កម្មករសំណង់២នាក់ អាមួយចូលដេកគុក អាមួយទៀតស្លាប់ ដោយសារតែឈ្លោះ គ្នារឿងមាន់ជុះ អាចម៍ដាក់កន្លែងដេក

(ខេត្តបន្ទាយមានជ័យ)៖​ កម្មករសំណង់២នាក់ ដេកស៊ីរស់នៅជា មួយគ្នាអាមួយចូល ដេកគុកអាមួយ ទៀតស្លាប់ដោយសារ តែឈ្លោះគ្នារឿងមាន់ ជុះអាចម៍ដាក់កន្លែង ដេកនៅវេលម៉ោង ៧យប់ ថ្ងៃទី១២ ខែ កុម្ភះ ឆ្នាំ ២០២០ នៅភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

មន្ត្រី​នគរបាល​ប៉ុស្ដិ៍​អូរសំព័រ​ ស្រុក​ម៉ាឡៃ​ បានប្រាប់អ្នក យកព័ត៍មានឲ្យដឹងថាកម្មករ សំណង់ទាំង២នាក់ នេះមកស្នាក់នៅធ្វើផ្ទះ ឲ្យឈ្មោះយុកសារ៉េត ភេទស្រី អាយុ៥៨ឆ្នាំ រស់នៅភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ នៅមុនពេលកើត ហេតុនោះឈ្មោះសៀង វិន ហៅខួច នេះបានឈ្លោះ ប្រកែកគ្នាជាមួយ ឈ្មោះរតនាភេទប្រុស អាយុ៣៣ឆ្នាំនៅអូរអណ្តូង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាមានជយ័ ពីរឿងឲ្យមាន់ជុះ អាចម៍ដាក់កន្លែងដេក មិនចេះមើលក្នុងការប្រកែក គ្នានោះឈានដល់ តឹងសរសៃ ក ដាក់គ្នា បណ្តាលឲ្យ ឈ្មោះ សៀង វិន ហៅ ខួច បានយកកូនកាំបិត បត់ស្ទុះទៅចាក់លើ ឈ្មោះរតនាចំ ទ្រូងក្រោមដោះ ខាងឆ្វេងលិចមួយ ចុងកាំបិតបណ្តាល ឲ្យចុកនិងមានឈាមហើយ ត្រូវបានប្រជា ពលរដ្ឋដឹកយកទៅ មន្ទីពេទ្យបង្អែកស្រុក ម៉ាឡៃដើម្បីសង្រ្គោះ ជីវិតលុះពេលទៅ ដល់មន្ទីរពេទ្យក៍ដាច់ ខ្យល់ស្លាប់តែម្តង។

ចំណែកឯជន សង្ស័យឈ្មោះខួច បានរត់គេចខ្លួនបាត់ រហូតដល់ម៉ោង៧ ព្រឹកថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២០ អំពើឃាតកម្មនេះ ត្រូវបានសមត្ថកិច្ច១ក្រុម ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី សិទ្ធឡោះ ស្នងការរង ទទួលផែនការងារនគរ បាលព្រហ្មទណ្ឌនិង នាយការិយាល័យ ជំនាញព្រហ្មទណ្ឌនៃស្នង ការដ្ឋាននគរបាល ខេត្តដោយទទួលបាន បទបញ្ជាពីលោក ឧត្តមសេនីយ៍ទោ អាត់ខែមស្នងការ នគរបាលខេត្ត បន្ទាយមានជ័យបាន សហការណ៍ជាមួយ កំលាំងអធិការដ្ឋាន នគរបាលស្រុកម៉ាឡៃចុះ បង្ក្រាបបានជនសង្ស័យ ឈ្មោះសៀងវីនហៅ ខូចនេះបាននៅចំណុច មាត់អូរព្រំដែនកម្ពុជាថៃ ស្ថិតក្នុង ភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃខេត្ត បន្ទាយមានជ័យ។

ឃាតករដៃឆៃនេះត្រូវ បានមន្ត្រីជំនាញកសាង សំនុំរឿងបញ្ជូនទៅ តុលាកាដើម្បីដាក់ ទោសទៅតាមផ្លូវច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *