ធុងចម្រោះទឹកស្អាត ចំនួន១០០ត្រូវបាន នាំយកទៅចែកជូន ដល់គ្រួសារប្រជា ពលរដ្ឋក្នុងភូមិតាដឹប  សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត

(ខេត្តកំពត)៖ ធុងចម្រោះទឹកស្អាត ចំនួន១០០ធុងដែល ជាជំនួយរបស់សប្បុរសជន ប្រទេសសាំងហ្គាពួរ ផ្ដល់តាមរយៈសមាគម សម្ព័ន្ធយុវជនមូស្លីម កម្ពុជាខេត្តកំពត នៅព្រឹកថ្ងៃទី១០ ខែ កុម្ភៈឆ្នាំ ២០២០  ត្រូវបាននាំយកទៅ ចែកជូនដល់ ប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិតាដឹប សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត។

ពិធីនេះមានការអញ្ជើញ ចូលរួមពីសំណាក់ លោក-លោក ស្រីសមាជិករដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងអាជ្ញាធរក្រុងសង្កាត់។

មានប្រសាសន៍សំណេះ សំណាលនាឱកាស នោះលោក ម៉ាត់ សេត  និង លោក សោម ចិនអ្នកតំណាង រាស្ត្រមណ្ឌលកំពត ក៏បានថ្លែងអំណរគុណ កោតសរសើរ ចំពោះប្រជាពលរដ្ឋ អាជ្ញាធរក្នុងមូលដ្ឋាន នេះដែលតែងតែ សហការគាំទ្រដល់គោល នយោបាយរបស់ គណបក្សប្រជាជន ពិសេសបោះ ឆ្នោតជូនគណបក្សប្រជាជន ទទួលបានលទ្ធផលល្អ ជោគជ័យគ្រប់អាណត្តិ នៃការបោះឆ្នោត ជ្រើស រើសតំណាងរាស្ត្រ។

ជាមួយគ្នានេះ អ្នកតំណាងរាស្ត្រ ទាំងពីរក៏បាន សំដែងការកោតសរសើរ ចំពោះកាយវិការ សប្បុរសធម៌ ដ៏ប្រពៃរបស់ម្ចាស់ ជំនួយរួមនឹងសមាគម សម្ព័ន្ធយុវជនមូស្លីម កម្ពុជាខេត្តកំពត ដែលបានសហការគ្នា នាំយកនូវធុងចម្រោះ ទឹកស្អាតមកចែកជូន ប្រជាពលរដ្ឋនាពេលនេះ ដោយបានចាត់ទុក សកម្មភាពទាំងនេះគឺជាការរួម ចំណែកជាមួយរដ្ឋា ភិបាលក៏ដូចជាអាជ្ញាធរ មូលដ្ឋាន ដែលតែងតែយក ចិត្តទុកដាក់នូវសុខមាល ភាពនិងការកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។

ក្នុងនោះដែរអ្នក តំណាងរាស្ត្រ គឺលោកសោម ចិន ក៏បានលើកឡើងដែរថា បច្ចុប្បន្នប្រទេស ជាតិយើង កំពុងមានការ អភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ ក្រោមម្លប់នៃសុខ សន្តិភាពពេញលេញលើ  ដោយបានអនុវត្ត នូវនយោបាយ ឈ្នះឈ្នះរបស់ សម្ដេចតេជោហ៊ុន សែនប្រមុខដឹកនាំ រាជរដ្ឋាភិបាល។

ដោយផ្ដើមចេញពី សមិទ្ធផលនៃសន្តិភាព នេះហើយ ដែលជាមូល ដ្ឋានគ្រឹះក្នុងកិច្ចអភិវឌ្ឍន៍ ប្រទេសជាតិហើយក្នុង នោះរាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធ សាស្រ្តជាអាទិភាពសំខាន់ៗ ក្នុងចំណោម យុទ្ធសាស្ត្រអាទិ ភាពផ្សេងៗ  ដែលក្នុងនោះវិស័យ អនាម័យនិងសុខ មាលភាពរបស់ ប្រជាពលរដ្ឋនៅ មូលដ្ឋានជនបទផងដែរ ដែលត្រូវបាន រាជរដ្ឋាភិបាល ផ្ដោតការយក ចិត្តទុកដាក់ជាសំខាន់។

លោក សោម ចិន ក៏បានចាត់ទុកការ នាំនូវសម្ភារៈធុងចម្រោះ ទឹកស្អាតដែលជា របស់សប្បុរសជននា ពេលនេះគឺជាកាយ វិការប្រពៃក្នុងកិច្ចការ សង្គមដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាល កម្ពុជាដែល មានសម្ដេចតេជោ ហ៊ុនសែនជា ប្រមុខដឹកនាំ តែងតែបានយក ចិត្តទុកដាក់ខ្ពស់នូវ សុខភាពអនាម័យ ជនបទក្នុងគោល ដៅការកាត់បន្ថយភាព ក្រីក្ររបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា អំណោយធុងចម្រោះ ទឹកស្អាតអំណោយ សប្បុរសធម៌របស់ ប្រទេសសាំងហ្គាពួរនា ពេលនេះគឺជាលើក ទី៩ហើយ ដែលមានធុងសារុប ចំនួន១៣០០ធុងដោយ បានចែកជូនប្រជាពលរដ្ឋ សរុបចំនួន១៣០០ គ្រួសារក្នុងឃុំនិងសង្កាត់ មួយចំនួននៃស្រុកទឹកឈូ និងក្រុងកំពត ខេត្តកំពត និងឃុំមួយចំនួនទៀត ក្នុងខេត្តកែបផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *