(ខេត្តកំពត)៖ រដ្ឋលេខាធិការក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ការដោះស្រាយវិវាទ ដីធ្លីក្រៅប្រព័ន្ធតុលាការ ជាដំណោះស្រាយ មួយដ៏ល្អបំផុត ដែលបង្ហាញ អំពីសាមគ្គីភាព មិត្តភាព ភាតរភាព គ្មានអ្នកចាញ់ គ្មានអ្នកឈ្មះ គឺព្រមទទួលទាំងអស់គ្នា ហើយរដ្ឋអំណាច គ្រប់លំដាប់ថ្នាក់ អាចប្រើយន្តការ នៃការដោះស្រាយ មួយនេះឲ្យមានប្រសិទ្ធ ភាពបាន ទៅតាមករណី ជាក់ស្តែងផ្សេងៗគ្នា។
ឯកឧត្តម សូមឲ្យអាជ្ញាធរឃុំ សង្កាត់ត្រូវយកចិត្ត ទុកដាក់ប្រើប្រាស់ឲ្យ អស់លទ្ធភាព ក្នុងការចូលរួមសម្របសម្រួល ដោះស្រាយវិវាទដីធ្លី ឲ្យចប់នៅត្រឹមថ្នាក់ មូលដ្ឋានរបស់ខ្លួនទើប ជាការប្រសើរសម្រាប់ ប្រយោជន៍ប្រជាពលរដ្ឋ។
ការថ្លែងបែបនេះក្នុង ពិធីបើកសិក្ខា សាលាស្តីពី និតិវិធីដោះស្រាយវិវាទដីធ្លី របស់គណៈកម្មការសុរិយោដី ជូនប្រធាន និងសមាជិកក្រុម ប្រឹក្សាឃុំ សង្កាត់ អាជ្ញាធរក្រុង ស្រុកនៃខេត្តកំពត នៅព្រឹកថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅឯសណ្ឋាគារ ឌីយ៉ាងម៉ង់កំពត របស់ លោក ទេព ធន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិ ការនៃអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី។
លោកបានបញ្ជាក់ទៀតថា ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិង សំណង់មានបេសកកម្ម លើវិស័យសំណង់ វិស័យដីធ្លី ការងារលំនៅដ្ឋាន ការងាររៀបចំដែនដី និងកិច្ចការផ្សេងៗទៀតដែលរាជរដ្ឋាភិបាលប្រគល់ជូន ដូចជាការដោះ ស្រាយវិវាទដីធ្លីជាដើម។
ដោយឡែកចំពោះ ការដោះស្រាយវិវាទដីធ្លី ក្រសួងដែនដី ដោះបាន ៧៩២៩ករណី លើសំណុំរឿង ៨៧០០ករណី ហើយតាមរយៈ អាជ្ញាធរជាតិដោះ ស្រាយទំនាស់ដីធ្លី ដោះស្រាយបាន ១៧៦៦ករណី លើសំណុំរឿង ១៨៩៨ករណី។
សរុបទៅ នៅទូទាំងប្រទេស មានវិវាទដីធ្លីសេសសល់ មិនដល់៩០០ករណីនោះទេ ហើយការជួបជុំគ្នាថ្ងៃនេះក៏ជាផ្នែក មួយក្នុងការពិភាក្សា និងស្វែងរក ដំណោះស្រាយ ចំពោះបញ្ហា ដែលនៅសេស សល់ ក៏ដូចជាទប់ស្កាត់មិន ឲ្យមានទំនាស់ដីធ្លី កើតឡើងបន្ថែមទៀតដែរ។
យោងតាម បទពិសោធន៍ និងដើម្បីឆ្លើយ តបតាមការចង់បាន របស់ប្រមុខរាជ រដ្ឋាភិបាល លោក ទេព ធន ជំរុញលើកទឹកចិត្ត ដល់អាជ្ញាធរឃុំ សង្កាត់ ក្រុង ស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្នុងការដោះស្រាយវិវាទដីធ្លីនៅក្រៅ ប្រព័ន្ធតុលាការឱ្យ បានច្រើន ព្រោះវាជាដំណោះស្រាយមួយដ៏ល្អ ប្រសើរបំផុត ដែលបង្ហាញអំពីសាមគ្គីភាព មិត្តភាព ភាតរភាព គ្មានអ្នកចាញ់ គ្មានអ្នកឈ្មះ គឺព្រមទទួលទាំង អស់គ្នា ហើយប្រទេស ជាច្រើនលើពិភពលោក បានប្រើវិធីសាស្ត្រនេះដែរ។
ម្យ៉ាងយន្តការនៃ ការដោះស្រាយឱ្យ មានប្រសិទ្ធភាព បានតាមករណី ជាក់ស្តែង ដោយមិនប្រកាន់ថា ទាល់តែប្រើឥទ្ធិពល ថ្នាក់ដឹកនាំជាន់ ខ្ពស់នោះទេ ករណីខ្លះ សូម្បីចាស់ព្រឹទ្ធាចារ្យ មេភូមិ មេឃុំ អាចារ្យវត្ត លោកគ្រូអ្នកគ្រួ គ្រូសូត្រឆ្វេង គ្រូសូត្រស្តាំជាដើម ក៏អាចមាន ឥទ្ធិពលដោះស្រាយ វិវាទបានដែរ។
លោកបានគូស បញ្ជាក់ទៀតថា នៅពេលការចុះ វាស់វែងដីធ្លីលក្ខណៈ ជាប្រព័ន្ធត្រូវបាន បញ្ចប់រួចរាល់ ទំនាស់ដីធ្លីនឹងស្មើសូន្យ បានន័យថាគ្មាន ទំនាស់ដីធ្លីទៀតទេ បើតាមរបាយ ការណ៍ការ ចុះវាស់វែងជាប្រព័ន្ធ មកដល់បច្ចុប្បន្ន ក្រសួងធ្វើបាន៨០,៣៧% នៃផ្ទៃដីនិងក្បាល ដីដែលប៉ាន់ប្រមាណ ៧លាននៅទូទាំងប្រទេស ហើយគ្រោង នឹងបញ្ចប់ត្រឹមឆ្នាំ ២០២១ខាងមុខនេះ៕