(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ លោក កែន សត្ថា អភិបាល នៃគណៈ អភិបាលខេត្តកែប បានអញ្ជើញ ជាអធិបតីក្នុង ពិធីប្រកាសដាក់ ឱ្យដំណើរការ រចនាសម្ព័ន្ធថ្មី របស់រដ្ឋបាលក្រុងកែប ដោយពិធីនេះ ក៏មានការចូល រួមពីសំណាក់ លោក-លោកស្រី ដែលជាថ្នាក់ដឹកនាំ មន្ទីរអង្គភាពជំនាញ ក្នុងខេត្ត រួមនិង មន្ត្រីអាជ្ញាធរមូលដ្ឋានផងដែរ។
នៅក្នុងពិធីប្រកាស ដាក់ឱ្យដំណើរការ រចនាសម្ព័ន្ធថ្មីរបស់ រដ្ឋបាលក្រុងកែប នាឱកាសនេះ យោងតាម សេចក្ដីសម្រេច ស្ដីពីការធ្វើ សមាហរណកម្ម បុគ្គលិកនិងការរៀប ចំមុខតំណែងគ្រប់គ្រង នៅក្នុងរចនាសម្ព័ន្ធថ្មី សរុបមានចំនួន១៣ ការិយាល័យ និងអង្គភាព ដែលមានមន្ត្រី បំរើការងារសរុប ចំនួន២២នាក់ ក្នុងនោះមាន ១-ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ២-អង្គភាពលទ្ធកម្ម ៣-ការិយាល័យ គ្រប់គ្រងធនធានមនុស្ស ៤-ផែនការនិង គាំទ្រឃុំសង្កាត់ ៥-លេខាធិការក្រុមប្រឹក្សា ៦-ត្រួតពិនិត្យផ្ទៃក្នុង ៧-អប់រំយុវជននិងកីឡា ៨-រៀបចំដែនដី នគរូបនីយកម្មសំណង់ និងភូមិបាល ៩-នីតិកម្មនិងសម្រុះ សម្រួលវិវាទ មូលដ្ឋាន ១០-កសិកម្មធនធាន ធម្មជាតិនិងបរិស្ថាន ១១-សេដ្ឋកិច្ច និងអភិវឌ្ឍន៍ សហគមន៍ ១២-សង្គមកិច្ចនិង សុខមាលភាពសង្គម និង១៣-ការិយាល័យច្រក ចេញចូលតែមួយ។
ក្នុងឱកាសនោះ លោក កែន សត្ថា អភិបាលខេត្តកែប ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ របស់រដ្ឋ បាលក្រុងកែប ដែលបានខិតខំប្រឹង ប្រែងអស់ពីកម្លាំងកាយ ចិត្ត ក្នុងការកសាងនិង អភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធនសនា ដែលបម្រើឱ្យសេចក្តី ត្រូវការរបស់ប្រជាពលរដ្ឋ ស្របតាមគោល ការណ៍យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
លោកអភិបាល ខេត្តបានបន្តថា ក្នុងបរិបទប្រទេស កម្ពុជាអនុវត្តន៍គោល នយោបាយវិមជ្ឈការ និងវិសហមជ្ឈការរាជ រដ្ឋាភិបាលមានគោល ដៅសំខាន់ៗដ៏ចម្បង ដើម្បីឱ្យរដ្ឋបាលថ្នាក់ ក្រោមជាតិដំណើរការ ទៅដោយជោគជ័យ ដូចជាការពង្រឹង លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សចាក់គ្រឹះ តាមមូលដ្ឋាន តាមរយៈការបោះ ឆ្នោតក្រុមប្រឹក្សាខេត្ត-ក្រុង ស្រុក-ខណ្ឌ- ឃុំ សង្កាត់ ដែលជាតំណាងរបស់ ប្រជាពលរដ្ឋនិងជាតួអង្គដ៏ សំខាន់ក្នុងការគ្រប់គ្រង រដ្ឋបាលមូលដ្ឋាន តាមរយៈអភិបាល កិច្ចតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិ ក្នុងដែនសមត្ថ កិច្ចរបស់ខ្លួន។
លើកកម្ពស់ និងប្រសិទ្ធភាព នៃការអភិវឌ្ឍន៍ តាមរយៈនៃការនាំមក នូវកិច្ចការនិងហេដ្ឋា រចនាសម្ព័ន្ធ គ្រប់គ្រងស្របតាម នយោបាយកំណែ ទម្រង់វិមជ្ឈការនិងវិសហ មជ្ឈការសំដៅផ្ទេរមុខ ងារនិងធនធាន ទៅឱ្យរដ្ឋបាលថ្នាក់ ក្រោមជាតិ ដែលនៅមានលទ្ធភាព និងការទទួលខុសត្រូវក្នុង ការផ្តល់សេវា និងការអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីដោះស្រាយ បញ្ហាប្រឈមជាក់ ស្តែងនានារបស់ ប្រជាពល រដ្ឋនៅតាមមូលដ្ឋាន។
លើកកម្ពស់និង ភាពជាម្ចាស់របស់ ប្រជាពលរដ្ឋនៅ តាមមូលដ្ឋាន និងការដឹកនាំសំ ដៅការចូលរួមកាត់ បន្ថយភាពក្រីក្រ និងលើកកម្ពស់ គុណភាព ជីវភាពរបស់ប្រជាពល រដ្ឋនៅគ្រប់មូលដ្ឋាន៕