(ភ្នំពេញ) ៖ រោងចក្រចំនួន២ទីតាំង មួយបានឆេះទាំងស្រុង និងមួយទៀតឆេះអស់ពាក់កណ្ដាល បន្ទាប់ពីអគ្គីភ័យបាន កើតឡើងនៅវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃសៅរ៍ ទី8 ខែកុម្ភៈ ឆ្នាំ2020 ស្ថិតនៅតាមបណ្តោយផ្លូវ30cc ក្រុមទី5 ភូមិដំណាក់ធំ2 សង្កាត់ស្ទឹងមានជ័យ3 ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចឱ្យដឹងបឋមថា អ្នកគ្រប់គ្រងរោងចក្រទី១ មានឈ្មោះ ស្រី ប៉ុណ្ណា ភេទប្រុស អាយុ39ឆ្នាំ ជាអ្នកគ្រប់គ្រងរោង ចក្រប្រភេទសំណង់ ថ្មប្រក់ស័ង្កសី ទំហំ60ម៉ែត្រx 80ម៉ែត្រ បានខូចខាតទាំងស្រុង និងឆេះរាលដាល ដល់រោងចក្រមួយចំនួន ។
និងម្ចាស់រោងចក្រទី២ មានឈ្មោះ ឆៃ ប៊ុនស៊ឹង ភេទប្រុស អាយុ57ឆ្នាំ ជាម្ចាស់រោចក្រ ប្រភេទសំណង់ ថ្មប្រក់ស័ង្កសី ទំហំ8000ការេខូចខាត50ម៉ែត្រx10ម៉ែត្រ ។
សមត្ថកិច្ចបានបន្តថា សមត្ថកិច្វបាន ប្រើប្រាស់ទឹកអស់ ចំនួន 230ឡាន ស្មើនឹង920ម៉ែត្រគូប ទើបពន្លត់ចប់ជាស្ថាពរ នៅម៉ោង11យប់ នាថ្ងៃខែ ឆ្នាំ ដដែល ។ ចំពោះមូលហេតុ កំពុងស្រាវជ្រាវ ៕