជួយ សម្រាលនៅក្នុងបន្ទុក ជីវភាពគ្រួសារបាន មួយកម្រិតផងដែរ។
ហេតុនេះហើយ ពួកគាត់សុំសំណូមពរ ប្រជាពលរដ្ឋខ្មែរយើង មេត្តាជួយគាំទ្រផលិតផល ធ្វើអំពីដើមឬស្សី ដើម្បីជួយរក្សាស្នាដៃ វប្បធម៌ ប្រពៃណី ពីដូនតាខ្មែរយើង ទុកជូនកូនចៅជំនាន់ ក្រោយបានស្គាល់ ។
ស្រីម្នាក់ ឈ្មោះ ស្រីមុំ អាយុ 30 ឆ្នាំជាកសិករត្បាញ របស់ប្រើប្រាស់ ធ្វើអំពីដើមឬស្សី ដែលមានទីនៅក្នុងភូមិ ទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ បានអោយដឹងនៅ ព្រឹកថ្ងៃទី០៧ ខែ កុម្ភៈ ឆ្នាំ ២០២០នេះ បាននិយាយឲ្យដឹងថា សព្វថ្ងៃគាត់ចេះត្បាញ របស់ប្រើប្រាស់ ដែលធ្វើអំពីដើមឬស្សីនេះ ជាច្រើនមុខ មានដូចជា កញ្ច្រែង តូចធំ ចង្អេរ កញ្ជើ ថែមទាំងចេះក្តាប់ ចង្អេរ និងកញ្ច្រែង ដោយខ្លួន ឯងមិនចាំបាច់ជួល គេទៀតផង។
ស្រី្តខាងលើដដែល បានបញ្ជាក់អោយ ដឹងទៀតថា ដំបូងឡើយ គឺគាត់បានចេះ ត្បាញតៗគ្នា ពីចាស់ៗ ក្នុងភូមិដែល មានប្រមាណ ៧០% បានប្រកប មុខរបរ ដូចដែលបានរៀប រាប់ខាងលើនេះ ដែលពួកគាត់បានចាប់ យកមុខរបរនេះ តាំងពីសម័យដូន តាមក ដោយប្រជាពលរដ្ឋ ភាគច្រើន ក្នុងឃុំ ជើងគ្រាវទាំងមូល តែងតែចាប់ យកមុខរបរ ផលិតឧបករណ៍ ប្រើប្រាស់ធ្វើអំពីដើម ឫស្សីនេះ មិនដែលបាត់បោះបង់ ចោលនោះឡើយ។
ដោយម្យ៉ាងមុខរបរនេះ ផងដែរ ក៏អាចបង្កើនប្រាក់ ចំណូល ដល់ពួកគាត់ដែលជា ប្រជាកសិកររស់ នៅតាម ស្រុក ស្រែចម្ការ អោយមានជីវ ភាពធូរធារមួយកម្រិត បន្ថែមពីលើមុខ របរធ្វើស្រែចំការ។
គាត់បន្តទៀតថា រីឯរបស់ប្រើប្រាស់ទាំងនេះ ភាគច្រើន ត្រូវបាន ឈ្មួញមកប្រមូលទិញ ដឹកយកទៅលក់បន្តនៅ ផ្សារប៉ោយប៉ែត ជាប់ព្រំដែនថៃ ខ្លះទៀតត្រូវបានដឹក យកទៅលក់ នៅតាមបណ្តាខេត្ត និងទីក្រុងមួយ ចំនួននៅក្នុងប្រទេស ផងដែរ។
ដោយឡែក ស្រី្តឈ្មោះ សៅ សារិន អាយុ៤៨ ឆ្នាំ រស់នៅក្នុង ភូមិទឹកចេញ ឃុំជើងគ្រាវ ដែរនោះ បានឲ្យដឹងថា សព្វ ថ្ងៃនេះរូបគាត់ ក៏បានចាប់យកមុខ របរធ្វើកញ្ច្រែង លក់ដូចគេ ដូចឯងក្នុងភូមិផង ដែរ ដោយគាត់បាន ត្បាញកញ្ច្រែង ធុនមធ្យម កញ្ច្រែងប្រភេទនេះ គឺគេសម្រាប់យក ទៅហាលត្រី ចំហុយនំ ឬក៏ចំហុយ ត្រីសាច់ផ្សេងៗ ទៅតាមតម្រូវការ ដោយគាត់ត្បាញបាន ក្នុងមួយថ្ងៃចំនួន កន្លះឈុតស្មើនឹង១០ កញ្ច្រែង ហើយត្រូវជួល គេជាន់ក្តាប់ ក្នុងមួយឈុតតម្លៃ ១៥០០០រៀល លក់ចេញឱ្យម៉ូយ ក្នុងមួយ ឈុតតម្លៃ ៨០០០០ រៀល ទូទាត់អស់ទៅ គឺគាត់បាន ចំណេញខ្លះដែរ សម្រាប់ផ្ដល់ឲ្យ កូនរៀនសូត្រ ទិញម្ហូបអាហារ សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ផ្សេងៗ សម្រាប់ប្រើប្រាស់ក្នុង គ្រួសារ ពិសេសជាង នេះទៅទៀតនោះ គឺគាត់អាចដោះស្រាយបាន ចំពោះការ ចូលរួម ចងដៃញាតិមិត្ត ក្នុងស្រុកភូមិ នៅក្នុងពិធីអា ពាហ៍ពិពាហ៍ បុណ្យទាន ឬពិធីផ្សេងៗ បានយ៉ាងងាយស្រួលទៀតផង៕