លោកគឹងវណ្ណះ ថាវេទិកាតម្រង់ ទិសពិតជាមាន សារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយដល់ សិស្សានុសិស្សត្រៀម ខ្លួនប្រលងយក សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិជិត ចូលមកដល់

(ខេត្តបន្ទាយមានជ័យ)៖ លោកគឹងវណ្ណះអភិបាលរង ខេត្តបានមានប្រសាសន៍ ថាវេទិកាតម្រង់ទិសពិត ជាមានសារៈសំខាន់ ខ្លាំងណាស់ក្នុងការ ជួយដល់សិស្សានុ សិស្សត្រៀមខ្លួនប្រលង យកសញ្ញាបត្រ មធ្យមសិក្សាទុតិយ ភូមិជិតចូលមក ដល់នៅព្រឹក ថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២០នៅសាលប្រជុំ សាលាខេត្ត។

លោកបានបញ្ជាក់ ឲ្យបន្តទៀតថាតំណាង យុវនិស្សិតខេត្ត បន្ទាយមានជ័យ ប្រចាំក្រុង សិរីសោភ័ណ បានរៀប ចំក្នុងវេទិកាតម្រង់ ទិសនេះឡើងស្តីពីការ ជ្រើសរើសជំនាញសិក្សា នៅថ្នាក់ឧត្តមសិក្សា និងចែករំលែកបទ ពិសោធន៍ នៃការសិក្សា ដល់សិស្សានុសិស្ស ថ្នាក់មធ្យមសិក្សាទុតិយភូមិនៃវិទ្យាល័យ  ដោយមាន អ្នកចូលរួម លោកនាយក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សមក ពី៤វិទ្យាល័យក្នុង ក្រុងសិរី សោភ័ណសរុប ៤៥០នាក់។

លោកបានបញ្ជាក់ ឲ្យដឹងទៀតថាសិស្សា នុសិស្សមកពី៤វិទ្យាល័យ ក្នុងក្រុងសិរីសោភ័ណ នេះត្រូវបាន គ្រូបង្រៀនយកចិត្ត ទុកដាក់ខ្ពស់ក្នុង ការបង្ហាត់បង្រៀន ដល់សិស្សជាងនេះ ទៅទៀតនោះបានប្រែ ក្លាយសិស្សឲ្យ មានវិន័យនិងខិត ខំរៀនសូតចេះស្រាវជ្រាវ រកចំណេះដឹងថ្មីៗបង្កើតបាន នូវវប្បធម៌នៃ ការជឿជាក់លើខ្លួន ឯងតម្លាភាពក្នុងការ ប្រឡងហើយមាន សិស្សពូកែច្រើន ជាងនៅសាលាផ្សេងៗ ទៀតផងហើយ ឆ្នាំនេះមានសិស្ស ជាប់និទ្ទេសAជាច្រើន នាក់ស្មានមិនដល់។

ក្នុងនោះដែរលោកបាន ធ្វើការកោតសរសើរ ដល់សិស្សទាំងអស់ ថាជាសិស្សល្អគំរូក្នុង ការខិតខំរៀន សូត្រដើម្បីធ្វើការ លើកកំពស់ធនធាន មនុស្សនិងស្របតាម ទិសស្លោកថាការអប់ រំដើម្បីទាំងអស់គ្នា ដើម្បីតម្រូវទីផ្សារ ហើយក៏ជាចក្ខុវិស័យ របស់សិស្សទាំងអស់។

លោកបានសុំឲ្យ សិស្សានុសិស្ស ទាំងអស់ត្រូវជាស ឲ្យឆ្ងាយពីអាបាយ មុខផ្សេងៗដូចជា សិស្សទាំង អស់ត្រូវជាស ឲ្យឆ្ងាយពីគ្រឿងញៀន មិនត្រូវយកពេល ទំនេទៅបង្កចលាចល ពេញក្នុងខេត្ត ដេញកាប់ ចាក់គ្នាជាដើម ពិសេសត្រូវចេះ គោរពច្បាប់ចរាចរណ៍ មុននិងចេញដំណើរ បើជិះម៉ូតូត្រូវពាក់មួកសុវត្តិ ភាពឲ្យបានជាប្រចាំ បើជិះរថយន្តត្រូវ ពាក់ខ្សែក្រវ៉ាតជាដើម នេះទើបបានគេហៅថា ជាទំពាំងដែលត្រូវស្នងឬស្សី។

ដើម្បីជួយសម្រួលដល់ ការរៀបចំនៅក្នុងកម្ម វិធីលោក ក៏បានឧបត្ថម្ភគាំទ្រ ដល់កម្មវិធីទាំងមូល ចំនួន៤លានរៀលផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *