(ខេត្តពោធិសាត់)៖ នារសៀលថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ នេះ មន្រ្ដីជំនាញ ព្រហ្មទណ្ឌនៃស្នង ការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ កំពុងចាត់ចែង នីតិវិធីបញ្ជូនមេភូមិ និងបក្សពួកជូន មន្រ្តីជំនាញបរិស្ថាន ពាក់ព័ន្ធករណី រុកទន្រ្ទានឈូកឆាយ ចាត់ចែងលក់ ទំនិញដីព្រៃ និងក្លែងឯកសារ រាជរដ្ឋាភិបាល.ស.ជ.ណ នេះបើយោងតាម ប្រភពរាយការណ៍ពី មន្រ្តីនគរបាលសុំមិន បញ្ចេញឈ្មោះម្នាក់ ។
គួររំលឹកថា ដោយយោងតាម បទបញ្ជាលោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈ បញ្ជាការឯកភាព ខេត្តពោធិ៍សាត់ ផងដែរនោះ កម្លាំងអធិការដ្ឋាន នគរបាលស្រុកវាលវែង ធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតលើក រណីកាប់ទន្ទ្រានឈូស ឆាយចាត់ចែងលក់ ទំនិញដីព្រៃ និងក្លែងឯកសារ (ស.ជ.ណ) របស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងមកថ្មីៗនេះ នៅចំណុចជើងភ្នំផ្លិត ស្ថិតក្នុងភូមិ..ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឈានដល់ឃាត់ខ្លួន មេភូមិ និងបក្សពួកម្នាក់ ពាក់ព័ន្ធករណីដីព្រៃ និងក្លែងឯកសារ រាជរដ្ឋាភិបាល.ស.ជ.ណ ។
ជនសង្ស័យមានមុខ ងារជាមេភូមិប្រម៉ោយ ត្រូវបានចាប់ខ្លួន ឈ្មោះ ខាន់ ខូវ ភេទប្រុស អាយុ ៦៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងបក្សពួក ម្នាក់ទៀតឈ្មោះ ធឿន ធីហុង ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំខាង លើជាមួយគ្នា ។
ជនសង្ស័យ(ខាន់ ខូវ) មុខងារជាមេភូមិ ពាក់ព័ន្ធកាប់រុក ទន្រ្ទានចាត់ចែង លក់ទិញដីព្រៃ និងក្លែងឯកសារ(ស.ជ.ណ) របស់រាជរដ្ឋាភិបាល ចំណែកបក្សពួក (ធឿន ធីហុង) ពាក់ព័ន្ធចាត់ចែងលើ ករណីវាស វែងក្បាលដី ដែលគេរកឃើញ ជនសង្ស័យទាំង ២នាក់ជាប់ពាក់ ព័ន្ធដីព្រៃទំហំ ៣៧ហិកតា លើផ្ទៃដី(ស.ជ.ណ) សរុបប្រមាន ចំនួន ១២០០ហិកតា ។
ជនសង្ស័យអាច យកឯកសាររាជ រដ្ឋាភិបាល(ស.ជ.ណ) លេខ ០៦៣៥ ចុះថ្ងៃ១៤ ខែមករា ២០២០ មកប្រើបាស់ មុនថ្ងៃចុះហត្ថ លេខារបស់ថ្នាក់លើ ៕