(ខេត្តបន្ទាយមានជ័យ)៖ ឆ្នាំ២០២០នេះសាលា ខេត្តបន្ទាយមានជ័យបានបើក កិច្ចប្រជុំផ្សព្វផ្សាយ សារាចរណ៍ស្តីពីការ អនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុ សំរាប់ ស្រុក ក្រុង ឃុំ សង្កាត់របស់រដ្ឋបាល ថ្នាក់ក្រោម ជាតិដោយមានការ ចូលរួមលោកង៉ោម៉េងជ្រួន អភិបាលរងខេត្ត តំណាងលោកអ៊ុំរាត្រី អភិបាលខេត្ត បន្ទាយមានជ័យ លោកបឹងគឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច ហិរញ្ញវត្ថខេត្ត មន្ត្រីស្រុក ក្រុង មេឃុំសង្កាត់មានចំនួន ១៨៣នាក់នៅសាល ប្រជុំសាលាខេត្ត។
ក្នុងកិច្ចប្រជុំនោះលោក បឹងគឹមសឹងបានមាន ប្រសាសន៍ថាច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការ គ្រប់គ្រងឆ្នាំ ២០២០របស់រដ្ឋបាល ថ្នាក់ក្រោមជាតិនេះត្រូវ បានប្រកាសឲ្យប្រើដោយ ព្រះរាជក្រមលេខ នប/រកម/០២៥ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ដើម្បីអនុវត្ត ច្បាប់នេះរាជរដ្ឋាភិបាល ចេញអនុក្រឹត្យលេខ ២៣៩ អនក្រ/.បក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០១៩ ស្ដីពីការបែងចែកឥណទាន ចំណូលថវិកាថ្នាក់ជាតិតាម ជំពូកនៃ ច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២០ និងអនុក្រឹត្យលេខ ២៤០ អនក្រ .បក ចុះថ្ងៃទី២៧ ខែធ្នូឆ្នាំ ២០១៩ ស្ដីពីការបែងចែកឥណ ទានចំណាយថវិការ ថ្នាក់ជាតិតាមជំពូក នៃច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងឆ្នាំ២០២០ ដើម្បីឲ្យការអនុវត្តច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការ គ្រប់គ្រងឆ្នាំ២០២០ មានដំណើរការ ប្រកបដោយប្រសិទ្ធភាព សក្កិសិទ្ធភាព នឹងសម្រេចបានតាម គោលដៅក្រសួងហិរញ្ញ វត្ថុនិងហិរញ្ញវត្ថុសូម ធ្វើការណែនាំអំពីការអនុវត្ត ថវិការបស់រដ្ឋបាលថ្នាក់ ក្រោមជាតិសម្រាប់ឆ្នាំ ២០២០នេះ។
លោកបានបញ្ជាក់ឲ្យ ដឹងទៀតថានៅដើម ត្រីមាសទី១ក្រសួងហិរញ្ញវត្ថុ បានបោះផ្សាយអាណិត្តិ បើកប្រាក់ឧបត្ថម្ភជូន រដ្ឋបាលខេត្តដោយ មិនចាំបាច់មានការ ស្នើរសុំនោះទេដោយឡែក សម្រាប់ត្រីមាសទី២ .