ផ្លូវក្រាលគ្រោះក្រហម ប្រវែង២៧គីឡូម៉ែត្រ កំពង់ត្រូវបានសាងសង់ នៅក្នុងស្រុកកំពង់លែង

(ខេត្តកំពង់ឆ្នាំង)៖ ផ្លូវក្រាលគ្រោះក្រហម ប្រវែង២៧គីឡូម៉ែត្រ កំពង់ត្រូវបានសាងសង់ ដែលជាអំណោយរបស់ ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនកូនចៅដែល ជាប្រជារាស្ត្រនៅក្នុង ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

ដែលពិធីនេះធ្វើឡើង នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ ខណះដែលប្រតិភូដឹកនាំ ដោយឯកឧត្តមស៊ឹម ធី ទីប្រឹក្សាអម ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអគ្គនាយករង ប្រៃសណីយ៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់  រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមនា  ក្រុមការងារថ្នាក់ខេត្ត  អាជ្ញាធរស្រុកកំពង់លែង ឯកឧត្តម ត្រាំអ៊ីវតឹក រួមនិងអាជ្ញាធ មូលដ្ឋានស្រុក ឃុំ  ភូមិ បានចុះធ្វើការ ត្រួតពិនិត្យ ដល់ការដ្ឋានឃុំ ផ្លូវទូកនិងបានជួបធ្វើ ការសំណេះសំណាល ជាមួយក្រុមវិស្វកម្ម ស្ថាបនាផ្លូវ១ខ្សែតភ្ជាប់ ពីឃុំ ច្រណូកឆ្នោះ ទៅកាន់ឃុំផ្លូវទូក ដែលទើបនិងធ្វើ បានប្រវែង១៥គីឡូម៉ែត្រ ដែលជាព្រះរាជ អំណោយក្រោម ព្រះរាជទានរបស់ព្រះ ករុណាព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា ។

អភិបាលស្រុកកំពង់លែង លោកសោមចាន់ថន បានអោយដឹងនៅ វេលាម៉ោង១១និង៥១នាទី ថ្ងៃទី៩កុម្ភៈឆ្នាំ ២០២០នេះថានៅ ពេលដែលបានចុះ ធ្វើការត្រួតពិនិត្យនៅការ ដ្ឋានសាងសផ្លូវនេះរួម ជាមួយប្រតិភូបានអោយ ដឹងថាផ្លូវ១ខ្សែ ដែលកំពង់សាងសង់ និងស្ថាបនាខាងលើ មានប្រវែង២៧គីឡូម៉ែត្រ និងទទឹងផ្លូវប្រវែង ៨ម៉ែត្រក្រាលគ្រោះ ក្រហមហើយការសាង សង់ផ្លូវនេះមានរយះ ពេល២ឆ្នាំមក ហើយគឹឆ្នាំ២០១៨ និងឆ្នាំ២០១៩បាន សាងសងរួចរាល់ប្រវែង ៧គីឡូម៉ែត្រ៩០០ រយក្នុងនោះក្រុមកងវិស្វ កម្មរបស់ព្រះមហាក្ស ត្រធ្វើការស្ថាបនាបន្ត ។

លោកអភិបាលស្រុក កំពង់លែងបាន ឲ្យដឹងទៀតថាផ្លូវមួយ ខ្សែដែលកំពុងស្ថាបនា នេះគឺបែកចេញពី ឃុំច្រណូកឆ្ពោះ ទៅឃុំផ្លូវទូកដែល កាត់តាមព្រៃរនាម ហើយផ្លូវមួយខ្សែនេះ គម្រោងស្ថាបនាក្រាល គ្រួសក្រហម ដើម្បីសម្រួលដល់ ការធ្វើចរាចរណ៍ដឹក កសិផលផ្សេងៗបាន រហ័សមកពីប្រជុំជន ស្រុកដែលឃុំមួយ នេះនៅដាច់ស្រយាល ឆ្ងាយពីស្រុកដែល កន្លងមកប្រជាពលរដ្ឋ ធ្វើដំណើរតាមកាណូត ដែលមានចំងាយឆ្ងាយ ហើយពិបាកក្នុងការ ធ្វើដំណើរនៅក្នុង រដូវវស្សាក៏ដូចជារដូវ ប្រាំងដែលធ្វើឲ្យ ពួកគាត់ជួបការ លំបាកយ៉ាងខ្លាំងពេលនេះ គាត់មានផ្លូវថ្មីមួយៗដែល កំពុងសាងសង់នឹង ទៅដល់លំនៅដ្ឋាន របស់ពួកគាត់ផងដែរ ខណះដែលផ្លូវនេះ ត្រូវបានទឹកទន្លេលិច នៅរដូវវស្សា។

នៅក្នុងឱកាស នោះក្រុមប្រតិភូ បាននាំមកនូវភេសជ្ជៈចំនួន១០កេស ទឹកបរិសុទ្ធ២០យួរ និងត្រីស្រស់ចំនួន២០គីឡូក្រាម ឧបត្ថម្ភជូនក្រុមវិស្វកម្មរបស់ក្រសួងព្រះបរមជវាំងផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *