(ខេត្តពោធិ៍សាត់)៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ ផ្ទុះគ្រាប់ m82 mm M.L.M ដែលបាន បន្សល់ទុកពីសម័យ សង្រ្គាមចំនួន 12 គ្រាប់ត្រូវបានកម្លាំង អង្គការហេឡូ(HeLO) កំចាត់មីនបានសហការ ជាមួយកម្លាំង នគរបាលនៃអធិការ នគរបាលស្រុកវាល វែងនិងប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំអន្លង់រាប ខេត្តពោធិ៍សាត់ខណៈ ដែលគេប្រទះឃើញ និងរាយការណ៍ ជូនសមត្ថកិច្ចភ្លាមៗផងដែរ ។
ការចុះទៅដោះនៅ ប្រមូលយកចេញនូវ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ គ្រាប់ប្រភេទ M82mm M.L.M ធ្វើឡើងនៅវេលាម៉ោង 7 និង 59នាទីព្រឹកថ្ងៃទី 10 កុម្ភៈ 2020 នៅចំណុចអូរកង់ឡា នដែលស្ថិតនៅភូមិចំការ ជ្រៃខាងត្បូងឃុំអន្លង់ រាបស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
អធិការនគរបាលស្រុក វាលវែងលោកវរសេនីយ៍ឯក ធាងឡេង បើឱ្យដឹងតាម ទូរសព្ទ័នៅវេលាម៉ោង 1និង 33 នាទីថ្ងៃទី 10 កុម្ភៈ 2020 គ្រាប់ m82 mm ប្រភេទ M.L.Mទាំង 12 គ្រាប់ខាងលើនេះ ត្រូវបានគេប្រទះឃើញ និងបានសហការគ្នា ចុះប្រមូលយកមក ធ្វើការដុតកម្ទេច ចោលតែម្ដង ។
អធិការនគរបាលស្រុកវាល វែងបានឲ្យដឹងទៀត ថាគ្រាប់យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះទាំងអស់ នេះបានបន្សល់ទុក តាំងពីសម័យសង្គ្រាម ក្នុងស្រុកហើយកន្លង មកក៏ធ្លាប់រុករកឃើញ និងធ្វើការដុតកម្ទេច ចោលជាច្រើន លើកផងដែរ ។
ក្នុងនោះផងដែរអធិការ នគរបាលស្រុកវាល វែងបានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ប្រសិន បើប្រទះឃើញគ្រាប់មីន ឬគ្រាប់មិនទាន់ផ្ទុះសូម រាយការណ៍មកសមត្ថ កិច្ចពិសេសអាជ្ញាធរភូមិ ឃុំបន្ទាន់ដើម្បី ហៅក្រុមមន្ត្រីជំនាញ cmac ប្រមូលយកទៅដុត កម្ទេចចោលជៀស វាងធ្វើឲ្យប៉ះពាល់ និងបង្កគ្រោះថ្នាក់ ដល់អាយុជីវិតនៅ ពេលក្មេងក្មេងៗឬមនុស្ស ចាស់មិនបានដឹងធ្វើឲ្យ កើតមានគ្រោះ ថ្នាក់ដល់អាយុ ជីវិតនិងពីការផងដែរ៕