៣ និងទី៤ រដ្ឋបាលខេត្ត ត្រូវរៀបចំស្នើរសុំថវិការ ឧបត្ថម្ភតុល្យភាពពីថវិកា ជាតិមកដល់ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅសប្តាហ៍ទី១ដើមខែ ចុងត្រីមាសមុននិង សំណើរស្នើសុំនេះត្រូវមកដល់ ក្រសួងហិរញ្ញវត្ថុនិង ហិរញ្ញវត្ថុយ៉ាងយូ បំផុតត្រឹមថ្ងៃទី១៥ដើម ខែត្រីមាសនីមួយៗ ដោយភ្ជាប់មក ជាមួយនូវឯកសារ ដូចខាងក្រោម ១របាយការណ៍ការអនុវត្ត ចំណូលចំណាយជាក់ ស្តែងដូចមានគំរូ តារាងឧបសម្ព័ន្ធក១ និងទី២របាយការណ៍ ប៉ាន់ស្មានចំណូលសម្រាប់ ត្រីមាសបន្ទាប់ដែលមាន ការបែង ចែកតាមខែនីមួយៗ ដោយផ្អែកលើរបាយ ការណ៍ប៉ាន់ស្មានចំណូល របស់សាខាពន្ធដារបស់ សាខាពន្ធដា ខេត្តនិងឯកសារគាំ ទ្រនានាដូចមានគំរូ ឧបសម្ព័នខ២និងទី៣ របាយការណ៍អនុវត្ត ចំណាយជាក់ ស្ដែងដូចមានគំរូត្រា ឧបត្ថម្ភឧបសម្ព័ន្ធទី ក២និងទី៤លិខិតសន្យា ចំណាយថវិកាសាលាក ប័ត្រចំណាយ និងត្រួតពិនិត្យហិរញ្ញ វត្ថុអាណត្តិបើកប្រាក់ អាប័កបានចុះហត្ថាលេខា រួចនិងទី៥របាយការណ៍ប៉ាន់ ស្មានចំណាយសម្រាប់ ត្រីមាសបន្ទាប់ដោយភ្ជាប់ មកជាមួយនូវឯកសារ លទ្ធកម្មសាធារណះដែល ពាក់ព័្ធន្ធដល់ការទូទាត់ ដូចមានគំរូតារាង ឧបសម្ព័ន្ធខ២ស្រាប់។
ក្នុងកិច្ចប្រជុំនោះ លឹមប៊ុន ប្រធានការិយា ល័យហិរញ្ញវត្ថុ រដ្ឋបាលថ្នាក់ក្រោម ជាតិបានឡើងធ្វើបទ បង្ហាញស្តីពីសារាចរណ៍ ណែនាំការអនុវត្តច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០២០ដល់រដ្ឋាបាលថ្នាក់ ក្រោមជាតិផងដែរ។
ក្នុងនោះលោកង៉ោម៉េងជ្រួន បានលើកយកអ្វីជាពន្ធ អាករពន្ធមកពិភាគ្សាដល់ មន្ត្រីដែលមានមុខនៅក្នុង អង្គប្រជុំនោះថាពន្ធ អាករគេសំដៅទៅ បន្ទុករបស់ប្រជាជន ចំពោះរដ្ឋអ្នកមានចំណូល ដើម្បីគៀរ គរក ចំណូលចូលថវិកា ជាតិសម្រាប់ចំណាយ សាធារណៈទូទៅហើយការ បង់ពន្ធជូនរដ្ឋនោះជា កាតព្វកិច្ចរបស់ ប្រជាពលរដ្ឋគ្រប់ រូបដើម្បីចូលរួមចំណែក អភិវឌ្ឍប្រទេសជាតិផងដែរ។
លោកង៉ោម៉េងជ្រួនបាន បញ្ជាក់ឲ្យដឹងទៀតថា អាជីវករនៅក្នុងខេត្ត បន្ទាយមានជ័យទាំង អស់ត្រូវទៅ ចុះបញ្ជីនៅរដ្ឋបាល សារពើពន្ធក្នុងរយៈ ពេល១៥ថ្ងៃក្រោយអាជីវករ នោះផ្តើមធ្វើសកម្មភាព សេដ្ឋកិច្ចសហគ្រាសតូច និងមធ្យម ទើបនិងបង្កើតថ្មីត្រូវតែ ទៅចុះបញ្ជីពន្ធដាឆ្នាំ ២០២០នេះឲ្យបានគ្រប់គ្នា និងត្រូវបានលើកលែង ពន្ធលើប្រាក់ចំណូល និងប្រាក់រំដោះពន្ធលើ ប្រាក់ចំណូលនិងពន្ធ អប្បបរមារយៈ២ ឆ្នាំផងដែរ។
គួរបញ្ជាក់ផងដែរថា សហគ្រាសធុនតូច គឺជាអាជីកម្មគ្រប់ ប្រភេទដែលមាន ផលរបរប្រចាំ ឆ្នាំចាប់ពី២៥០លាន រៀលដល់ទៅ ៧០០លានរៀល សហគ្រាសធុនមធ្យម គឺជាអាជីវកម្មគ្រប់ប្រទ ភេទដែលមានផលរបរ ប្រចាំឆ្នាំលើសពី ៧០០លានរៀល ដល់២.០០០លានរៀល៕