(ខេត្តកែប)៖ នៅរសៀលថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នេះ រដ្ឋបាលខេត្តកែប បានបើកកិច្ចប្រជុំ គណៈអភិបាលខេត្ត បើកទូលាយ ដោយកិច្ចប្រជុំនេះ ស្ថិតក្រោមអធិប តីភាពដ៏ខ្ពង់ខ្ពស់ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប និងមានការចូល រួមពីសំណាក់ លោក លោកស្រី ជាអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពទូទាំងខេត្ត តំណាងកងកម្លាំង ប្រដាប់អាវុធ ទាំងបីប្រភេទ អភិបាលក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធ ចំណុះក្នុងរដ្ឋបាល ខេត្តជាច្រើនរូប។
កិច្ចប្រជុំនេះត្រូវបានលើកយក នូវរបៀបវរ:សំខាន់ចំនួន៣ រួមមាន៖ ១-ឆ្លងសេចក្តីព្រាង បាយការណ៍ ប្រចាំខែមករាឆ្នាំ ២០២០ និងទិសដៅអនុវត្ត ខែបន្ទាប់ ២-ពិនិត្យសេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការបង្កើតគណៈ កម្មការគ្រប់គ្រង គម្រោងខេត្តឆ្នាំ២០២០ ៣-បញ្ហាផ្សេងៗ។
ក្នុងកិច្ចប្រជុំ លោក កែន សត្ថា អភិបាលខេត្តកែប ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹង ប្រែងរបស់មន្ត្រីរាជ ការក្រោមឱវាទទាំងអស់ ដែលកន្លងមក បានអនុវត្ត ការងារ បានជោគជ័យយ៉ាង គាប់ប្រសើរនិង បានឆាប់រហ័ស។
លោកអភិបាលខេត្ត ក៏បានជំរុញបន្ថែម ដល់មន្ត្រីគ្រប់អង្គភាព ក្នុងខេត្ត ពិសេសអង្គភាព ពាក់ព័ន្ធត្រូវ ចេះសហការគ្នា អនុវត្តកិច្ចការដែល នៅសេសសល់ បន្តទៀត ដើម្បីជួយកែលម្អ ខេត្តទេសចរណ៍ ដ៏តូចច្រឡឹងមួយ នេះឱ្យកាន់តែស្រស់ បំព្រងថែមទៀត៕