(ខេត្តបន្ទាយមានជ័យ)៖ លោកឧបនាយករដ្ឋមន្រ្តី កែគឹមយ៉ាន អ្នកតំណាងរាស្រ្ត មណ្ឌលខេត្តបន្ទាយ មានជ័យ ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន លោកជំទាវ ម៉ៅម៉ាល័យ កែគឹមយ៉ាន លោកអ៊ុំរាត្រីអភិបាល ខេត្តបន្ទាយមានជ័យ អភិបាលរងខេត្ត មន្រ្តីរាជការកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ និងពុទ្ធបរិស័ទរាប់ពាន់ ពាក់បានចូលរួមប្រារព្វ ពិធីបុណ្យមាឃបូជា ចំនួន៣ថ្ងៃនិងរាប់បាត្រ ដល់ព្រះសង្ឃចំនួន ៥២០អង្គនៅ ប្រាសាទបន្ទាយឆ្មារ ស្ថិតក្នុងភូមិបន្ទាយឆ្មា ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២០ ។
ឮលោក កែគឹមយ៉ាន បានមានប្រសាសន៍ ថាបើតាមការអះអាង របស់អាចារ្យបាននិយាយ ថាបុណ្យមាឃបូជា នេះមានសំខាន់២ យ៉ាងទី១ជាថ្ងៃដែលព្រះអង្គ ទ្រង់ដាក់ព្រះជន្មាយុសង្ខារ កំណត់អាយុ យាងចូលបរិនិព្វាន ទី២ជាថ្ងៃដែលព្រះអង្គ ទ្រង់ធ្វើសាវ័កសន្និបាត ដែលមានឈ្មោះថា ចតុរង្គសន្និបាត។
បុណ្យមាឃបូជានេះមាន ចំនួន៣ថ្ងៃគឺជាបុណ្យជាតិ ធំមួយក្នុងចំណោមពិធី បុណ្យធំៗជាតិជាច្រើន របស់ជាតិហើយបុណ្យ នេះបានរំឭកដល់ ព្រឹត្តិការណ៍សំខាន់ៗ មួយចំនួន ដែលបានកើតឡើង នៅក្នុងសម័យពុទ្ធ កាលដើម្បីសុំការ អនុញ្ញាតពីម្ចាស់ទឹកដី និងទស្សបារមីទេវតា ថែរក្សាប្រាសាទបន្ទាយឆ្មារ ដោយធ្វើពិធីបួងសួង សុំសេចក្ដីសុខចម្រើន ជាពិសេសនៅក្នុងពេល ប្រារព្ធកម្មវិធីនេះ។
ពិធីនេះលោកកែគឹមយ៉ាន និងលោកជំទាវ ម៉ៅម៉ាល័យ បានអុជទៀនជ័យ និងធ្វើពិធីបួងសួង ដល់បារមីទេវតា ដែលថែរក្សាប្រាសាទ បន្ទាយឆ្មារនិងព្រះបរម បារមីអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី ខ្មែរគ្រប់ជំនាន់ រួមទាំងវីរៈមេទ័ពខ្មែរ គ្រប់រូបសូមជួយ ថែរក្សាព្រះរាជាណា ចក្រកម្ពុជាឲ្យមានសុខ សន្តិភាពនិងការ អភិវឌ្ឍជានិច្ចនិរន្តរ៍ភាព។
ក្នុងនោះលោក កែគឹមយ៉ាន លោកជំទាវឧកញ៉ា ម៉ៅម៉ាល័យ លោកអ៊ុរាត្រី អភិបាលរងខេត្ត មន្រ្តីរាជការកងកម្លាំង ប្រដាប់អាវុធ គ្រប់ប្រភេទនិង ពុទ្ធបរិស័ទអុចធូប ទានបន់ស្រន់ដើម្បី ឧទ្ទិសបុណ្យកុសល ដល់បុព្វបុរសដែល បានធ្វើពលីកម្មការពារ ជាតិមាតុភូមិ និងឧទ្ទិសកុសល ជូនបុព្វការីជនដែលបាន ចែកឋានទៅកាន់ លោកខាងមុខ ហើយសូមបានទៅ កាន់សុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ។
គួរបញ្ជាក់ឲ្យដឹងថា ជារៀងរាល់ឆ្នាំរដ្ឋបាល ខេត្តបន្ទាយមានជ័យតែង តែរៀបចំធ្វើពិធីបុណ្យ មាឃបូជាព្រមជាមួយ នឹងពិធីបួងសួង សុំសេចក្ដីសុខចម្រើន នៅប្រសាទបន្ទាយឆ្មារ មិនដែលខកខានឡើយ។
ហើយពិធីនេះមិនគ្រាន់តែ ជាការរំលឹកគុណ ព្រះសម្មាសម្ពុទ្ធព្រះ បរមគ្រូប៉ុណ្ណោះទេបាន ចូលរួមធ្វើឲ្យ ព្រះពុទ្ធសាសនា និងពុទ្ធបរិស័ទ ចូលរួមទាំងផ្លូវកាយនិង ផ្លូវចិត្តដើម្បី.រួមចំណែក យ៉ាងសំខាន់ នៅក្នុង ការពង្រឹងសង្គម សណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍ លើគ្រប់វិស័យ និងថែរក្សាការពារអត្ត សញ្ញាណជាតិ ទាំងមូលទៀតផង។
សូមជូនពរដល់ពុកម៉ែ បងប្អូនទាំងអស់ នៅក្នុងឱកាសបុណ្យ មាឃបូជានេះ ឱ្យជួបតែសេចក្តី សុខចម្រើនគ្រប់ក្រុម គ្រួសារកំបីអាក់ខានឡើយ៕